កាលពីថ្មីៗ នេះ Jessi បានប្រកាសចុះកុងត្រាជាមួយផលិតកម្ម More Vision របស់តារាប្រុស Jay Park និងសម្រេចរួមដំណើរទៅមុខក្នុងវិថីសិល្បៈជាមួយលោក។


ក្នុងកំឡុងពេលចូលរួមកម្មវិធី “The Season-Jay Park’s Drive” របស់ស្ថានីយន៍ទូរទស្សន៍ KBS តារាស្រី Jessi បានលើកឡើងថា៖ មានផលិតកម្មជាច្រើនបានទាក់ទងមកកាន់នាង ដើម្បីចុះកុងត្រា បន្ទាប់ពីនាងប្រកាសចាកចេញពីផលិតកម្ម P Nation របស់តារាប្រុស PSY។
Jessi ក៏បានទម្លាយពីមូលហេតុដែលរូបនាងសម្រេចចូលរួមជាមួយតារាប្រុស Jay Park បើទោះជាមានផលិតកម្មផ្សេងៗ ទាក់ទងមកនាងច្រើនក៏ដោយ។ Jessi បានលើកឡើងថា៖ ដើមឡើយនាងមានគម្រោងបើកផលិតកម្មខ្លួនឯងតែម្ដង កុំឱ្យពិបាក ប៉ុន្ដែបន្ទាប់ពីសាកល្បងមួយរយៈវាពិតជាមិនងាយស្រួលឡើយ។

នាងបានបន្ដថា៖ នាងជាមនុស្សដែលចូលចិត្តសាកល្បងអ្វីថ្មីៗ និងហ៊ានប្រថុយ ហើយនាងមើលឃើញថា Jay Park ក៏ជាមនុស្សមានអត្ដចរិតបែបនេះ។ ដូច្នេះទើបនាងជ្រើសចូលរួមជាមួយ Jay Park។
គួររំឭកថា ក្រោយចេញពីផលិតកម្ម P Nation កាលពីខែ កក្កដា ឆ្នាំ ២០២២ Jessi បានប្រកាសធ្វើជាតារាឯករាជ្យមិនស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មណារហូតដល់រូបនាងអាចរកផលិតកម្មដែលមានចក្ខុវិស័យដូចគ្នា។ មួយរយៈពេលនោះផងដែរ រូបនាងក៏បានធ្វើការប្រគំតន្ដ្រីទេសចរណ៍នៅតំបន់អ៊ឺរ៉ុបផងដែរ៕


























Account
Security
Favourite Content