ត្រឹមមួយប៉ប្រិចភ្នែក Jun Ji-hyun ត្រូវខាតបង់រាប់លានដុល្លារ ខណៈទីភ្នាក់ងារនៅតែបដិសេធពាក្យចចាមអារ៉ាម

កំពូលតារាសម្ដែងកូរ៉េខាងត្បូង Jun Ji-hyun កំពុងរងវិបត្តិធំ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ថានាងត្រូវបានធ្វើពហិការក្នុងទីផ្សារប្រទេសចិន ដែលបណ្តាលឱ្យតម្លៃទីផ្សារ និងប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មធ្លាក់ចុះយ៉ាងលឿន។

យោងតាមកាសែត China Times ម៉ាកល្បី ៗ ជាច្រើនរួមមាន La Mer, Piaget, Ecovacs និង Louis Vuitton បានលុបរូបភាពផ្សាយពាណិជ្ជកម្មរបស់នាងទាំងអស់ និងលុបចោលយុទ្ធនាការដែលគ្រោងនឹងថតនៅទីក្រុងសេអ៊ូលនៅថ្ងៃទី ២៥ ខែកញ្ញា។ ទន្ទឹមនោះក៏មានរបាយការណ៍ផងដែរថាក្រុមហ៊ុនជាច្រើនកំពុងត្រៀមទារសំណងខូចខាតសរុបចំនួន ៣៤ លានដុល្លារអាមេរិក ដោយសារឈុតមួយក្នុងរឿងថ្មីរបស់នាង “Tempest” មានខ្លឹមសារមិនគោរពដល់ប្រទេសចិន ជាមួយប្រយោគតួស្រីនិយាយថា “ហេតុអ្វីប្រទេសចិនចង់បានសង្គ្រាម?”។

អ្វីដែលកាន់តែអាក្រក់ តំណាងនៅចិនរបស់ Jun Ji-hyun បានបដិសេធមិនជាប់ពាក់ព័ន្ធក្នុងបញ្ហានេះឡើយ ដែលបង្កឱ្យមានការរិះគន់ថា នាងប្រហែលជាត្រូវចំណាយលុយផ្ទាល់ខ្លួនដើម្បីបង់សំណង ជាពិសេសស្របពេលមុខជំនួញស្វាមីកំពុងបញ្ហា ក៏ធ្វើឱ្យស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារនាងកាន់តែតានតឹង។

ពាក់ព័ន្ធបញ្ហានេះខាង Peach Company ទីភ្នាក់ងារដែលនាងបានបង្កើតបន្ទាប់ពីចែកផ្លូវគ្នាជាមួយក្រុមហ៊ុន IEUM Hashtag កាលពីខែមិថុនា បានបដិសេធពាក្យចចាមអារ៉ាមដែលថាត្រូវបានដាក់ក្នុងបញ្ជីខ្មៅ ដោយបញ្ជាក់ថាកាលវិភាគនៅចិនគ្រាន់តែត្រូវបានពន្យារពេល និងមិនមានអ្វីទាក់ទងនឹងរឿងភាគ “Tempest” នោះទេ។ យ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍លើអ៊ិនធឺណិតគឺផ្ទុយគ្នាស្រឡះ ខណៈអ្នកគាំទ្រជនជាតិចិនជាច្រើនបានឈប់តាមដាននាង តម្លៃទីផ្សាររបស់នាងក៏ធ្លាក់ចុះ ហើយគណនីបណ្ដាញសង្គមក៏ត្រូវបានវាយប្រហាររហូតត្រូវបង្ខំបិទការបញ្ចេញមតិ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ប្រៀបធៀប​ស្ថានការណ៍នេះ​ទៅ​នឹង​ករណី​របស់​តារាសម្ដែង Jang Nara ដែល​ត្រូវ​បានធ្វើពហិការកាល​ពី​មុន​ដោយ​ប្រើ​ភាសា​មិន​សមរម្យ។ យ៉ាងណាមិញករណី Jun Ji-hyun ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ធ្ងន់ធ្ងរ​ជាង​ ដែល​អាច​បញ្ចប់​អាជីព​របស់នាងនៅ​ប្រទេស​ចិន​ជា​អចិន្ត្រៃយ៍ ខណៈខាង Disney+ និងក្រុមការងារផលិតរឿង “Tempest” បានរក្សាភាពស្ងៀមស្ងាត់ ដោយបដិសេធមិនបញ្ជាក់ថាតើឈុតឆាកចម្រូងចម្រាសនឹងត្រូវបានកែសម្រួល ឬកាត់ចេញឬអត់នោះទេ។

នៅលើបណ្ដាញសង្គមរបស់ចិន សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារនេះត្រូវបានគេចាត់ទុកថាគ្រាន់តែជាការបិទបាំងកុំឱ្យបាក់មុខប៉ុណ្ណោះ ដោយមានអ្នករិះគន់មួយចំនួនបាននិយាយថា ទេពធីតាជាទីស្រឡាញ់បានក្លាយជា “សត្រូវមហាជន” ក្នុងរយៈពេលតែមួយយប់ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

បទ «Pop Out» របស់ N.John កំពុងផ្អើលនៅកូរ៉េ ល្បីរហូតសូម្បី G-dragon ក៏ចូលចិត្ត

កាលពីម្សិលមិញនេះ ​អ្នក​គាំទ្រ​វិស័យ​ចម្រៀង K-Pop នៅ​ខ្មែរភ្ញាក់ផ្អើល ព្រោះតែ​ឃើញ​កំពូល​តារា K-Pop G-dragon បាន​ចុច Like លើ​ផុស​បទ «Pop Out» របស់ N.John។ នោះ​ក៏​ដោយសារ​តែ​មួយ​រយៈ​នេះ​តារា K-Pop ជាច្រើន​ទាំង​ស្រី​ទាំង​ប្រុស​បាន​រាំលេង

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)
Leave a Reply

Your email address will not be published. Required fields are marked *