តារាសម្ដែងប្រុសកូរ៉េ Jung HaeIn បានធ្វើឲ្យអ្នកគាំទ្ររឿងភាគ “Snow Drop” ជាច្រើនមានក្ដីរំភើបរីករាយ ដោយសារលោកមិនភ្លេចផ្ញើអាហារ និងការគាំទ្រពីចម្ងាយដល់ដៃគូសម្ដែងចាស់គឺ Jisoo។



បច្ចុប្បន្ន សមាជិកក្រុមចម្រៀងនារី BLACKPINK តារាស្រី Jisoo បាននិងកំពុងថតរឿងថ្មីរបស់ខ្លួនមានចំណងជើងថា “Influenza” ជាប្រភេទរឿងបែបរន្ធត់ព្រឺព្រួច លក្ខណៈ Zombie។ ដើម្បីបង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះដៃគូសម្ដែង និងមិត្ដល្អរបស់ខ្លួន តារាសម្ដែងប្រុស Jung HaeIn បានផ្ញើនូវឡាន អាហារសម្រាប់ Jisoo និងក្រុមការងារថតរឿង។
តារាប្រុស Jung HaeIn ក៏បានភ្ជាប់មកជាមួយពាក្យពេចន៍ថា៖ សូមកុំភ្លេចមើលថែទាំសុខភាពកំលុងពេលថតរឿង។ លោកគាំទ្ររឿងភាគថ្មី “Influenza”។



មែនទែនទៅ នេះមិនមែនជាលើកទី ១ នោះទេ ដែលតារាប្រុស Jung HaeIn គាំទ្រដល់តារាស្រី Jisoo បែបនេះ។ កន្លងមកលោកធ្លាប់បានទៅគាំទ្ររូបនាងដល់កន្លែងប្រគំតន្ដ្រីរបស់ក្រុមចម្រៀងនារី BLACKPINK ថែមទៀត។ ទោះកន្លងទៅជិត ៣ ឆ្នាំ ក្រោយការសម្ដែងក្នុងរឿង “Snow Drop” ជាមួយគ្នា តែតារាប្រុស Jung HaeIn នៅបន្ដគាំទ្រដល់ Jisoo យ៉ាងសកម្ម និងធ្វើឲ្យអ្នកគាំទ្រអត់ទ្រាំមិនសរសើរមិនបានចំពោះទឹកចិត្ដរបស់លោក។ រហូតមានអ្នកគាំទ្រមួយចំនួន ថែមទាំងចង់ផ្គូផ្គងតារាប្រុសស្រីទាំងពីរឲ្យក្លាយជាគូគ្នាក្នុងជីវិតពិតទៀតផង។
គួរបញ្ជាក់ថា ចំណងមិត្ដភាពស្អិតល្មួតធ្វើឲ្យអ្នកគាំទ្រជាច្រើនសង្ឃឹមថា អ្នកទាំងពីរមានឱកាសសម្ដែងរឿងរួមគ្នាសាជាថ្មីម្ដងទៀតនៅពេលអនាគត៕

























































Account
Security
Favourite Content