Kendrick Lamar បង្កើតប្រវត្តិសាស្ត្រលើឆាក Super Bowl ខណៈយកបទដែលឈ្លោះជាមួយ Drake មកសម្ដែងទៀត

តារារ៉េប Kendrick Lamar បានផ្ដល់ការសម្ដែងដ៏ពិសេសរយៈពេល ១៣នាទីសម្រាប់ទស្សនិកជនជុំវិញពិភពលោកក្នុងកម្មវិធីប្រកួតបាល់ឱបអាមេរិក Super Bowl ឆ្នាំ២០២៥ នៅពហុកីឡដ្ឋាន Superdome ទីក្រុង New Orleans កាលពីថ្ងៃអាទិត្យ។

ក្នុងនោះ តារារ៉េបវ័យ ៣៧ ឆ្នាំបានឡើងសម្ដែងអមដោយអ្នករាំស្លៀកពាក់ពណ៌សសុទ្ធ ក្រហមសុទ្ធ និងខៀវសុទ្ធ បន្ទាប់ពីត្រូវបានឧទ្ទេសនាមដោយតារាសម្តែង Samuel L. Jackson។

ការសម្ដែងលើកនេះធ្វើឱ្យ Kendrick Lamar ក្លាយជាតារាចម្រៀងហ៊ីបហប់ដំបូងបំផុតក្នុងប្រវត្តិសាស្ត្រដែលបានឡើងសម្ដែងក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ឱប Super Bowl ចំនួន២ដង ដោយក្រៅពីការសម្ដែងក្នុងឆ្នាំនេះ លោកក៏ធ្លាប់សម្ដែងកាលពីឆ្នាំ២០២២ ម្ដងមកហើយដោយលើកនោះគឺសម្ដែងជាមួយ  Dr. Dre, Snoop Dogg, Mary J. Blige និង Eminem។

ឆ្នាំនេះ Lamar បានសម្ដែងនូវបទចម្រៀងជាច្រើនបទរបស់ខ្លួនដូចជា “Squabble Up” “DNA”, “Humble”, “euphoria”, “Man at the garden” និងបទផ្សេងៗទៀត ខណៈមានវត្តមានតារាចម្រៀង R&B ស្រី SZA ចូលរួមសម្ដែងជាមួយផងដែរក្នុងបទ “Luther”។

ប៉ុន្តែអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលដែរនោះគឺខណៈដែលគេគិតថា Kendrick Lamar ប្រហែលមិនសម្ដែងបទចម្រៀង Diss Track “Not Like Us” លើឆាក Super Bowl នោះទេ ដោយសារបទនេះពាក់ព័ន្ធជម្លោះយូរអង្វែងរបស់លោកជាមួយតារារ៉េប Drake ប៉ុន្តែចុងក្រោយ Kendrick Lamar បានយកបទនេះមកសម្ដែងទាល់តែបាន ដោយគ្រាន់តែដកពាក្យ “pedophiles” ដែលជាពាក្យនោះឱ្យមានបញ្ហានោះចេញ។

គួរបញ្ជាក់ថា បទ “Not Like Us” បានធ្វើឱ្យ Kendrick Lamar ឈ្នះពានរង្វាន់ Grammy ចំនួនប្រាំកាលពីមួយសប្តាហ៍មុន ធ្វើអោយតារារ៉េបរូបនេះក្លាយជាម្ចាស់ពានរង្វាន់ Grammy សរុប ២២ គិតទាំងឆ្នាំមុនៗ។

ការសម្ដែងនៅ Super Bowl ត្រូវបានគេចាត់ទុកថាជាកម្មវិធីទូរទស្សន៍ដែលមានអ្នកទស្សនាពេលផ្សាយផ្ទាល់ច្រើនបំផុតនៅអាមេរិក ពោលគឺច្រើនជាង ១០០ លាននាក់ជារៀងរាល់ឆ្នាំ ដោយសិល្បករដែលធ្លាប់ឡើងសម្ដែងកម្មវិធីនេះនៅឆ្នាំមុនៗមានដូចជា Rihanna, Beyonce, Katy Perry, Madonna, Lady Gaga និង Rolling Stones ជាដើម ៕ ចុចទីនេះដើម្បីទស្សនាការសម្ដែងរបស់ Kendrick Lamar នៅ Super Bowl!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *