ក្នុងចំណោមម្ចាស់ពាន The Voice Cambodia ទាំង ៣ រដូវកាល លឹម សេរីហាន់នីកា ក្មេងជាងគេ

ម្ចាស់​ពាន The Voice Cambodia រដូវ​កាល​ទី ៣ ដែល​ទើបរក​ឃើញ​​​យប់មិញ​ក្ដៅ​ៗ​នោះ គឺ​បាន​ទៅ​លើ លឹម សេរីហាន់នីកា ជា​អ្នក​ខេត្ត​កំពង់ធំ។ ក្នុង​រដូវ​កាល​នេះ ម្ចាស់​ពាន​គឺជា​បេក្ខជន​មាន​វ័យ​ក្មេង​ជាង​គេ ហើយ​ក៏​ជា​ម្ចាស់​ជើងឯក The Voice Cambodia មាន​វ័យ​ក្មេង​ជាង​គេ​ដែរ​។

កាលពី​រដូវកាល​ទី ១ ម្ចាស់​ពាន The Voice Cambodia បាន​ទៅ​លើ ប៊ុត សីហា អ្នក​ខេត្ត​កំពង់ស្ពឺ ហើយ​កាលណោះ​ម្ចាស់​បទ “ព្រមឲ្យបោក ព្រមធ្វើថោក ព្រមស្រលាញ់អូន” មាន​វ័យ ១៨ ឆ្នាំ និង​ជា​កូន​ក្រុម​របស់ coach ឆន សុវណ្ណរាជ។ ឈាន​មក​ដល់​រដូវកាល​ទី​២ ម្ចាស់​ពាន The Voice Cambodia បាន​ទៅ​លើ ថែល ថៃ អាយុ ២៥ ឆ្នាំ ជា​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ។

ងាក​មក​ដល់ សេរីហានិនីកា ដែល​ជា​ម្ចាស់​ពាន​រដូវ​កាល​នេះ​ ទើប​មាន​វ័យ ១៦ ឆ្នាំ​ប៉ុណ្ណោះ និង​ជា​អ្នក​ខេត្ត​កំពង់ធំ។ នាង​ជា​បេក្ខភាព​​​ទទួល​បាន​តែ ១ កៅអី​ប៉ុណ្ណោះ​ពី coach ពេជ្រ សោភា។ ក្រឡេក​ទៅ​មើល ៣ ឆ្នាំ​មុន ម្ចាស់​ពាន The Voice Cambodia រូប​នេះ ធ្លាប់​បាន​ចូល​ប្រកួត​កម្មវិធី Cambodian Idol Junior តែ​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។

កាល​ពី​វគ្គ Blind Auditions លឹម សេរីហាន់នីកា បាន​លើក​យក​បទ “ជំងឺ​ខ្វះ​អ្នក​ថែ​” ដែល​គ្រា​នោះ តារា​ចម្រៀង​ស្រី ពេជ្រ សោភា បាន​គោះ​ប៊ូតុង​ នៅ​មុន​ការ​បញ្ចប់​​ប៉ុន្មាន​​វិនាទី​ប៉ុណ្ណោះ ធ្វើឲ្យ​នាង​សឹងតែ​អស់​សង្ឃឹម​ទៅ​ហើយ។ បើ​ទោះ​ជា​ទទួល​បាន​ការ​គោះ​ប៊ូតុង​តែ ១ កៅអី ពី coach ក៏​ពិតមែន តែ នីកា ជា​បេក្ខភាព​មាន​សមត្ថភាព​ពេល​ចូល​មក​ដល់​វគ្គ​បន្តបន្ទាប់ នាង​បាន​បញ្ចេញ​ភាព​អស្ចារ្យ​ដែល​មាន​ក្នុង​ខ្លួន ធ្វើឲ្យ coach ដទៃ​ក្រៅ​ពី​គ្រូ​បង្វឹក​កោតសរសើរ​រៀងរាល់​សប្ដាហ៍។

សេរីហាន់នីកា ក្លាយ​ជា​បេក្ខភាព best of the best ប្រចាំ​កម្មវិធី The Voice Cambodia ដោយ​នាង​តែ​បញ្ចេញ​ភាព​អស្ចារ្យ​នឹក​ស្មាន​មិន​ដល់​គ្រប់​សប្ដាហ៍។ នា​វគ្គ​មុន​ៗ និង​វគ្គ Final នេះ នីកា មិន​ត្រឹម​តែ​អាច​ច្រៀង​បទ​អន្លង់អន្លោច ស្រែក​ដល់​ណោត​ខ្ពស់ៗ​ហើយ នាង​ក៏​អាច​រ៉េប ហើយយប់មិញនេះ យុវតី​អ្នក​ខេត្ត​កំពង់ធំ​រូប​នេះ ​មាន​សមត្ថភាព​រាំ​បាន​យ៉ាង​ល្អ ដូច​អ្នក​អាជីព​ដូច្នេះ​ដែរ ធ្វើ​ឲ្យ​អ្នក​មើល​ផ្ទាល់​ស្រែក​ហ៊ោរខ្លាំង កងរំពង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម