រយៈពេលមិនដល់ ១ខែផងតារាចម្រៀង ៣ រូប រួមមាន ស៊ីន សេដ្ឋសុជ្ឈតា, ជូវី លីន និង កៅ សុភា បានប្រកាសចប់កុងត្រាជាមួយផលិតកម្មរបស់ពួកគេ ក្លាយជាសិល្បករឯករាជ្យ ដើម្បីបន្តចាប់ក្តីស្រមៃលើវិថីសិល្បៈរៀងៗខ្លួន។ សិល្បករទាំង ៣ បានផ្តល់ហេតុផលសមស្របរៀងៗខ្លួន សម្រាប់ការប្រកាសខ្លួនជាសិល្បករឯករាជ្យ មិនចំណុះក្រោមផលិតកម្មណាតទៅទៀត។



តួយ៉ាង ម្ចាស់បទ «ទទួលការពិត» ប្រកាសចប់កុងត្រាជាមួយផលិតកម្ម KlapYaHandz កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ ជូវី លីន បានប្រកាសរំសាយក្រុម ប៉ូឡារិច (Polarix) និងការបញ្ចប់កុងត្រាជាមួយផលិតកម្ម បារមី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ខណៈដែល កញ្ញា កៅ សុភា បានប្រកាសចប់កុងត្រាជាមួយផលិតកម្ម បារមី នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៤។





ក្រោយចប់កុងត្រាជាមួយអតីតផលិតកម្ម តារាចម្រៀងទាំង ៣ រូប បន្តដំណើរផ្លូវជាសិល្បករឯករាជ្យ និងបន្តផលិតចម្រៀងថ្មីៗរៀងៗខ្លួន ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកគាំទ្ររបស់ពួកគេ។ ទោះបីជាពេលនេះ សុជ្ឈតា , ជូវី និង សុភា ផ្លាស់មកជាសិល្បករឯករាជ្យក៏ពិតមែន តែពួកគេនៅតែទទួលបានការគាំទ្រ និងក្តីស្រលាញ់យ៉ាងច្រើនលើសពីបណ្តាអ្នកគាំទ្ររបស់ពួកគេ៕























Account
Security
Favourite Content