២០២៣ ជាឆ្នាំជោគជ័យខ្លាំងរបស់សមាជិកកូនពៅ BTS គឺ Jungkook ដោយសារតែរូបគេបានបញ្ចេញចម្រៀងទោលជាលើកដំបូងមានចំណងជើង Seven ទទួលបានការគាំទ្រខ្លាំង និងទទួលបានចំណាត់ថ្នាក់លេខ ១ នៅ Billborad Hot 100។ មិនទាន់អស់នៅឡើយ Jungkook នឹងត្រៀមបង្ហាញខ្លួនក្នុងកម្មវិធី Global Citizen Festival ជាលើកដំបូងផងដែរ និងជាតារាកិត្ដិយសពិសេសម្នាក់ដែលត្រូវបានគេអញ្ជើញចូលរួមជាមួយតារាល្បីផ្សេងៗទៀត។ អ្វីដែលពិសេស លោកក៏ជាតារាចម្រៀងខេប៉ុបទោលដំបូងមានឱកាសបង្ហាញខ្លួនក្នុងកម្មវិធីតន្ដ្រីដ៏ប្រចាំឆ្នាំនេះ។ កម្មវិធីនេះអាចមានអ្នកចូលទស្សនាច្រើនជាង ៦ ម៉ឺននាក់។

Jungkook បានលើកឡើងថា លោកពិតជារំភើបដែលបានចូលរួមក្នុងកម្មវិធី Global Citizen Festival ឆ្នាំនេះក្នុងនាមជាភ្ញៀវពិសេស។ លោកពិតជាអន្ទះសាចង់សម្ដែងនៅមុខអ្នកគាំទ្រជាច្រើនឆាប់ៗ នេះ។


កម្មវិធី Global Citizen Festival នឹងធ្វើឡើងនៅទីក្រុង New York នៅឯ Central Park ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៣ ខាងមុខ។ Jungkook ត្រូវបានប្រកាសចូលរួមជាតារាកិត្ដិយសពិសេស ក្នុងកម្មវិធីនេះជាមួយតារាចម្រៀងល្បីៗ ដូចជា Ms Lauryn Hill, Anitta, Conan Gray, D-nice, Mega Thee Stallion និង Sofia Carson។ កម្មវិធីនឹងមានការផ្សាយផ្ទាល់ជាសកលផងដែរ៕

























Account
Security
Favourite Content