ព្រះកាយច័ន្ទ លើកឡើងប៉ុន្មានចំណុចពីអ្នកសិល្បៈសម័យនេះ ត្រូវចិត្តអ្នកគាំទ្រស្ដូក!

មួយ​រយៈ​ចុងក្រោយ តារា​សម្ដែង​ដ៏​មាន​ទេពកោសល្យ ព្រះកាយច័ន្ទ មិន​សូវ​ជា​បង្ហាញ​មុខ​តាមរយៈ​ភាពយន្ត​ច្រើន​ដូច​កាលពី ៤-៥ ឆ្នាំ​មុន​ឡើយ។ ព្រោះ​នាង​មមាញឹក​នៅ​ក្នុង​ក្លឹប ព្រះកាយច័ន្ទ ដែល​បណ្ដុះបណ្ដាល​ការ​សម្ដែង ដើរ​ម៉ូដ ច្រៀង និង​រាំ​ដល់​អ្នក​ជំនាន់​ក្រោយ ដើម្បី​បន្តវេន​សិល្បៈ​ខ្មែរ​ត​ទៀត។

ប៉ុន្តែ​ក្រោយ​សង្កេត​ឃើញ​​តារា​ជាច្រើន​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​សិល្បៈ​ខ្មែរ​គ្មាន​មូលដ្ឋាន​គ្រឹះ​ច្បាស់លាស់​​ ហើយ​អាច​សម្ដែង​ប្រើ​ពាក្យ និង​កាយវិការ​មិន​សមរម្យ​កាន់តែ​ច្រើន ម្ចាស់​ក្លឹប​រូប​នោះ​បាន​លើកឡើង​ពី​រឿង​អ្នក​សិល្បៈ​ប៉ុន្មាន​ចំណុច ត្រូវ​ចិត្ត​អ្នក​សិល្បៈ និង​មហាជន​ខ្លាំង​មែនទែន ព្រោះ​សង្កេត​ឃើញ​បែប​នេះ​មែន។ ខាងក្រោម​នេះ ​គឺជា​ការ​លើក​ឡើង​របស់​តារា​ខ្មែរ​ដែល​បាន​ចេញ​ពី​សាលា​វិចិត្រ​សិល្បៈ និង​មាន​ឈាមជ័រ​ជា​អ្នក​សិល្បៈ​តាំង​ពី​ជីដូន និង​ឪពុក​នាង​ស្រាប់៖

