ដើមឆ្នាំ ២០២៤ វណ្ណដា ចេញចម្រៀង ៥ បទ មាន ៤ ជាបទសហការ និងបទទោល តែ ១ គត់

ថ្មី​ៗ​នេះ វណ្ណដា ទើប​ទម្លាប់​បទ​រួម​គ្នា​ជាមួយ​តារា​រួម​ទ្រនំ វណ្ណថាន ដែល​ចម្រៀង​មួយ​នោះ​មាន​ចំណងជើង​ថា «មិនអាចវិលវិញ»។ បទ​នេះ​គ្រាន់តែ​ចេញ​បាន​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក៏​អាច​ឡើង​មក​ឈរ​លេខ​១ ជា​បទ​កំពុង Trending លើ YouTube។

​នា​ដើម​ឆ្នាំ ២០២៤ តារា​រ៉េប​មាន​ដើម​កំណើត​ពី​ខេត្ត​ព្រះសីហនុ​រូប​នេះ បាន​ទម្លាក់ ៥ បទ​ហើយ ក្នុង​នោះ​ចម្រៀង solo មានតែ ១ គត់ ក្រៅពី​នោះ​ជា​បទ​ដែល​ច្រៀង​រួមគ្នា មាន​ទាំង​តារា​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ អ្វី​ដែល​គួរឲ្យ​ភ្ញាក់​ផ្អើល ៥ បទ​នោះ មាន​អ្នក​មើល​សរុប​ជាង ២០ លាន​ដង ដែល​នេះ​មិន​រាប់​បញ្ចូល​ទាំង Chanel YouTube ដទៃ​យក​ទៅ​ផុស​បន្ត​ឡើយ។

មិន​ទាន់​អស់​ត្រឹម​នេះ​ឡើយ​តារា​ប្រុស​វ័យ ២៧ ឆ្នាំ​បញ្ជាក់​នៅ​ក្នុង BTS បទ «មិនអាចវិលវិញ» ថា អាល់ប៊ុម​ថ្មី​កំពុង​តែ​ដំណើរ​ការ​ហើយ ក្រោយ​ចេញ Skull 2 តាំង​ពី​ជាង ១ ឆ្នាំ​មុន​មក​ម្ល៉េះ។ ដែល​នេះ​ជា​ដំណឹង​ដ៏​រីករាយ​បំផុត ផ្ដល់​ឲ្យ​អ្នក​គាំទ្រ ដែល​រង់ចាំ​ជា​យូរ​ហើយ​នោះ។

នៅ​ថ្ងៃ​បើកឆាក​ឆ្នាំ​ថ្មី ២០២៤ កំពូល​តារា​រ៉េប​រូប​នេះ​បាន​ចេញ​បទ « All In» ហើយ​មក​ដល់​ពេល​នេះ​បទ « All In» មាន​អ្នក​មើល ៥.១លាន​នាក់។ ចំណែក «6 years in the game» ដែល វណ្ណដា សហការ​ផលិត​ជាមួយ​កំពូល​តារា​រ៉េប​ស្រី​ជប៉ុន Awich ទម្លាក់​នៅ​ថ្ងៃ​ខួប​កំណើត​លើក​កាលពី​ថ្ងៃ ២២ ខែ​មេសា ឆ្នាំ ២០២៤ កន្លង​ទៅ ហើយ​មក​ដល់​បច្ចុប្បន្ន​មាន​អ្នក​មើល ៥.៤ លាន​នាក់​។

ងាក​មកក្នុង​អាល់ប៊ុម​ចម្រៀង​ឈ្មោះ​ «SONMALAI» របស់ KWAN មាន​បទ​១ ដែល​មាន​អ្នក​មើល​ច្រើន​បំផុត​នោះ​គឺ «មេឃ​បើក​ថ្ងៃ» ដែល​ជា​ការ​និពន្ធ និង​ច្រៀង​រួម​គ្នា​រវាង VD x KWAN ហើយ​មក​ដល់​ពេល​នេះ​មាន​អ្នក​មើលជាង ៤.៤ លាន​អ្នក (Chanel KWAN)។ ជិត​ចុង​ខែ ២​ ទៅ​ហើយ មេសា ដែល​ជា​ជំនួយការ វណ្ណដា ផ្ទាល់​បាន​ទម្លាក់​បទ «ដូចមេ/like a boss» ច្រៀង​រួម​គ្នា​ជាមួយ វណ្ណដា តែម្ដង មក​ដល់​ពេល​នេះ​ទទួល​បាន ៣.៣ លាន ​អ្នក​មើល (Chanel Mesa)។

«មិន​អាច​វិល​វិញ» បទ​ដែល​ទម្លាក់​កាលពី​ថ្ងៃ ១៥ ខែ​មីនា សប្ដាហ៍​មុន​រវាង វណ្ណដា និង វណ្ណថាន (Chanel របស់ Vanthan) មាន​អ្នក​មើល ២.៣ លាន​អ្នក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម