ប្រជុំតារាស្រីខេប៉ុបល្បីៗ មានរាងតូចច្រឡឹង ញ៉ាំមិនធាត់តាំងពីកំណើត

ការតមអាហារយ៉ាងតឹងរ៉ឹង និងថែរក្សារូបរាងឲ្យនៅតូចច្រឡឹងគឺជារឿងចាំបាច់សម្រាប់ក្រុមចម្រៀងនារីខេប៉ុប។ តែយ៉ាងណាក្ដី ក៏មានសមាជិកក្រុមនារីខ្លះ ពួកគេមានរាងតូចខ្លាំង និងញ៉ាំអាហារ មិនធាត់តាំងពីកំណើត ខណៈធ្វើឲ្យមនុស្សជាច្រើនឃើញហើយលាន់មាត់ និងបារម្ភផងដែរ។ តោះទៅមើលថាជានរណាខ្លះ៖

១.Sandara Park

តារាស្រី Sandara Park ត្រូវបានរាយការណ៍ថា មានទម្ងន់តែ ៣៨ ទៅ ៣៩ គីឡូប៉ុណ្ណោះ ហើយទម្ងន់មួយនេះនៅរក្សាបានយ៉ាងល្អស្ទើរមិនប្រែប្រួលចាប់តាំងពីនាងបង្ហាញមុខជាមួយក្រុម 2NE1 មកម្ល៉េះ។ Sandara Park ធ្លាប់បានលើកឡើងថា នាងជាមនុស្សមិនសូវចំណូលលើការហូបអាហារឡើយ តែបើទោះជានាងញ៉ាំ ក៏នាងមិនសូវឡើងគីឡូដែរ។

២.Yoona សមាជិកក្រុម Girls Generation

Yoona ក៏ជាតារាស្រីម្នាក់ដែលញ៉ាំមិនចេះធាត់។ រូបនាងរក្សារូបរាងនៅស្គមតូច ចាប់តាំងពីចេញប្រឡូកក្នុងសិល្បៈដំបូងក្នុងឆ្នាំ ២០០៧ រហូតមកដល់បច្ចុប្បន្ន។Yoona ជាសមាជិកក្នុងក្រុមម្នាក់ដែលពូកែញ៉ាំរហូតជាប់ឈ្មោះជា “Rice Goddess” តែទម្លាប់ញ៉ាំច្រើន មិនបានធ្វើឲ្យនាងឡើងគីឡូខ្លាំងឡើយ។ Yoona ធ្លាប់ទម្លាយថា ការឡើងគីឡូគឺជារឿងលំបាកមួយសម្រាប់នាង ដោយឡើងត្រឹម ១ គីឡូក៏ជារឿងលំបាកខ្លាំងដែរ។

៣.Sunmi

Sunmi ក៏ជាតារាស្រីម្នាក់ដែលមានរូបរាងស្ទើរមិនប្រែប្រួល ចាប់តាំងពីប្រឡូកក្នុងសិល្បៈអស់រយៈពេលច្រើនជាង ១០ ឆ្នាំ រូបរាងរបស់នាងនៅតែតូចច្រឡឹង។ ទម្ងន់របស់ Sunmi ត្រូវបានរាយការណ៍ថា ត្រឹម ៣៨ គីឡូប៉ុណ្ណោះ។ Sunmi ធ្លាប់បានទម្លាយថា នាងជាប្រភេទមនុស្សម្នាក់ដែលពិបាកខ្លាំងក្នុងការឡើងគីឡូ។ ប្រសិនបើចង់ឡើងត្រឹម ៩ គីឡូ ក៏នាងពិបាកនឹងធ្វើឲ្យបានសម្រេចដែរ។

៤.ROSE សមាជិកក្រុម BLACKPINK

សមាជិកក្រុមចម្រៀងនារី BLACKPINK រូបនេះ ក៏ក្លាយជាទីចាប់អារម្មណ៍ដោយសាររូបរាងតូចច្រឡឹងរបស់នាង។ ROSE ជាប្រភេទមនុស្សដែលមិនងាយឡើងទម្ងន់ដូចគ្នា បើទោះជាញ៉ាំយ៉ាងណាក៏នាងនៅតែមិនឡើងគីឡូខ្លាំងឡើយ។ ROSE ត្រូវបានគេដឹងថា ជាមនុស្សស្រឡាញ់ការញ៉ាំ និងចូលចិត្ដការញ៉ាំគ្រប់ពេលវេលា តែសុខភាព និងការរំលាយអាហារដ៏ល្អរបស់នាង ធ្វើឲ្យ ROSE មិនដែលស្គាល់ជាតិថាឡើងគីឡូខ្លាំងឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)