វិស័យបវរកញ្ញាស្រុកខ្មែរ មានរឿងភ្ញាក់ផ្អើលបន្ថែមទៀតហើយ ក្រោយ រ៉ូសស្យែល ហ្សូលីយ៉ា Miss World Cambodia 2025 បានផ្ញើលិខិតមួយច្បាប់ទៅក្រុមហ៊ុន Cambodia International Models ពីការលាឈប់ លែងជាតារានៅក្រោមការមើលថែ តទៅទៀតហើយ។

រ៉ូសស្យែល ហ្សូលីយ៉ា បានបង្ហោះរូបភាពស្រោមសំបុត្រដែលនាងបានផ្ញើទៅ CIM ធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង។ បវរកញ្ញាវ័យ ១៨ ឆ្នាំកូនខ្មែរកាត់អង់គ្លេសរូបនេះ បានរៀបរាប់ថា “សួស្ដីអ្នកទាំងអស់គ្នា អ្នកប្រហែលជាបានកត់សម្គាល់ឃើញថា CIM មិនបានជួលខ្ញុំ អស់រយៈពេលជាច្រើន ខែមកហើយ ដូច្នេះខ្ញុំកំពុងបញ្ចប់កិច្ចសន្យាទាំងអស់ជាមួយពួកគេ។ សូមអរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា ខ្ញុំទន្ទឹងរង់ចាំឱកាសថ្មីៗ”។
បើតាមការឲ្យដឹងពីប្រភពផ្ទៃក្នុង CIM បានឲ្យដឹងថា រ៉ូសស្យែល ហ្សូលីយ៉ា បានធ្វើលិខិតនេះតែម្ខាង និងមិនសូម្បីតែត្រាពីខាងក្រុមហ៊ុនក៏គ្មានដែរ ហើយខាង CIM ក៏មិនបានចងចេញលិខិត ឬនិយាយបកស្រាយអ្វីបន្ថែមឡើយ។


ក្រោយសាររបស់ រ៉ូសស្យែល បានបង្ហោះចេញទៅ មានហ្វេនផេកជាច្រើនក៏បានចុះផ្សាយបន្តផងដែរ។ សម្រាប់ខាងក្រុមហ៊ុន Cambodia International Models មិនបង្ហាញការឆ្លើយតបអ្វីដែរ ដោយរក្សានៅភាពស្ងៀមស្ងាត់ និងដឹងជាលក្ខណៈច្បាប់ការងារ និងតាមក្រុមហ៊ុននីមួយៗប៉ុណ្ណោះ។
សម្រាប់ករណី រ៉ូសស្យែល ហ្សូលីយ៉ា នាងត្រូវបានអ្នកគាំទ្ររំពឹងថា នឹងត្រឡប់មកវេទិកាបវរកញ្ញាម្ដងទៀតនាពេលឆាប់ៗខាងមុខ បើទោះជា Title មួយណាក៏បានដែរ។ ក្រឡេកទៅមើលមួយរយៈនេះកូនកាត់ខ្មែរអង់គ្លេស រ៉ូសស្យែល បានបង្ហាញខ្លួននៅ Runway ជាច្រើន ហើយនាងពិតជាផ្លាស់ប្ដូរច្រើនខ្លាំងទាំងរូបសម្រស់ និងការដើរ៕



រូបភាព៖ Julia Russell























Account
Security
Favourite Content