ប្រទេសទាំង ៥ ដែលអសមភាពយេនឌ័របំផុតចំពោះសិទ្ធិរបស់ស្រ្តី

នាពេលបច្ចុប្បន្ននេះបើនិយាយដល់រឿងសមភាពយេនឌ័រ មនុស្សជាច្រើនច្បាស់ជាយល់ហើយថាមនុស្សស្រី និងមនុស្សប្រុសគឺមានសិទ្ធិស្មើគ្នា។ ប៉ុន្តែស្របពេលនេះដែរ វិសមភាពយេនឌ័រក្នុងពិភពលោកគឺនៅតែបន្ដមានដដែលរួមមានទាំងអំពើហិង្សាផងដែរ។ ដូច្នេះថ្ងៃនេះ AMS នឹងមកចែករំលែកអំពីប្រទេសទាំង ៥ ក្នុងពិភពលោកដែលអយុត្តិធម៌បំផុតចំពោះសិទ្ធិមនុស្សស្រី ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Concern Worldwide ចេញផ្សាយឆ្នាំ ២០២៣៖

៥. សាធារណរដ្ឋឆាដ

ក្នុងចំណោមប្រទេសចំនួន ១៦២ ក្នុងសន្ទស្សន៍អសមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០ សាធារណរដ្ឋឆាដជាប្រទេសមួយដែលស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ១៦០។ កាលពី ២០ ឆ្នាំមុនប្រទេសមួយនេះបានអនុម័តច្បាប់ស្ដីពីសុខភាពបន្ដពូជដែលនាំឱ្យមានការថយចុះគួរឱ្យកត់សម្គាល់នូវអត្រានៃផលប៉ះពាល់ដល់ប្រដាប់បន្ដពូជស្រ្តី។ បើទោះជាមានច្បាប់ទៅហើយក្ដី ក៏ការបង្ខិតបង្ខំឱ្យរៀបការ និងការរៀបការទាំងវ័យក្មេងនៅរឿងធម្មតាដដែលក្នុងប្រទេសមួយនេះ។

យោងតាមរបាយការណ៍ដែលសិក្សាដោយ Concern ក្នុងឆ្នាំ ២០១៥ បានបង្ហាញថាអាយុជាមធ្យមសម្រាប់អាពាហ៍ពិពាហ៍ដំបូងគឺ ១៦ ឆ្នាំសម្រាប់ក្មេងស្រី និង ២២ ឆ្នាំសម្រាប់ក្មេងប្រុស។ នៅក្នុងរបាយការណ៍នេះផងដែរ អ្នកចូលរួមសិក្សាបានលើកឡើងថា “អាពាហ៍ពិពាហ៍ក្នុងវ័យក្មេងបែបនេះគឺជាទម្លាប់នៅក្នុងសហគមន៍របស់គេ ប៉ុន្តែគ្រោះថ្នាក់ពិតប្រាកដសម្រាប់ក្មេងស្រីរួមមានការមានផ្ទៃពោះ ការវះកាត់ ការស្លាប់ និងករណីជាច្រើននៃការរត់គេចខ្លួន” ។ ទន្ទឹមនឹងនេះសាធារណរដ្ឋឆាដក៏ជាប្រទេសដែលមានអត្រាមរណភាពមាតាខ្ពស់បំផុតទី ២ នៅលើពិភពលោកជាមួយនឹងការស្លាប់ចំនួន ១១៤០ នាក់សម្រាប់រាល់ការសម្រាលកូនចំនួន ១០ ម៉ឺននាក់។

