ថ្ងៃនេះ Miss Universe Cambodia 2023 ចន សុទីម៉ា ត្រូវចេញដំណើរទៅប្រកួត Miss Universe 2023 នៅ El Salvador តែមុនចេញដំណើរ កាលពីយប់មិញបវរកញ្ញារៀងខ្ពស់ស្រឡះរូបនេះ បានបង្ហោះរូបភាពច្រើនសន្លឹកដែលនាងស្លៀកឈុតខ្មែរបុរាណ មើលទៅស្រស់ស្អាតខ្លាំងណាស់។


ចន សុទីម៉ា មុនដល់ថ្ងៃចេញទៅប្រកួតនេះ នាងបានត្រៀម និងហ្វឹកហាត់ច្រើនទាំងផ្នែកភាសា Q&A និងការដើរម៉ូដ រហូតហោះទៅរៀននៅប្រទេសហ្វីលីពីនជាមួយគ្រូជំនាញថែមទៀតផង។ បើទោះជាស្ថាប័នរបស់ សុទីម៉ា មិនសូវមានការផ្សព្វផ្សាយច្រើនពីនាងក៏ដោយ តែសាមីខ្លួនខិតខំខ្លាំងណាស់។ កាលពីប៉ុន្មានខែមុន ម្ចាស់ Miss Universe ដែលជាជនជាតិថៃ គឺអ្នកស្រី Anne JKN បង្ហោះរូបនាងក្នុងស្តូរី Instagram ផ្លូវការរបស់លោកស្រីថែមទៀតផង។
មួយរយៈចុងក្រោយបវរកញ្ញាកម្ពស់ ១,៨២ ម៉ែត្រ រូបនេះរវល់ទាំងការងារសង្គម និងការងាររៀបចំចាត់ចែងត្រៀមសម្រាប់ការប្រកួត។ មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងសកម្មលើបណ្ដាញសង្គម ដើម្បីទាក់ទាញហ្វេនទាំងក្នុង និងក្រៅប្រទេស។ បវរកញ្ញាវ័យ ២៤ ឆ្នាំរូបនេះក៏ឆ្លៀតពេលបង្ហាញមុខលើកញ្ចក់ទូរទស្សន៍ និងទស្សនាវដ្តីនានា ហើយក៏មានហ្វេនផេកនៅប្រទេសក្បែរខាងដែរ។



ចន សុទីម៉ា បវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០២៣ នឹងហោះចេញទៅប្រកួតបវរកញ្ញាចក្កវាឡលើកទី ៧២ នៅឯប្រទេស El Salvador នៅថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលាម៉ោង ៤៖៥០ នាទីល្ងាច និងទៅដល់ប្រទេស El Salvador ថ្ងៃទី ០៣ វេលាម៉ោង ១១៖២២ ល្ងាច។ ដូចនេះហ្វេនៗកុំភ្លេចទៅចូលរួមជូនដំណើរ និងលើកទឹកចិត្តដល់ ចន សុទីម៉ា ឲ្យបានច្រើនកុះករ៕

























Account
Security
Favourite Content