Jimin សមាជិក BTS នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភានេះ បានបរិច្ចាគប្រាក់ ១០០ លានវ៉ុន (ស្មើនឹង ៧២៥០០ដុល្លារ) ដល់ការិយាល័យអប់រំ Gyeongsangnamdo នៅខេត្ត South Gyeongsang ប្រទេសកូរ៉េខាងត្បូង។

ការបរិច្ចាគនេះត្រូវបានផ្ញើដោយឪពុករបស់ Jimin ខណៈដែល Jimin បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចយោធា។ យោងតាមការិយាល័យអប់រំដដែលបានឱ្យដឹងថា ឪពុករបស់ Jimin បានស្នើសុំឱ្យការិយាល័យប្រើប្រាស់ប្រាក់នេះដើម្បីជួយសិស្សក្រីក្រនៅក្នុងខេត្ត South Gyeongsang ។
ការិយាល័យ Gyeongsangnamdo បានប្រាប់សារព័ត៌មានក្នុងស្រុកថា៖ “ទោះបីជា Jimin មិនមានទំនាក់ទំនងផ្ទាល់ជាមួយខេត្ត South Gyeongsang ខណៈដែលគេកើតនិងធំឡើងនៅទីក្រុង Busan ក៏ដោយ តែយើងបានដឹងថាការបរិច្ចាគរបស់ Jimin គឺធ្វើឡើងដោយចេតនាល្អ” ។
ការបរិច្ចាគនេះនឹងត្រូវប្រើប្រាស់ដោយមូលនិធិ Future Educational Foundation of Gyeongsangnamdo ដែលជាគ្រឹះស្ថានបង្កើតឡើងដើម្បីជួយឧបត្ថម្ភសិស្សដែលមានប្រាក់ចំណូលទាប។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៩ មក Jimin បានបរិច្ចាគក្នុងទម្រង់អាហារូបករណ៍ និងសៀវភៅសិក្សាទៅកាន់ខេត្ត ក្រុងទូទាំងប្រទេស ដើម្បីជួយសិស្សានុសិស្សមកពីគ្រួសារដែលមានចំណូលទាប។
ក្រៅពីបរិច្ចាគសម្រាប់ការអប់រំ សមាជិក BTS រូបនេះក៏ធ្លាប់បរិច្ចាគប្រាក់ ១០០លានវ៉ុនផងដែរ ដើម្បីគាំទ្រយុទ្ធនាការលុបបំបាត់ជំងឺស្វិតដៃជើងលើកុមាររបស់អង្គការ Rotary ផងដែរ កាលពីឆ្នាំ២០២១ ៕

























Account
Security
Favourite Content