៤. សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

មិនខុសគ្នាពីសាធារណរដ្ឋឆាដនោះទេ នៅក្នុងសន្ទស្សន៍អសមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ ២០២០ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក៏ជាប់ចំណាត់ខ្ពស់ដែរគឺស្ថិតនៅក្នុងចំណាត់ថ្នាក់ទី ១៥០។ វឌ្ឍនភាពសមភាពយេនឌ័រនៅក្នុងប្រទេសមួយនេះគឺមានភាពយឺតយ៉ាវខ្លាំង សូម្បីតែគ្រប់វិស័យក៏មានភាពយឺតយ៉ាវដូចគ្នា។​ WPS (Woman, Peace & Security) បានប៉ានប្រមាណថា ២៥% នៃច្បាប់ប្រទេសកុងហ្គោគឺមានភាពលម្អៀងទៅខាងបុរស។ ៥១% នៃស្រ្តីក្នុងប្រទេសកុងហ្គោបានជួបប្រទះនឹងអំពើហិង្សាពីដៃគូ។ នៅរយៈពេល ១២ ខែចុងក្រោយក្នុងឆ្នាំ ២០២៣ ៣៧% នៃមនុស្សស្រីបានរៀបការមុនអាយុ ១៨ ឆ្នាំ។ ក្នុងចំណោមក្មេងស្រី ១០០០ នាក់មាន ១២៤ នាក់ទៅហើយដែលបានក្លាយជាម្ដាយគេនៅអាយុពី ១៥ ទៅ ១៩ ឆ្នាំ។ ទាំងនេះគឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពលម្អៀងហួសចំពោះខាងបុរស។

៣. ប្រទេសស៊ូដង់ខាងត្បូង

យោងទៅតាមបទដ្ឋានយេនឌ័រក្នុងប្រទេសស៊ូដង់ខាងត្បូងស្រ្តីត្រូវបានដកចេញពីសិទ្ធិនៃការសម្រេចចិត្ត និងសិទ្ធិក្នុងនយោបាយ។ ដូច្នេះសូម្បីតែនៅក្នុងគ្រួសារក៏មនុស្សស្រីមានសិទ្ធិតិចតូចបំផុតនៅក្នុងការសម្រេចចិត្តផងដែរ។ នៅក្នុងឆ្នាំ ២០២០ អង្គការសហប្រជាជាតិមិនមានទិន្នន័យគ្រប់គ្រាន់ដើម្បីដាក់ចំណាត់ថ្នាក់ប្រទេសស៊ូដង់ខាងត្បូងឱ្យបានត្រឹមត្រូវលើសន្ទស្សន៍អសមភាពយេនឌ័ររបស់ខ្លួននោះទេ ទោះបីជាវាបានរាយការណ៍ថាប្រទេសនេះមានអត្រាមរណភាពមាតាខ្ពស់បំផុតក្នុងពិភពលោកក៏ដោយ។ យោងតាមការរាយការណ៍ក្នុងចំណោមស្រ្ដី ១០០ នាក់មានស្រ្តីច្រើនជាង ១ នាក់បានស្លាប់ដោយសារការមានផ្ទៃពោះ និងការសម្រាលកូនញឹកញាប់ជាបន្ដបន្ទាប់។ នៅក្នុងសន្ទស្សន៍សិទ្ធិ និងសន្ដិសុខរបស់ស្រ្តី (WPS) ឆ្នាំ ២០២១ បានបង្ហាញអំពីចំណាត់ថ្នាក់របស់ប្រទេសស៊ូដង់ខាងត្បូងគឺស្ថិតក្នុងលេខរៀងទី ១៦៥ ក្នុងចំណោម ១៧០ ប្រទេស។ បញ្ហារកាំរកូសទាំងនេះនៅតែបន្ដមានដែលនាំឱ្យប៉ះពាល់ដល់សុវត្ថិភាពស្រ្តីយ៉ាងខ្លាំង ដោយនៅក្នុងសហគមន៍មួយត្រូវបានគេរាយការណ៍ក្នុងចំណោមស្រ្តី ៤ នាក់មានស្រ្តីម្នាក់ទៅហើយដែលរងអំពើហិង្សាពីដៃគូ។

