នាពេលកន្លងមក អ្នកគាំទ្រ K-pop ប្រហែលជាដឹងច្បាស់ហើយថា Jisoo បងស្រីធំពីក្រុម BLACKPINK គឺជាសិល្បករមួយរូបដែលតែងតែទទួលបានការកោតសរសើរ មិនថាជាសំឡេងច្រៀង រូបសម្រស់ ឬអត្តចរិតនោះទេ។ ប៉ុន្តែថ្មីៗនេះឈ្មោះរបស់នាងត្រូវបានគេលើកឡើងម្ដងទៀតដោយមានព័ត៌មានចុះផ្សាយថា Jisoo បានបរិច្ចាគប្រាក់ចំណូលទាំងអស់ពី Channel YouTube របស់នាងជួយដល់អង្គការ Save The Children ជាអង្គការក្រៅរដ្ឋាភិបាលដែលយកចិត្តទុកដាក់ និងជួយដល់សិទ្ធិកុមារអន្តរជាតិ។


សេចក្ដីរាយការណ៍ពី allkpop កាលពីថ្ងៃទី១២ ខែមីនា បង្ហាញថា ទឹកប្រាក់ដែលបានបរិច្ចាគនេះនឹងត្រូវប្រើជាចម្បងសម្រាប់គម្រោងព្រៃកោងកាងនៅស្រុក Nam Can ប្រទេសវៀតណាម។ ទន្ទឹមនោះ ក៏មានអ្នកគាំទ្រមួយចំនួនបានស្វែងរកព័ត៌មានបន្ថែមឃើញថា អង្គការនេះក៏បានជួយកុមារដែលរងគ្រោះពីសង្គ្រាមនៅប៉ាឡេស្ទីនដែរតាំងពីឆ្នាំ ១៩៥៣ ម្ល៉េះ ដូច្នេះការបរិច្ចាគរបស់នាងអាចនឹងទៅដល់កុមារដែលកំពុងត្រូវការជំនួយជាបន្ទាន់នាពេលនេះដែរ។



ការបរិច្ចាគលើកនេះធ្វើឱ្យអ្នកប្រើប្រាស់អ៊ិនធឺណិតស្ងើចសរសើរនាងយ៉ាងខ្លាំង ព្រោះពេលត្រឡប់ទៅមើលការបង្ហោះឃ្លីបដំបូង នាងបានសារសរសេរថា៖ “ប្រាក់ចំណូលពីមាតិកានៅលើឆានែល YouTube នឹងត្រូវបរិច្ចាគបន្តទៅកាន់អ្នកដែលត្រូវការ (បរិច្ចាគទៅអង្គការសប្បុរសធម៌)” ដែលបង្ហាញថានាងមានការប្តេជ្ញាចិត្តធ្វើតាមបំណងដំបូងនៃការចាប់ផ្ដើមឆានែល YouTube នេះ ហើយក៏ជ្រើសរើសអង្គការបរិច្ចាគដោយប្រុងប្រយ័ត្នផងដែរ។ មិនតែប៉ុណ្ណោះនាងក៏បានបើកឱកាសឱ្យអ្នកគាំទ្រដែលមានបំណងចង់បរិច្ចាគចូលរួមជាមួយនាងបានដូចគ្នា។

ទើបតែចាប់ផ្ដើមបង្ហោះវីដេអូកាលពីឆ្នាំ២០២៣ មកទល់ពេលនេះឆានែល Youtube របស់ Jisoo ដែលមានឈ្មោះ “Happiness Index 103%” (행복지수 103%) មានអ្នកចុច Subscribe បាន ៤,៩៩ លាននាក់ ខណៈមានការទស្សនាវីដេអូសរុប ៦៥លាន view ៕

























































Account
Security
Favourite Content