វណ្ណដា នាំ Awich ច្រៀងរួមគ្នាលើកនេះ មានប៉ុស្តិ៍ទូរទស្សន៍លេខ១របស់ជប៉ុនមកថតទៀត

តារា​រ៉េប​ជប៉ុន Awich ដៃ​គូ​ក្នុង​បទ​ចម្រៀង «6 YEAR IN THE GAME» បាន​នាំ​យក​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​១​ របស់​ជប៉ុន​មកថត​ដោយ​ផ្ទាល់​ក្នុង​ខន​សឺតត្រីវិស័យសុវណ្ណភូមិ វណ្ណដា កាលពី​ចុងសប្ដាប៍មុនកន្លង​ទៅ ថែម​ទាំង​ពោល​សរសើរ​ប្រជាជន​ខ្មែរពេញ​ៗ​មាត់។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ ការ​ប្រគំតន្ត្រី​ដ៏​ធំ​សម្បើម​របស់​កំពូល​តារា​ចម្រៀង​រ៉េប វណ្ណ​ដា និង​បណ្ដា​សិល្បករ​មក​ពី​ផលិតកម្ម​បារមី​ព្រម​ទាំង​តារា​ចម្រៀង​ក្រៅ​ស្រុក​ជា​ច្រើន​រូប​ បាន​ទាក់ទាញ​មនុស្ស​រាប់​ម៉ឺន​នាក់​ឱ្យ​ទិញ​សំបុត្រ​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះករ។

ពិត​ណាស់ ​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បាន​កើត​ឡើង​ចាប់​តាំង​ពី​វិនាទី​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​នូវ​ការ​ប្រគំតន្ត្រី​ដ៏​អស្ចារ្យ​មួយ​នេះ​ជាមួយ​ការ​សម្ដែងជាបន្តបន្ទាប់​របស់​បណ្ដា​សិល្បករ​វ័យ​ក្មេង ​និង​ល្បី​ៗ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។ បន្ទាប់មក​គឺ​សំឡេង​ហ៊ោ​ព្រោះ​រំភើប​ចិត្ត​ក្រោយតារា​រ៉េប​ល្បី​ឈ្មោះ​ជន​ជាតិ​ជប៉ុន​ Awich ​​ប្រាប់​ថា​អ្នក​នាង​មក​ច្រៀង​លើក​នេះ​គឺ​បាន​នាំ​យក JAPANESE TV SHOW ដែល​មាន​ឈ្មោះ​ថា JOURNEY CRAZY ដែល​ជា​ទូរទស្សន៍​លំដាប់​លេខ​១​នៅ​ជប៉ុន​មកថតដោយផ្ទាល់ដោយបាន​ផ្ដិត​យក​ទាំង​រូប​ភាព​ សំឡេង ​​វីដេអូ​ដើម្បី​ចែកចាយ​នៅឆាណែល​មួយ​នេះ​ក្នុង​ប្រទេស​ជប៉ុន​។

ជាមួយ​គ្នា​នេះ​ដែរ Awich បាន​និយាយ​ថា​ អ្នក​នាង​បាន​សិក្សា​ស្រាវជ្រាវ​ច្រើន​ពី​កម្ពុជា​ អ្នក​នាង​គោរព​ប្រជាជន​កម្ពុជា​ខ្លាំងណាស់។ តារា​រ៉េប​ជប៉ុន​រូប​នេះ​បាន​កោត​សរសើរ​ពី​ភាព​ខ្លាំង​របស់​ប្រជាជន​កម្ពុជា​ដែល​បាន​ហែល​ឆ្លង​អតីតកាល​ខ្មៅ​ងងឹត​ និង​អាច​ទទួល​បាន​ភាព​រីក​ចម្រើន​ដូច​ពេល​បច្ចុប្បន្ន​។ Awich ក៏​បាន​ប្រកាស​ក្ដែងៗ​នៅក្នុងខនស៊ឺតដែលមានមនុស្សចូលរួមជា​ច្រើន​ម៉ឺន​នាក់ថាអ្នក​នាង​និង វណ្ណដា គឺ​ប្រៀប​បី​ដូច​ជា​បង​ប្អូន​យ៉ាង​អ៊ីចឹង។

ពាក្យ​សម្ដី​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដាអ្នក​គាំទ្រ​ និង​អ្នក​ចូលរួម​ទស្សនា​ជា​ច្រើន​ម៉ឺន​នាក់​ស្រែក​ហ៊ោ​កញ្ជ្រៀវ​ឡើង​ទាំង​ក្ដី​រំភើប​ព្រោះ​មិន​នឹក​ស្មាន​ថា​តារា​រ៉េប​ល្បី​ឈ្មោះ​ជប៉ុន​រូប​នេះ​ឱ្យ​តម្លៃ​និង​ស្រលាញ់​ប្រជាជន​កម្ពុជា​យ៉ាង​នេះ៕

ចុចទីនេះដើម្បីទស្សនា វីដេអូ៖ https://www.facebook.com/mrraromafanjapen/videos/1367598324497034/?rdid=XIsIQoy3PDotsNF9

រូបភាព៖វីដេអូ Fan Japan



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨



Leave a Reply

Your email address will not be published.Required fields are marked *