ភ្ញៀវទេសចរច្រើនកកកុញរង់ចាំមើល ព្រឹត្តិការណ៍សមរាត្រី នៅប្រាសាទអង្គរវត្ត!

​នា​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​២១​ ខែ​មីនា ​នេះ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​​បាន​ប្រមូល​ផ្ដុំ​កកកុញ​​​ខាង​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ ដើម្បី​រង់ចាំ​មើល​ព្រឹត្តិការណ៍ «​សមរាត្រី»​ ​​ព្រះ​អាទិត្យ​រះ​ចំកណ្ដាល​កំពូល​ប្រាសាទ​អង្គរ​វត្ត​។ ​​​​

«ព្រឹត្តិការណ៍​សមរាត្រី​ នៅ​ប្រាសាទ​អង្គរវត្ត​» បាន​​​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ ​និង​អន្តរជាតិ​ជា​ច្រើន​ ឱ្យ​មក​ទស្សនា​ទស្សនីយភាព​ដ៏​អស្ចារ្យ​ និង​កម្រ​មួយ​នេះ​​ផ្ទាល់​​ភ្នែក​របស់​ពួកគេ។ ​ជាក់​ស្ដែង​ នា​វេលា​ព្រឹក​ថ្ងៃ​ទី ​២១​ ខែ​មីនា​នេះ ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​​​​ ផ្ទៃ​មេឃ​ទាំង​មូល​ត្រូវ​បាន​​ក្រាល​គ្រប​ដោយ​ពន្លឺ​ពណ៌​មាស​បាច​សាច​ពាស​ពេញ​លើ​​កំពូល​ប្រាសាទ​ទាំង​បី ​ជាមួយ​ការ​លេច​វត្តមាន​​ព្រះអាទិត្យ​ដែល​ចរ​យាត្រា​បន្តិច​ម្ដង​ៗ​ចូល​មក​បង្ហាញ​ខ្លួន​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរ​វត្ត​ ដែល​​ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ «ព្រឹត្តិការណ៍​សមរាត្រី»​​​។ ​​​ក្រឡេក​មក​មើល​ទិដ្ឋភាពផ្ទាល់​នៅ​ក្នុង​ប្រាសាទ​អង្គរវត្ត​ ​​​អ្នក​ទេសចរ​​​រាប់​រយ​​នាក់​បាន​កំពុង​មាន​វត្តមាន​​រង់​ចាំ​មើល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​មួយ​នេះ​​ដោយ​មាន​ការ​ផ្ដិត​យក​​​វីដេអូ​ ក៏​ដូច​ជា​រូបភាព​ស្អាត​ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យមួយ​នេះ​។​

គួរ​បញ្ជាក់​ថា ​តាមការរំពឹងទុក ព្រឹត្តិការណ៍​សមរាត្រី​នៅ​ប្រាសាទ​អង្គរវត្ត ​នឹង​កើត​មាន​ចន្លោះ​ថ្ងៃទី​ ២០​ ដល់ ២២ ខែមីនា ឆ្នាំ​ ២០២៤​ វេលា​ម៉ោង ៥ ដល់ ៧ ព្រឹក​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន