អ្នកគាំទ្រពេញចិត្តស្ដូកក្រោយ Jungkook ឆ្លើយតបយ៉ាងត្រជាក់ទៅកាន់អ្នករិះគន់

ថ្មីៗនេះ Jungkook កូនពៅក្រុម​ BTS បានចេញនៅបទចម្រៀងទោលទីពីរមានចំណងជើងថា 3D ដោយច្រៀងរួមជាមួយតារារ៉េប Jack Harlow ដែលហក់ដល់ចំណាត់ថ្នាក់លេខ ១ នៅលើតារាង iTunes ជាង ៣០ ប្រទេសជុំវិញពិភពលោកក្រោយចេញមិនបានប៉ុន្មានម៉ោងនោះទេ។

កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះលោកបានធ្វើការផ្សាយផ្ទាល់ជាសំឡេង ឬ Stationhead listening party ដើម្បីអបអរការចេញបទចម្រៀងទោលថ្មី។ Stationhead listening party បានផ្ដល់ឱកាសឱ្យអ្នកគាំទ្របានស្ដាប់ចម្រៀងជាមួយអាយដលដែលខ្លួនស្រឡាញ់ ហើយក៏អាច Comment និយាយឆ្លងឆ្លើយគ្នាបានផងដែរ។

ស្របពេលនោះ Jungkook ក៏បានឃើញមតិមួយដែលមានន័យថាពួកគេកំពុងបែរទៅគាំទ្រក្រុមផ្សេងទៀត ហើយលោកក៏បានឆ្លើយតបទៅយ៉ាងមានសុជីវធម៌បំផុត។ លោកបាននិយាយថានោះគឺសិទ្ធិរបស់ពួកគេដែលអាចធ្វើអ្វីពួកគេចង់ ហើយលោកក៏ដឹងគុណចំពោះអ្នកគាំទ្រលោកកន្លងមកផងដែរ។

លោកដឹងថាមានអ្នកមានស្រឡាញ់គាំទ្រ ហើយក៏មានលោកមិនចូលចិត្ត ដូច្នេះលោកគ្រាន់តែរស់នៅធម្មតា និងទទួលស្គាល់ការពិតប៉ុណ្ណោះ។ លោកបានបន្តនៅក្នុង Stationhead listening party ថាលោកមិនបានខ្វល់ខ្វាយឈឺក្បាលច្រើននោះទេ។ ពួកគេជាមនុស្ស លោកក៏ជាមនុស្សដូចគ្នា បែបនេះទើបលោកផ្ដោតទៅលើការខិតខំប្រឹងប្រែងដើម្បីអ្នកគាំទ្រដែលស្រឡាញ់លោកជាជាងគិតពីមតិរិះគន់ទាំងនោះ។

ទន្ទឹមនឹងនេះ លោកក៏អរគុណសម្រាប់មតិមិនល្អទាំងនោះផងដែរដែលមានន័យថាអ្នករិះគន់បានចំណាយពេលវេលារបស់ពួកគេមកលើលោក ហើយលោកក៏បានចាត់ទុកថានេះគឺការចាប់អារម្មណ៍មួយមកលើលោកដែរ។ Jungkook បានបន្តថាប្រសិនបើពួកគេមិនចាប់អារម្មណ៍មកលើលោក ក៏ពួកគេមិនចំណាយពេលវេលាជាមួយលោកបែបនេះដែរ។ ដូច្នេះលោកពិតជាអរគុណសម្រាប់ការចំណាយពេលវេលារបស់ពួកគេ បើទោះបីជាលោកមិនចូលចិត្តពួកគេក៏ដោយ។

ជាការពិតណាស់ បើទោះបីជាពេលខ្លះលោកធ្វើមិនបានល្អពិតមែន ប៉ុន្តែក្ដីស្រឡាញ់របស់លោកទៅកាន់តែអ្នកគាំទ្រគឺនៅតែដដែល មិនប្រែប្រួលនោះទេ។ លោកនឹងព្យាយាមឱ្យល្អបំផុតដើម្បីអ្នកគាំទ្ររបស់លោករហូតដល់លោករាំលែងកើត ហើយច្រៀងលែងចេញ។ ដូច្នេះកម្លាំងចិត្តដ៏ខ្លាំងក្លារបស់លោកគឺ ARMY។

ក្រោយពីបានឆ្លើយតបទៅកាន់ការខំមិនមិនល្អនោះហើយ អ្នកគាំទ្រជាច្រើនបានសរសើរព្រោងព្រាតថានេះគឺជាការឆ្លើយតបដ៏មានសុជីវធម៌ ត្រជាក់ និងឈឺបំផុតទៅកាន់អ្នករិះគន់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New