២. ប្រទេសស៊ីរី

មុនពេលសង្គ្រាមផ្ទុះឡើងក្នុងឆ្នាំ ២០១១ ស្ថានភាពយេនឌ័រនៅក្នុងប្រទេសស៊ីរីជាប្រពៃណីបែបបុរស។ ស្រ្តីអាចទទួលបានសិទ្ធិបោះឆ្នោតនៅត្រឹមពាក់កណ្ដាលទសវត្សរ៍ឆ្នាំ ១៩៥០ ប៉ុណ្ណោះ។ ក្នុងអំឡុងពេលប្រទេសកំពុងរីកចម្រើន ក្រោយរៀបអាពាហ៍ពិពាហ៍ហើយស្រ្តីស៊ីរីក្នុងវណ្ណៈកណ្ដាលបានជ្រើសរើសនៅផ្ទះ និងមើលថែគ្រួសារដោយការរៀបការនេះត្រូវបានគេមើលឃើញថាជាកិច្ចសន្យារវាងស្វាមី និងឪពុករបស់នាង។ លុះដល់ឆ្នាំ ២០២០ ប្រទេសស៊ីរីក៏ចាប់ផ្ដើមវិបត្តិឃាតកម្មលើស្រ្តីដោយជនល្មើសគឺបុរស ឬឪពុកដែលអះអាងថានាងបានធ្វើឱ្យគ្រួសារអាម៉ាសមុខ ឬអាចហៅបានថា honor killing។ បូករួមជាមួយវិបត្តិសង្គ្រាមអូសបន្លាយបានធ្វើឱ្យបទដ្ឋានយេនឌ័រកាន់តែធ្ងន់ធ្ងរ និងមានផលវិបាកកាន់តែខ្លាំងដូចគ្នា។ លើសពីនេះ សង្គ្រាមក៏ជាហេតុផលមួយដែលធ្វើឱ្យប្រទេសស៊ីរីជាប់ចំណាត់ថ្នាក់ទាបបំផុតនៅលើសន្ទស្សន៍ WPS ដោយក្នុងចំណោមស្រ្តី ១០ ម៉ឺននាក់មាន ៧៥ នាក់ទៅហើយត្រូវបានគេសម្លាប់។ ខណៈមានស្រ្តីតែ ១៦,៩% ប៉ុណ្ណោះដែលមានអារម្មណ៍សុវត្ថិភាពនៅក្នុងសហគមន៍ពួកគេរស់នៅផ្ទាល់។ ផ្អែកលើការសិក្សាពីសាកលវិទ្យាល័យ Georgetown បានកំណត់ចំនួនឧប្បត្តិហេតុផ្សេងៗក្នុងអំឡុងសង្គ្រាមដោយក្នុងអំពើហិង្សាផ្លូវភេទគឺមានភាគរយច្រើនជាងគេបំផុត។ នៅក្នុងរបាយការណ៍បានបង្ហាញថាជិត ២៥% នៃស្រ្តីស៊ីរីបានជួបប្រទះនឹងអំពើហិង្សាផ្លូវភេទ។

១. ប្រទេសអាហ្វហ្គានីស្ថាន

ប្រទេសអាហ្វហ្គានីស្ថានបានជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងចំណោម ១៧០ ប្រទេសនៅលើសន្ទស្សន៍ WPS និងទី ១៥៧ លើសន្ទស្សន៍អសមភាពយេនឌ័ររបស់អង្គការសហប្រជាជាតិ។ ជម្លោះ និងវិបត្តិជាង ៤ ទសវត្សរ៍ រួមផ្សំជាមួយនឹងបទដ្ឋានយេនឌ័រដែលមានលក្ខណៈទ្រុឌទ្រោមបានធ្វើឱ្យស្ត្រី និងកុមារីអាហ្វហ្គានីស្ថានជាច្រើននាក់មិនបានទទួលការអប់រំ។ សម្រាប់អ្នកដែលត្រូវបានអនុញ្ញាតឱ្យចូលរៀនជាទូទៅគឺមិនលើសពី ២ ឆ្នាំនោះទេ។ កត្តាមួយនេះបានជះឥទ្ធិពលយ៉ាងខ្លាំងលើផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រីនៅក្នុងប្រទេសផងដែរ។ មិនត្រឹមប៉ុណ្ណេះ ប្រទេសអាហ្វហ្គានីស្ថានក៏ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងចំណោមប្រទេសដែលមានអំពើហឹង្សាលើយេនឌ័រ ដោយស្ត្រី ៣៥ នាក់ក្នុងចំណោម ១០០ នាក់ត្រូវបានគេរាយការណ៍ថាបានប្រឈមមុខនឹងអំពើហឹង្សាយ៉ាងព្រៃផ្សៃ។ ជាមួយគ្នានេះ ឃាតកម្មក្នុងគ្រួសារ ឬ honor killing គឺជាអំពើខុសច្បាប់នៅក្នុងប្រទេសនេះ ប៉ុន្តែវានៅតែរីករាលដាលយ៉ាងទូលំទូលាយដដែល៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សុខគា គីមលាង អ្នកតំណាងរូបសម្រស់នារីខ្មែរ ក៏ជាអ្នកយក​កេរដំណែលវប្បធម៌ សិល្បៈ អត្តសញ្ញាជាតិខ្មែរទៅលើឆាកអន្តរជាតិ

