កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ Wavve បានបញ្ចេញវីដេអូបង្ហាញពីសកម្មភាពខ្លីក្នុងកម្មវិធី “It’s Just Me, Kara” សម្រាប់គម្រប់ខួប ១៥ ឆ្នាំរបស់ក្រុមចម្រៀងខេប៉ុបនារី Kara។

“It’s Just Me, Kara” បានបង្ហាញពីសកម្មភាពរបស់សមាជិក KARA ទាំង ៥ រូប រួមមាន Gyuri, SeungYeon, Nicole, Jiyoung និង YoungJi ដែលពួកគេទៅដើរកម្សាន្ដជួបជុំគ្នានៅឯប្រទេសម៉ាឡេស៊ី។ ក្នុងឱកាសនោះដែរ សមាជិកទាំងអស់បានអង្គុយជួបជុំគ្នា និយាយពីរឿងក្នុងចិត្ដ។

សមាជិក YoungJi បានលើកឡើងថា រូបនាងសង្ឃឹម ពួកយើងនឹងគ្មានថ្ងៃផ្លាស់ប្ដូរ។ ស្របពេលដែល Nicole បានបន្ថែមថា នាងចង់ឲ្យសមាជិកទាំងអស់នៅជួបជុំបែបនេះជារៀងរហូត និងជួបជុំគ្នាដូចគ្រួសារតែមួយ។ ក្រឡេកទៅសមាជិក Gyuri ដែលជាមេក្រុមវិញ នាងបានលើកឡើងថា អ្វីដែលផ្លាស់ប្ដូរខ្លាំងសម្រាប់នាងបំផុត គឺនាងមិនចង់រស់នៅដោយមានភាពស្ដាយក្រោយឡើយ។ នាងបានផ្លាស់ប្ដូរជាច្រើន គឺអរគុណទៅដល់មិត្ដម្នាក់នោះ (Hara) ពេលខ្លះនាងមានអារម្មណ៍ខឹង អន់ចិត្ដ តែពេលខ្លះក៏មានអារម្មណ៍ដឹងគុណ។ នាងមិនដឹងត្រូវបរិយាយពីអារម្មណ៍របស់ខ្លួនបែបណា។ និយាយបណ្ដើរសមាជិកទាំងអស់ក៏សម្រក់ទឹកភ្នែកយ៉ាងក្ដុកក្ដួល ក្រោយរំឮកដល់ Hara។


គួរបញ្ជាក់ថា Hara បានស្លាប់បាត់បង់ជីវិតក្នុងឆ្នាំ ២០១៩។ នាងបានជ្រើសរើសធ្វើអត្ដឃាតដោយសារមានជំងឺបាក់ទឹកចិត្ដយ៉ាងធ្ងន់ធ្ងរ សាកសពរបស់នាងត្រូវបានគេរកឃើញនៅផ្ទះ ក្នុងតំបន់ Cheongdam-dong, Gangnam ទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ដោយកាលនោះ រូបនាងទើបមានវ័យ ២៨ ឆ្នាំប៉ុណ្ណោះ៕
























Account
Security
Favourite Content