អ្នក​សិល្បៈ

💔លក់​ឡេ​សុខ​ៗ មាន​ឈ្មោះ​ជា​អ្នក​សិល្បៈ

💔មាន​លុយ មាន​អំណាច ក្លាយ​ជា​អ្នក​​សិល្បៈ

💔ល្បី​គេ​ស្គាល់​ច្រើន ដោយ​អាជីព​ផ្សេង បាន​ក្លាយ​ជា​អ្នក​សិល្បៈ

នាង​បាន​បន្ត​លើក​ឡើង​ថា “ខ្ញុំមិនហាមឃាត់ទេ មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​សិទ្ធិ​ប្រកប​អាជីព​ជា​អ្នក​សិល្បៈ បាន​មិន​ថា​ខ្លួន​ធ្លាប់​ជា​អ្វី​នោះ​ទេ តែ​សូម​គិត​ថា​សិល្បៈ​ជា​អាជីព ជា​មុខរបរ ជា​​ជំនាញ ដូច្នេះ មិនមែន​ឱ្យ​តែ​មាន​ដុង ស្រឡាញ់​តែ​មួយ​ខ្យល់​ៗ អាច​ចូល​សិល្បៈ​បាន​នោះ​ទេ។ អ្នក​សិល្បៈ​ត្រូវការ ពេល​ហាត់​រៀន​​មាន​ក្បួន​ខ្នាត មាន​វិជ្ជាជីវៈ​រាប់​ឆ្នាំ ទម្រាំ​គេ មាន​ឈ្មោះ​ជា​អ្នក​សិល្បៈ។ ចង់​យក influencers ល្បី​ៗ ឬ​អ្នក​ផ្សេង​មក​ថត មក​សម្ដែង​ក៏​យក​ចុះ តែ​សូម​កុំ​ដាក់​ងារ​គាត់​ជា​អ្នក​សិល្បៈ​អី អាណិត​អ្នក​សិល្បៈ​ពិត​ប្រាកដ​ផង សិល្បៈ​មិនមែន​ជា​របរ​ថោកទាប​ទេ កុំ​មក​មើល​ងាយ។ ខ្ញុំ​លើក​ឧទាហរណ៍​ដូចជា​នៅ​ប្រទេស​កូរ៉េ ដែល​មាន​ក្រុម​តារា​ល្បី​ៗ​ជាច្រើន ល្បី​ពាសពេញ​ពិភពលោក តែ​គេ​ខំ​ប៉ុណ្ណា? គេ​ហាត់​រៀន​ប៉ុន្មាន​ឆ្នាំ ? គេ​មាន​ក្រឹត្យក្រម​អ្វី​ខ្លះ មុន​បង្កើត​ជា​ក្រុម​មួយ? គេ​យល់​ពី​វប្បធម៌​ប្រទេស​គេ​ប៉ុណ្ណា? ដោយ​ឡែក​ស្រុក​ខ្ញុំ ឱ្យ​តែ​សម្រស់​ពេញចិត្ត​គេ ទោះ​​គ្មាន​សមត្ថភាព​ក៏​ធ្វើ​អ្នក​សិល្បៈ​បាន ទាំង​ល្ងឹតល្ងង់ មិន​ដែល​ហាត់រៀន គ្មាន​គ្រូ គ្មាន​និស្ស័យ គ្មាន​ការ​យល់​ដឹង​ពី​សិល្បៈ តួ​សម្ដែង​ខ្លះ​មិន​យល់​ផង​ថា “នាដកម្ម”ជា​អ្វី? ទាត់​ក្បាល​អ្នក​មាន​ជំនាញ​ចោល យក​តែ​មនុស្ស​ល្ងង់ បាន​តែ​ស្អាត​សំបក​ក្រៅ​មក​សម្ដែង។ បើ​និយាយ​ពី​រឿង​បុរាណ​វិញ ចង់​តួ​ខុស​ក្បួន​ខ្នាត​ម៉េច​ក៏​ថា​ល្អ​ដែរ ហើយ​តែ​យក​លេស​ថា គ្នា​អ្នក​សម័យ គ្នា​ម៉េច​ដឹង គ្នា​អ្នក​ដើរ​ម៉ូត គ្នា​ជា​បវរកញ្ញា​គ្នា​ម៉េច​ដឹង? ខ្ញុំ​សួរ​វិញ ចុះ​សិស្ស​ដែល​គេ​រៀន​ផ្នែក​នាដសាស្រ្ត​ម៉េច​មិន​យក​គេ​មក​សម្ដែង? ក្រែង​គេ​ចេះ​សព្វ​គ្រប់​អស់​តើ។ ខ្ញុំ​សង្វេគ​អ្នក​បុរាណ​ខ្ញុំ​និយាយ​មែន សិល្បៈ​តំណាង​ជាតិ សម្ដែង​ចប់​បាន អស់ហើយ $ 20… តែ​ហាត់​ចង់​ងាប់។ សិល្បករ​បុរាណ​នៅ​ប្រទេស​ជិតខាង សុទ្ធតែ​មាន​អង្គរក្ស​ឆ្វេង​ស្តាំ។ កូរ៉េ​គេ​មាន K-pop ចុះ​យើង??? ស្នាដៃ​របាំ​តម្កើង​ថ្មី​ៗ មាន​ដែល​ទៅ​មើល​អត់? តិច​ថា​អ្នក​របាំ​បុរាណ អត់​គំនិត​ឆ្នៃ​ប្រឌិត​អី​ចុះ។ បើ​អ្នក​ដឹក​នាំ​រឿង​ខ្លះ​​សម្តី​ម៉ាបេន អ្នក​របាំ​ចេះ​តែ​រាំ​ហ្នឹង…នែ ខ្ញុំ​ប្រាប់​អ្នកឯង​ឱ្យ​ដឹង អ្នក​របាំ គេ​ចេះ​ទាំង​រាំ គេ​ចេះ​ទាំង​ច្រៀង គេ​ចេះ​ទាំង​សម្ដែង គេ​ចេះ​ទាំង​និពន្ធ គេ​ចេះ​ទាំង​ដឹក​សម្ដែង គេ​ចេះ​ទាំង​តម្កើង​ស្នាដៃ គេ​ចេះ​ទាំង​ឆ្នៃ​ឈុត គេ​ចេះ​ទាំង​របៀប​ស្លៀកពាក់ គេ​ចេះ​ពី​ការ​ផាត់មុខ …. បើ​អ្នក​របាំ​បុរាណ​មិន​អស្ចារ្យ​ទេ មិន​មែន​គេ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ទេ កុំ​ភ្លើ​ពេក (អឹស សុំ​ឈ្លើយ​បន្តិច​ចុះ)“។

តារា​ស្រី​ដែល​អាច​រាំ​ទាំង​របាំ​បុរាណ​ខ្មែរ និង​រាំ​បែប​សម័យ បាន​ផ្ដាំ​ជាចុងក្រោយ សូម​យល់​ឲ្យ​ច្បាស់​ពី​អ្នក​សិល្បៈ មិនមែន​ឲ្យ​តែ​អ្នក​ល្បី​សុទ្ធ​តែ​ជា​អ្នក​សិល្បៈ​ទេ ហើយ​ផ្ដាំ​ដល់​អ្នក​ ដឹកនាំ​កម្មវិធី​ធំ​ៗ​ថ្នាក់​ជាតិ​មួយ​ចំនួន​ដែរ អ្នក​លក់​អនឡាញ influencers ក៏​ប្រកាស​ថា​អ្នក​សិល្បៈ​ដែរ គួរតែ​ឈប់​ហៅ​បាន​យ៉ាងហើយ។ សំណេរ​មួយ​នោះ បាន​ចាក់ទម្លុះចិត្ត​មហាជន ជាពិសេស​អ្នក​សិល្បៈ​គ្នាឯង​បញ្ចេញ​មតិ​គាំទ្រ​ការ​លើកឡើង និង​ចែករំលែក​បន្ត​​ ដោយយល់ស្រប​នឹង​គំនិតព្រះកាយច័ន្ទ​ដូច​គ្នា។

ព្រះកាយច័ន្ទ គឺជា​សិល្បករ​ដែល​មាន​ចំណេះដឹង និង​ជំនាញ​ច្បាស់លាស់។ នាង​មិន​ត្រឹម​មាន​ទេពកោសល្យ​ពី​​កំណើត​នោះ​ទេ តែ​នាងក៏​ត្រូវ​បាន​ដុះខាត់ចេញ​ពី​សាលា​ត្រឹមត្រូវ​​ថែម​ទៀត ហើយការ​សិក្សា​ក៏​ល្អ ដែល​អាច​ប្រើប្រាស់​ទាំង​ភាសា​ជាតិ និង​ភាសា​អង់គ្លេស ថៃ យ៉ាង​ស្ទាត់​ជំនាញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