សាន់ ម៉េងលាង ឬភាគច្រើនគេស្គាល់ថា Harry Piseth ជាតារាសម្តែងម្នាក់ ដែលកន្លងមកលោកធ្លាប់បានចូលរួមសម្តែងរឿងដុំ-ភាគជាច្រើន រួមទាំងរឿងខ្លីបែបអប់រំផងដែរ។ មិនតែប៉ុណ្ណោះ កំលោះរូបនេះក៏លេចមុខតាមស៉្បតពាណិជ្ជកម្ម ការថតប្រូម៉ូតផ្សព្វផ្សាយជាដើម។


គួរឱ្យភ្ញាក់ផ្អើល Harry ធ្វើឱ្យទស្សនិកជន និងហ្វេនៗមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសុខៗលោកស្រាប់តែលេចមុខចូលរួមប្រកួតកម្មវិធីបុរសឯក Mister Glam Cambodia 2023 ដែលបច្ចុប្បន្នលោកស្ថិតនៅក្នុងបេក្ខភាពវគ្គជម្រុះលើកទី២ ដែលកំពុងបើកឱ្យមានការ Like & Share ដើម្បីបាន TOP10 ឆ្ពោះទៅវគ្គបង្ហាញខ្លួន នៅថ្ងៃទី ១៥-១៦ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុននេះ។

គ្រាន់តែស្ថាប័នរៀបចំការប្រកួត Mister Glam Cambodia ប្រកាសជាបេក្ខភាពផ្លូវការភ្លាម តារាសម្តែងរូបសង្ហា Harry Piseth បានធ្វើការចែករំលែកព័ត៌មាននេះឱ្យពុកម៉ែបងប្អូនបានដឹង និងសំណូមពរឱ្យគ្រប់គ្នាជួយ Like & Share រូបលោក ដើម្បីបានជាប់បន្តទៅវគ្គបន្តបន្ទាប់ទៀត។
Harry Piseth សង្ឃឹមថា ពុកម៉ែបងប្អូននឹងគាំទ្រលោកពេញទំហឹង ដើម្បីលោកមានឱកាសដណ្តើមមកុដ Mister Glam Cambodia 2023 និងបានតំណាងឱ្យជាតិកម្ពុជាចេញទៅប្រកួតនៅឆាកអន្តរជាតិ នៅឯប្រទេសហ្វីលីពីន។ ការប្រកួតលើកទី៤ របស់កម្មវិធី 𝗠𝗶𝘀𝘁𝗲𝗿 𝗚𝗹𝗮𝗺 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝟮𝟬𝟮𝟯 នឹងប្រារព្ធឡើងនៅថ្ងៃទី ១៥-២១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន។

គួររំលឹកផងដែរ នេះមិនមែនជាលើកទី១ ដែលកម្ពុជាត្រៀមបញ្ជូនបុរសឯកទៅប្រកួតកម្មវិធី 𝗠𝗶𝘀𝘁𝗲𝗿 𝗚𝗹𝗮𝗺 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 ដោយឆ្នាំមុន លោក ជា រ៉េយម៉ុន ត្រូវបានក្រុមហ៊ុន CIM ជ្រើសរើសជា Mister Glam Cambodia 2022 ហើយជាលទ្ធផល ជា រ៉េយម៉ុន ទទួលបានជយលាភី 3rd Runner up Mister Glam International 2022 ក្លាយជា 𝐌𝐢𝐬𝐭𝐞𝐫 𝐆𝐥𝐚𝐦 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 Huanity 2022 និងជា Mister Congeniality, Best in Formal Wear, Pageantry Fanatics King ថែមទៀតផង៕






















































Account
Security
Favourite Content