ពិតជាមិនធម្មតានោះឡើយ ក្រោយជោគជ័យខ្លាំងលើការរៀបចំការប្រកួតថ្នាក់ខេត្ត Miss Grand កំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ខាត់ ស្រីច័ន្ទ ហៅ Kate Cat ចាប់ផ្តើមបោះជំហានទៅក្តីស្រមៃដ៏ធំមួយទៀត គឺការក្លាយជាអ្នកគ្រប់គ្រងថ្មី នៃស្ថាប័ន Miss Planet Cambodia ប៉ុន្តែលើកនេះ ស្រីច័ន្ទ មិនមែនធ្វើម្នាក់ឯងទេ គឺនាងចាប់ដៃស្ត្រីឆ្នើម អ្នកនាង លឹម សុធាលីកា ជា CEO ហាងរចនាគ្រឿងអលង្ការ ជាងហេងវណ្ណអាន។

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះ ត្រូវស្ថាប័ន Miss Planet International ប្រកាសជាសាធារណៈ នៅរសៀលថ្ងៃ២៤ ខែមេសា ឆ្នាំ ២០២៤ ភ្ជាប់ជាមួយពាក្យពេចន៍អបអរសាទរដល់ ម្ចាស់ National Director នៃ Miss Planet Cambodia។ រំពេចនោះ មិត្តភ័ក្តិអ្នកសិល្បៈជាច្រើន អ្នកប្រើប្រាស់ហ្វេសប៊ុក និងហ្វេនៗនិយមគាំទ្រវិស័យបវរកញ្ញា បាននាំគ្នាអបអរសាទរស្ត្រីឆ្នើមទាំងពីររូបចំពោះការចាប់ដៃគ្នាបង្កើតប្រវត្តិសាស្រ្តថ្មីដល់កម្មវិធី Miss Planet Cambodia។
ក្រឡេកទៅមើល អ្នកនាង ខាត់ ស្រីច័ន្ទ CEO of KARA EVENTS បានបង្ហោះស្វាគមន៍កម្មវិធី Miss Planet Cambodia ដោយក្តីរំភើប ថែមទាំងលើកឡើងថា នេះជាការចាប់ថ្មីសម្រាប់ អ្នកទាំងពីរក្នុងការរៀបចំកម្មវិធីថ្នាក់ជាតិដ៏អស្ចារ្យមួយនេះ។


CEO of KARA EVENTS បានលើកឡើងថា «WELCOME TO PLANET CAMBODIA Miss Planet Cambodia នេះជាការចាប់ថ្មីសម្រាប់ នាងខ្ញុំទាំងពីរនាក់ សម្រាប់ការរៀបចំ កម្មវិធីថ្នាក់ជាតិដ៏អស្ចារ្យមួយនេះ កម្មវិធីនេះជាក្ដីស្រមៃដែល នាងខ្ញំចង់ធ្វេីមកជាយូដោយសារតែ កម្មវិធី Miss Planet គឺជា Tittle របស់ប្រទេសកម្ពុជាផ្ទាល់ នឹង ផលិតដោយកូនខ្មែរ ដែរជាស្ត្រីដ៏រឹងមាំផងដែរ ហេីយយេីងខ្ញុំនឹងធ្វេីកម្មវិធី Press Conference ជាផ្លូវការណ៍ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ គ្រប់យ៉ាងគឺត្រូវការការគាំទ្រពីពុកម៉ែបងប្អូន ហេីយនាងក៏មានដៃគូរសហការណ៍ដ៏ល្អ និងជា Team របស់នាងខ្ញុំផ្ទាល់ ព្រមជាមួយ Lim Sothealika I will make it happen to be a new PLANET CAMBODIA»។

បន្ទាប់ពីឃើញការប្រកាសជាផ្លូវការនេះ អ្នកនិយមគាំទ្រវិស័យ beauty pageant នៅកម្ពុជា នាំគ្នាជ្រួលជ្រើមចង់ឃើញការរៀបចំកម្មវិធី Miss Planet Cambodia ឱ្យបានឆាប់ៗ ព្រោះពួកគេជឿជាក់ថា ក្រោមថ្វីដៃរបស់ស្ត្រីឆ្នើមទាំងពីររូបនេះ ពិតជាអាចបង្កើតរូបភាពថ្មីមួយឱ្យកម្មវីធី Miss Planet Cambodia ហើយរឹតតែអស្ចារ្យជាងនេះ PD MGKPC 2024 ប្រាកដជាដាក់បញ្ចូលសិល្បៈវប្បធម៌ដ៏រស់រើករបស់ខ្មែរ បង្ហាញទៅអន្តរជាតិច្រើនតាមដែលអាចធ្វើទៅបាន៕























Account
Security
Favourite Content