ការ​តែងតាំង សុខគា គីមលាង មិន​ត្រឹមតែ​នឹង​ជា​អ្នក​តំណាង​សម្រស់​នារី​ខ្មែរ​តែ​មួយ​មុខ​លើ​ឆាក​អន្តរជាតិ​មាន​បរទេស​ជាច្រើន​ឃើញ​​ប៉ុណ្ណោះ​ឡើយ ការ​តែងតាំង​នេះ​នឹង​នាំ​យក​អ្នក​បង្ហាញ​វប្បធម៌​ដ៏​ល្អ​ឥត​ខ្ចោះ ដើម្បី​សម្ដែង​របាំ​បុរាណ​ខ្មែរ​នា​វគ្គ​ណា​មួយ​ក្នុង​កម្មវិធី។

បន្ទាប់ពី «Rise for Khmer» នាំវប្បធម៌ខ្មែរនៅបារាំងល្បី​ខ្ទរខ្ទារ ពេលនេះកំពុងរៀបចំ «Rise for Khmer 2026»

ព្រឹត្តិការណ៍ «Rise for Khmer» ដែល​រៀបចំ​ឡើង​កាលពី​ចុង​ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី​ខ្មែរ​នៅ​ទឹកដី​​អឺរ៉ុប ជាពិសេស​ដើម្បី​ឲ្យ​កូន​ខ្មែរ​ដែល​ធំធាត់​នៅ​បរទេស។ «Rise for

Justin Bieber នឹងចូលរួមជាមួយ Shakira និង BTS ក្នុងការសម្ដែងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup 2026 រំពឹងរកថវិកាបាន ១០០លានដុល្លារជួយដល់ការអប់រំពិភពលោក

ស្ថាប័ន FIFA និងអង្គការ Global Citizen បានប្រកាសនៅថ្ងៃទី៩ ខែកក្កដានេះថា កំពូលតារាចម្រៀងប៉ុប Justin Bieber នឹងចូលរួមជាតួឯកសំខាន់ម្នាក់ទៀត ក្នុងកម្មវិធី Halftime Show នៃវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA World

ចៅហ្វាយក្រុងអាមេរិកឈាមជ័រខ្មែរបង្កើតប្រវត្តិសាស្ត្រក្រុង Terre Haute ឡើងកាន់តំណែងក្នុងវ័យ ២៧ ឆ្នាំ

ង​វ័យ ២៧ ឆ្នាំ កូន​ខ្មែរ-ចាម៉ៃកា ដែលជាមានសញ្ជាតិអាមេរិក Brandon Sakbun បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​ទី​៤៣ នៃ​ទី​ក្រុង Terre Haute រដ្ឋ Indiana ហើយបាន​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដែល​មាន​វ័យ​ក្មេង​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទី

ជឿថាជាព្រះអង្គម្ចាស់ឌូបៃពិត នារីម្នាក់ចាញ់ល្បិចលង់ស្នេហ៍ ខូចទាំងចិត្ត អស់ទាំងលុយ

Maria បានជឿជាក់ថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយព្រះអង្គម្ចាស់មួយអង្គមកពីទីក្រុងឌូបៃ ដោយមានការទាក់ទងគ្នាតាមរយៈវីដេអូខល (Video Call) ជាអ្នកផ្ដល់ទំនុកចិត្ត។ យ៉ាងណាមិញ Maria មិនបានដឹង

