ក្រៅពីមានភាពប៉ិនប្រសប់ក្នុងច្រៀងរាំលើឆាកតន្ដ្រី សមាជិកក្រុមចម្រៀងនារី BLACKPINK ក៏ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះថ្វីដៃសម្ដែងរបស់នាង។ រឿងភាគ “Snow Drop” ដែលរូបនាងបានសម្ដែងពិតណាស់ត្រូវបានមនុស្សជាច្រើនកោតសរសើរ ថែមទាំងយំសម្រក់ទឹកភ្នែកតាមរូបនាងទៀតផង។



ជាមួយគ្នាដែរ កាលពីថ្មីៗ នេះ Jisoo ក៏បានវិលត្រឡប់មកសម្ដែងនូវរឿងភាគថ្មីផងដែរ ប្រភេទបែបជារឿង Zombie និងមានឈុតឆាករន្ធត់ជាច្រើន។ រឿងនេះដែរ ត្រូវបានគេរំពឹងថានឹងអាចចាប់ផ្ដើមថតឆាប់ៗ នាពេលខាងមុខ។ មុននឹងបង្ហាញសមត្ថភាពក្នុងរឿងភាគថ្មី តារាស្រីវ័យ ២៨ ឆ្នាំរូបនេះ ក៏បានបង្ហាញខ្លួនក្នុងភាពយន្ដថ្មីមានចំណងជើងថា “Dr.Cheon and Lost Tailman”។



ក្នុងរឿងនេះដែរ នាងសម្ដែងជាតួអង្គទេពអប្សរពីជំនាន់ដើមរបស់ប្រទេសកូរ៉េ ខណៈមើលទៅពិតជាស្រស់ស្អាតពីរឿងនាងធ្លាប់សម្ដែងមុនៗ។ ជាពិសេស នាងត្រូវបានមហាជនលើកឡើងថា ស្រស់ស្អាតដូចទេពអប្សរពិតៗ។ អ្នកដឹកនាំរឿង “Dr.Cheon and Lost Tailman” ធ្លាប់បានលើកឡើងថា៖ Jisoo ជាតារាសម្ដែងស្រីម្នាក់ដែលសមជាមួយតួអង្គមួយនេះខ្លាំង វាក៏ជាមូលហេតុលោកសម្រេចចិត្តជ្រើសយករូបនាងមកសម្ដែងផងដែរ។




បច្ចុប្បន្ន Jisoo ត្រូវបានមហាជនជាច្រើនជឿថា រូបនាងមានបំណងចាប់យកអាជីពជាតារាសម្ដែងបន្ថែមមួយទៀត ដោយសារតែរូបនាងបានព្យាយាម និងសកម្មខ្លាំងទាក់ទិននឹងការសម្ដែងរឿង។ ដូច្នេះនាពេលអនាគតរូបនាងទំនងជាបង្ហាញខ្លួនច្រើនក្នុងវិស័យរឿងភាគ និងភាពយន្ដកុន ៕























Account
Security
Favourite Content