ក្រោយបែកធ្លាយថាតារាស្រីរាងស្រឡូនស្អាត ជីមី ម៉េង និងគូស្នេហ៍ដែលស្រលាញ់គ្នាជាង ៦ឆ្នាំចូលរោងការស្ងាត់ៗកាលពីសប្ដាហ៍មុននោះរួចមក ព្រឹកនេះម្ចាស់ផលិតផលផលថែរក្សាស្បែកដ៏ល្បីបានចេញមុខមកបកស្រាយហើយ។



ជីមី បានបញ្ជាក់ថា អ្នកនាង និងស្វាមីមានបំណងចង់រៀបការស្ងាត់ៗបែបក្រុមគ្រួសារមានចាស់ទុំ មេបា ដឹងឮក្នុងទម្រង់ប្រពៃណីខ្មែរ គ្រាន់តែមានមនុស្សដែលនាងស្រលាញ់ចូលរួមគ្រប់គ្រាន់ហើយ។ កូនក្រមុំបន្តទៀតថា នាងក៏ចង់ធ្វើពិធីពិសាភោជនីយាហារអញ្ជើញភ្ញៀវច្រើនកុះករដែរ គ្រាន់ចង់ Surprise ប៉ុណ្ណោះ មិននឹកស្មានដំណឹងរៀបការ ខ្ចរខ្ចាយដល់ប្រព័ន្ធផ្សព្វផ្សាយបាត់ទៅហើយ។
ម្ចាស់ប្រេនខាឡាលីលី បានបញ្ជាក់ថា ភ្ញៀវចូលរួមក្នុងកម្មវិធីនោះ នាងអញ្ជើញប្រហែល ២០ នាក់ប៉ុណ្ណោះ។ ម៉េង ឃុននី គឺជាឈ្មោះពិតរបស់កូនក្រមុំរូបស្រស់ គូជាមួយកំលោះសង្ហាដែលជាអាណិកជនមកពីអាមេរិក នូ ចំណាប់ ហៅ ជីមី។






ពិធីការិនីចេះច្រើនភាសារូបនេះបញ្ជាក់ថា នាងបានទៅរកគ្រូ ដើម្បីដេញពាលាថ្ងៃរៀបការ ពោលទៅថ្ងៃ ១១ ខែកក្កដា ឆ្នាំ ២០២៤ មុនកម្មវិធី ៧ ថ្ងៃប៉ុណ្ណោះ។ ដោយថ្ងៃខែល្អ គឺត្រូវរៀបចំមុនចូលវង្សានេះឯង ដោយចូលរោងការថ្ងៃ ១៨ ខែកក្កដា ឆ្នាំ ២០២៤។ ចំណែកសំបុត្រអាពាហ៍ពិពាហ៍ គូស្នេហ៍ ជីមី ទាំង២ បានចុះរួចរាល់តាំងពីឆ្នាំមុននៅសហរដ្ឋអាមេរិក ដែលនោះមានន័យថា ពួកគេក្លាយជាប្ដីប្រពន្ធស្របច្បាប់បាត់ទៅហើយ។
តារាស្រីសម្ដីមិនចេះរីងស្ងួតបានបន្តថា កើតមកជាខ្មែរ គឺត្រូវតែរៀបការតាមបែបប្រពៃណី ទំនៀមទម្លាប់ គោរពដូនតា សាច់ញាតិចាស់ទុំទាំងសងខាង។ ទោះជារៀបចំតែមួយព្រឹកក៏ពិតមែន តែមានពិធីសំខាន់ៗបែបខ្មែរជាច្រើន៕


























Account
Security
Favourite Content