ទោះបីជាតារាចម្រៀងរូបស្រស់សំឡេងស្រទន់ សុគន្ធ នីសា និងតារាចម្រៀង ករុណា ពេជ្រ បែកទ្រនំគ្នាយូរឆ្នាំមកហើយក្តី ប៉ុន្តែមិត្តភាពតារាចម្រៀងទាំងពីររូបនេះ នៅតែស្អិតល្មួតមិនប្រួលប្រែនោះឡើយ។ ជាក់ស្តែងថ្មីៗនេះ ម្ចាស់បទ «ពេលនេះម៉ោងនេះខ្ញុំកំពុងខូចចិត្តជាទម្ងន់» ត្រូវមិត្តរួមទ្រនំចាស់នៅផលិតកម្មថោន ករុណា ពេជ្រ រៀបចំ surprise ខួបកំណើតយ៉ាងភ្ញាក់ផ្អើល ពេលនាងទៅច្រៀងនៅក្លឹបរាត្រី QK ដែលនេះបញ្ជាក់ឱ្យឃើញច្បាស់ថា មិត្តភាពរបស់អ្នកទាំងពីរនៅល្អ គ្មានភាពល្អក់កករនោះឡើយ ទោះពេលនេះអ្នកទាំងពីរលែងជ្រកកោនទ្រនំជាមួយគ្នាក្តី។

ក្រៅពីតារាចម្រៀង ករុណា ពេជ្រ ក៏មានវត្តមាន តារាសម្តែងឆ្នើម សារ៉ាយ សក្ខណា និងហ្វេនៗជាច្រើនបានចូលរួមអបអរខួបជាមួយតារាចម្រៀងសុភាពរមទម្យ នីសា ផងដែរ ញ៉ាំងឱ្យពិធីនោះកាន់តែមានភាពសប្បាយរីករាយខ្លាំងឡើង។ ក្រឡេកទៅមើល សុគន្ធ នីសា ដែលជាម្ចាស់ខួបបានបង្ហាញទឹកមុខរំភើបសប្បាយរីករាយជាខ្លាំង ដែលមិត្តភ័ក្តជិតស្និត surprise ខួបឱ្យបែបនេះ ទោះ មិនមែនជាលើកទី១ដែលម្ចាស់បទ «អស់ឱកាស» រៀបចំខួបកំណើតឱ្យក៏ដោយ។






គួររំលឹកផងដែរថា ថ្វីបើពេលនេះតារាចម្រៀង សុគន្ធ នីសា និងតារាចម្រៀង ករុណា ពេជ្រ លែងជ្រកកោនទ្រនំជាមួយគ្នាក៏ពិតមែន ប៉ុន្តែអ្នកទាំងពីរមានបទពិសោធន៍ និងអនុស្សាវីរយ៍ល្អៗជាមួយគ្នាច្រើនណាស់អំឡុងពេល និសា ជ្រកកោនទ្រនំ ថោន ជាមួយគ្នា។ កន្លងមកអ្នកទាំងពីរក៏ធ្លាប់មានស្នាដៃចម្រៀងរួមគ្នាផងដែរដូចជា «ខ្លាចស្នេហ៍មិនស៊ីជម្រៅ» «សង្ឃឹមថាមួយខែទៀតបងនឹងងអាចភ្លេចអូន» «ស្រលាញ់គ្នាស្រួលៗ» «ព្រះអាទិត្យទារជួបព្រះចន្ទ» និងបទចម្រៀងជាច្រើនទៀតផងដែរ។























Account
Security
Favourite Content