Justin Inn មិនត្រឹមជាតារា Tik Tok និងកីឡាករបាល់បោះ ថែមទាំងចង់ធ្វើជាម៉ូដែលទៀត

តារា Tik Tok ល្បីឈ្មោះ Justin Inn មាន follower ១.២M លើ​គណនី TikTok ដែល​គ្រប់​គ្នា​ដឹង​ថា​ជា​កូន​ខ្មែរ​កាត់​ស្វីស និង​ជា​កីឡាករ​ជម្រើស​ជាតិ​បាល់បោះ ថ្មី​ៗ​នេះ​បាន​ប្រាប់​ឱ្យ AMS ដឹងថា លោក​មាន​បំណង​ចង់​ចាប់​យក​អាជីព​ជា​តារា​ម៉ូដែល​ថែម​មួយ​មុខ​ទៀត បន្ថែម​ពី​លើ​ការងារ​បច្ចុប្បន្ន ប្រសិន​មាន​ឱកាស និង​ពេល​វេលា​អំណោយ​ផល។

ថ្វី​ដ្បិត​តែ​មាន​ចិត្ត​ស្រលាញ់​ការងារ​នេះ​ក៏​ពិតមែន ប៉ុន្តែ​ពេល​នេះ​លោក​នៅ​មិនទាន់​ទទួល​បាន​ឱកាស​ការងារ​នេះ​ឡើយ តួ​យ៉ាង​កន្លង​មក​លោក​ធ្លាប់​តែ​ថត​រូប​ប្រ៉ូម៉ូត​ឱ្យ​ផលិតផល​នានា និង​ថត​ស៉្បត​ពាណិជ្ជកម្ម តែ​មិនមែន​ការងារ​ម៉ូដែល​តែ​ម្ដង​នោះ​ទេ។ យ៉ាងណា ប្រសិនបើ​មាន​ឱកាស​លោក​នឹង​ចាប់​យក​ការងារ​នេះ​ឱ្យ​ខាន​តែ​បាន។

តារា Tik Tok កូន​កាត់​ស្វីស​រូប​នោះ បាន​រៀបរាប់​ថា៖ «ខាង​ម៉ូដែល​មាន​អី ចង់​តើ​បង! ខាង​ម៉ូដែល​ពី​មុន​អត់​ធ្លាប់​មាន​ទេ​បង មាន​តែ​ថត​រឿង ថត​ស្ប៉ត​អី​អស់​ហ្នឹង!»។ ចាប់តាំង​ពី​មាន​ឈ្មោះ​បោះ​សំឡេង​មក កំលោះ​សង្ហា​រូប​នេះ​ថា ទទួល​ស្គាល់​ថា ជីវភាព​លោក​ពិត​ជា​ប្រែប្រួល​ច្រើន​ខុស​ពី​មុន​ពិត​មែន។ តារា Tik Tok រូប​នេះ​ថា៖ «ពី​មុន​ខ្ញុំ​ជា​កីឡាករ​ជម្រើស​ជាតិ​បាល់បោះ តែ​រក​កម្រៃ​បាន​តិច​ជាង ហើយ​ខាង​នោះ​ក៏​វា​ត្រូវការ​ប្រើ​កម្លាំង​ច្រើន​ដែល ខាង​បាល់​បោះ ​តែ​ខាង​នេះ​យើង​ត្រូវ​ប្រើ​ខួរក្បាល និងTalentច្រើន​ជាង»។

Justin Inn ក្រសោប​បាន​ភាព​ល្បីល្បាញ​ត្រឹម​រយៈ​ខ្លី​ប៉ុណ្ណោះ តាម​រយៈ​ការ​ធ្វើ​វីដេអូ​ប្លែក​ៗ​ដាក់​លើ​បង្ហាញ​សង្គម និង​កម្មវិធី Tik Tok និង​ធ្លាប់​បាន​ចូលរួម​សម្ដែង​រឿង​អប់រំ​ខ្លី​ៗ​ផង​ដែរ ទើប​រុញ​ច្រាន​លោក​ឱ្យ​មាន​គេ​ស្គាល់​ច្រើន​ឡើង។ បច្ចុប្បន្ន​លោក​ជា​សមាជិក​ម្នាក់​ប្រចាំ​ឱ្យ Oukong Media៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