ទម្រាំល្បីដូចសព្វថ្ងៃ Ji Chang-Wook ប្រាប់ថា ធ្លាប់មានជំងឺបាក់ទឹកចិត្ត

ថ្មីៗ នេះ តារាសម្ដែងប្រុសល្បី Ji Chang-Wook បានលេចមុខក្នុងរឿងភាគថ្មីរបស់ Netflix មានចំណងជើងថា “The Sound Of Magic” ខណៈទទួលបានគាំទ្រមិនធម្មតាពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស។ សម្រាប់រឿងនេះដែរជាការត្រលប់មកវិញលើកដំបូងបន្ទាប់ពីបាត់មុខអស់រយៈពេល ២ ឆ្នាំក្នុងវិស័យរឿងភាគ។

ការត្រលប់មកវិញលើកនេះដែរ លោកក៏ត្រូវបានមហាជនជាច្រើនសរសើរថា ការសម្ដែងគឺកាន់តែប្រសើរជាងមុន និងចូលតួបានល្អខ្លាំង។ ស្របពេលជាមួយគ្នា លោកក៏ត្រូវបានគេចោទសួរថា “ហេតុអ្វីទើបសម្ដែងបានល្អយ៉ាងដូច្នេះដូចជាខ្លួនកំពុងមានវិបត្ដិ និងសម្ពាធពិតៗ?

ជាការឆ្លើយតប តារាប្រុសវ័យ ៣៤ ឆ្នាំនេះក៏បានចែករំលែកថា៖ តាមពិតទៅមូលហេតុដែលធ្វើឱ្យលោកសម្ដែងបានយ៉ាងល្អគឺព្រោះតែកាលពីនៅកុមារលោកធ្លាប់រស់ក្នុងសម្ពាធ និងលំបាកច្រើនជាមួយអ្នកម្ដាយរបស់លោក។ លោកបន្ដថា៖ ឳពុករបស់លោកស្លាប់តាំងពីលោកនៅក្មេងៗម្ល៉េះ អ៊ីចឹងហើយម្ដាយលោកជាអ្នកចិញ្ចឹមបីបាច់លោកតែម្នាក់ឯង។ និយាយតាមត្រង់កាលនោះ គ្រួសារលោកមិនសូវជាមានប្រាក់ទេ ខ្វះខាតច្រើន។ លោករៀនបណ្ដើរខ្វល់ពីរឿងប្រាក់បណ្ដើរ ពិតជាស្ដ្រេសខ្លាំង។ តាំងពីដឹងក្ដីមកលោកជួបបញ្ហាក្នុងជីវិតច្រើន ពេលខ្លះស្ដ្រេសរហូតគិតអ្វីមិនចេញ ប៉ុន្ដែត្រូវប្រឈមមុខនឹងរឿងដែលបានកើតឡើង។

លោកបន្ថែមថា៖ ប្រហែលមកពីមូលហេតុហ្នឹងហើយទើបលោកសម្ដែងតួអង្គ  Li Eul ក្នុងរឿង “The Sound Of Magic” បានសម។ ជីវិតរបស់ Li Eul និងលោកមិនខុសគ្នាប៉ុន្មានទេ។ កាលពីនៅវ័យជំទង់លោកមានអារម្មណ៍ថាខ្លួនមានជំងឺបាក់ទឹកចិត្តទៀតផង ដោយសារជួបបញ្ហាច្រើន។ តែសំណាងល្អមានម្ដាយរបស់លោកនៅតាមគាំទ្រជានិច្ចទើបលោកបានធូរស្រាល និងខិតខំប្រឹងបន្ដស្វែងរកក្ដីស្រមៃរបស់ខ្លួនធ្វើការដោយយកចិត្តទុកដាក់ទើបមានឈ្មោះល្បីដូចសព្វថ្ងៃ។

មែនទែនទៅ តារាសម្ដែងប្រុស Ji Chang-Wook ពិតជាតស៊ូយ៉ាងខ្លាំង លោកបានបង្ហាញមុខក្នុងរឿងភាគជាច្រើនប្រហែលជា ២០ គិតចាប់តាំងពីឆ្នាំ ២០០៥ មក។ លោកចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះល្បីពេលសម្ដែងក្នុងរឿង Smile Again, Empress Ki, Healer, The K2 និងផ្សេងៗទៀត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