កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៣ សមាជិកក្រុមចម្រៀងនារីល្បី Momoland គឺ JooE បានបង្ហាញខ្លួនក្នុងកម្មវិធី “Playing Sisters” និងបានចែករំលែកពីរឿងរ៉ាវជីវិតរបស់នាងក្រោយចេញផ្សព្វផ្សាយជាតារាចម្រៀងទោលអស់មួយរយៈ។

ក្នុងឱកាសនោះ នាងក៏បានរំឭកដល់ក្រុមចម្រៀងរបស់នាងគឺ Momoland ដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការភ្ញាក់ផ្អើល។ JooE បានលើកឡើងថា៖ ក្រុម Momoland មិនទាន់បានរំសាយចោលទេ ក៏មិនមានជម្លោះអ្វីដែរ។ មនុស្សជាច្រើនបានគិតថា អនាគតរបស់ក្រុមចម្រៀង Momoland ត្រូវបានបញ្ចប់ហើយ រីឯសមាជិកក្រុមក៏ដើរបែកផ្លូវគ្នាអស់។ តែនាងពិតជាសប្បាយរីករាយ ព្រោះក្រុម Momoland នឹងមានការជួបជុំអ្នកគាំទ្រឆាប់ៗ នៅប្រទេសចិន។


JooE ទម្លាយពីជីវិតលំបាកក្រោយសមាជិកក្រុម Momoland ដើរបែកផ្លូវគ្នា។ នាងបាននិយាយបែបលេងសើចថា៖ ពិតណាស់ការចេញជាតារាទោល ប្រាក់ចំណូលគឺមិនចាំបាច់បែងចែកជាមួយនរណាឡើយ។ តែវាក៏មានការលំបាក ប្រាក់ចំណូលរបស់នាងជាមួយក្រុម Momoland គឺទើបតែទទួលបានក្រោយចេញច្រៀងរយៈពេល ២ ឆ្នាំប៉ុណ្ណោះ។ ក្រោយកូវីដ ១៩ ចំណូលក៏ធ្លាក់ចុះ ឡានដែលឳពុកម្ដាយរបស់នាងបានទិញដោយប្រាក់នាងបានរក ក៏ត្រូវលក់វិញ។ បច្ចុប្បន្ន នាងត្រូវដើរតួជាតារាផង អ្នកចាត់ការផង អ្នកបើកឡានផង នាងត្រូវធ្វើរឿងគ្រប់យ៉ាងដោយខ្លួនហើយសូម្បីតែកាលវិភាគ។ វាមិនមែនជារឿងងាយស្រួលទេ។


គួរបញ្ជាក់ថា ក្រុមចម្រៀងនារី Momoland បានបង្កើតឡើងក្នុងឆ្នាំ ២០១៦។ ក្រុមចម្រៀងមួយនេះចាប់ផ្ដើមទទួលបានការគាំទ្រខ្លាំងក្នុងឆ្នាំ ២០១៩ តែបន្ទាប់ពីមានរឿងចម្រូងចម្រាស និងរឿងអាស្រូវជាបន្ដបន្ទាប់សមាជិកក្រុមក៏ប្រកាសដើរបែកផ្លូវគ្នានៅដើមឆ្នាំ ២០២៣៕























Account
Security
Favourite Content