ក្មេងអាយុ ១១ ឆ្នាំ ត្រូវឡើងតុលាការជុំវិញករណីលេងឈើគូសបង្កគ្រោះអគ្គិភ័យឆេះផ្សារទំនើប ស្លាប់មនុស្ស ៧២ នាក់

ក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ ត្រូវបានកំណត់ឱ្យឡើងសវនាការនៅតុលាការអនីតិជន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានលេងឈើគូស ហើយបានបង្កជាគ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះផ្សារទំនើប Gul Plaza នៅ

កម្ពុជា​នាំ​យក​របាំ​អប្សរា និង​ភាពយន្ត​ខ្មែរ បង្ហាញ​ក្នុង​កម្មវិធី​ផ្លូវ​ការ​នៅ​ប្រទេស​ចិន

បង្ហាញ​វត្តមាន​ក្នុង​សប្ដាហ៍​ផ្លាស់​ប្ដូរ​ភាពយន្ត​កម្ពុជា-ចិន ឆ្នាំ ២០២៦ ដែល​រៀប​ចំ​ធ្វើ​នៅ​ប្រទេស​ចិន​លើក​នេះ កម្ពុជា​បាន​ពាំនាំ​យក​នូវ​សិល្បៈ​វប្បធម៌ ព្រម​ទាំង​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​និង​បញ្ចាំង​លើ​ផ្ទាំង​សំពត់​ស ដែល​មាន​

អនុញ្ញាតឱ្យកូនៗចេញធ្វើការក្រៅម៉ោងតាំងពីវ័យជំទង់ ពួកគេនឹងទទួលបានមេរៀនជីវិត ១០ យ៉ាងនេះ

កាលពីមុន ឪពុកម្ដាយជាច្រើនអាចនឹងគិតថា "កូនៗគ្រាន់តែផ្តោតលើការសិក្សាគឺគ្រប់គ្រាន់ហើយ"។ ប៉ុន្តែសព្វថ្ងៃនេះឪពុកម្តាយជាច្រើនកំពុងចាប់ផ្តើមផ្តល់ការងារក្រៅម៉ោងដល់កូនៗរបស់ពួកគេ មិនមែនដោយសារតែ

ហ្វេននៅអាស៊ីអាគ្នេយ៍សរសើរព្រះនាង ជេនណា Cover បទ «Hate that I made you love me» ពីរោះខ្លាំង

ព្រះនាង នរោត្តម ជេនណា ដែល​ជា​សែ​រាជវង្ស​ខ្មែរ​ដែលមាន​សមត្ថភាព​ក្នុង​វិស័យ​សិល្បៈ​​​ដ៏​សម្បូរ​បែប ហើយ​ក៏​ទទួលបាន​ការអប់រំ ​ចំណេះជំនាញ​ទូលំទូលាយ​ ដោយ​អាច​ឲ្យ​ទ្រង់​បង្កើនទំនាក់ទំនង​ការងារ​ជា​មួយ​​បរទេស​យ៉ាង​ងាយ​

Miss Cambodia 2024 ឡូយ ច័ន្ទរស្មី បង្ហាញខ្លួនក្នុងឈុតស្បៃ ថត Pre-Wedding ត្រៀមចូលរោងការឆាប់ៗ

ឡូយ ច័ន្ទរស្មី Miss Cambodia 2024 ជា​បវរកញ្ញា​ខ្មែរ ដែល​ចប់​ការ​តំណាង​ជាតិ​លើ​ឆាក​អន្តរជាតិហើយ​ មិន​បាន​ផ្ដោត​សំខាន់​លើ​ការងារ​សិល្បៈ។ នោះ​ក៏​ព្រោះ​តែ​នាង​មាន​សមត្ថភាព ចំណេះដឹង​ផ្នែក​ដទៃ​ខ្លាំង ដូចនេះ​ហើយ​ទើប​ងាក​ទៅ​បម្រើ​ការងារ​ឯកជន