NewJeans ជាក្រុមចម្រៀងនារីខេប៉ុបថ្មីដែលកំពុងមានភាពល្បីល្បាញកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកអ្នកគាំទ្រជុំវិញពិភពលោក។ មិនត្រឹមតែមានសមត្ថភាពពូកែទាំងច្រៀង រាំ សរសេរបទចម្រៀងនោះទេ សមាជិក NewJeans ម្នាក់ៗ ក៏ត្រូវបានគេចាត់ទុកថាមានរូបសម្រស់ស្រស់ស្អាតខ្លាំង និងមើលទៅគួរឲ្យស្រឡាញ់ជាពិសេសដូចតុក្កតា Barbie សឹងគ្រប់ៗគ្នា។

ថ្មីៗនេះ មហាជនកាន់តែភ្ញាក់ផ្អើលពីសម្រស់របស់សមាជិកក្រុមចម្រៀងនារី NewJeans ក្រោយពួកគេបានស្លៀកសម្លៀកបំពាក់ប្រពៃណីបុរាណរបស់ប្រទេសកូរ៉េ។ ខណៈនេះជាលើកទី ២ ដែល NewJeans ស្លៀកឈុតបុរាណជុំគ្នាជាក្រុម ប៉ុន្ដែបើប្រៀបធៀបជាមួយរូបភាពកាលពីមុនពិតជាស្រស់ស្អាតខ្លាំងជាងស្ទើរមើលមិនស្គាល់។
ការស្លៀកសម្លៀកបំពាក់បែបនេះគឺដើម្បីចូលរួមអបអរពិធីបុណ្យសែនព្រះខែរបស់ប្រទេសកូរ៉េខាងត្បូង ឬហៅថាបុណ្យ Chuseok។ សមាជិកម្នាក់ៗ មានភាពលេចធ្លោខ្លាំងជាមួយស្ទីលរបស់ខ្លួន អ្វីដែលសំខាន់នោះមហាជនជាច្រើនបានសរសើរថា សម្រស់របស់ NewJeans ពិតស្រស់ស្អាតមិនធម្មតា មើលទៅថ្លៃថ្នូរ និងមើលទៅដូចជាព្រះនាងដើរចេញពីសៀវភៅអ៊ីចឹង។ តោះទៅមើលរូបភាពទាំងអស់គ្នា៖







































































Account
Security
Favourite Content