ភ្ញាក់ផ្អើល! ស្ងាត់ៗព្រះនាងតូច នរោត្តម ជេនណា ក្លាយជាអ្នកហ្វឹកហាត់នៅ GMM Academy

ពិតជារឿងដ៏ភ្ញាក់ផ្អើល ដោយថ្មីនេះផលិតកម្មធំ​នៅប្រទេស​ថៃ GMM GRAMMY MUSIC តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ GMM Academy បានប្រកាសសមាសភាពសិល្បករ-សិល្បការិនី ១០០ នាក់ ដែលកំពុងហ្វឹកហាត់ក្នុង GMM Academy។ ក្នុងនោះ គេឃើញមានវត្តមាន ព្រះនាងតូច នរោត្តម ជេនណា ជាសិល្បការិនីទៅពីប្រទេសកម្ពុជា ក៏បានចូលរួមជាសិល្បករ​កំពុងហ្វឹកហាត់ក្នុងផលិតកម្មយក្សមួយនេះផងដែរ។

រូបភាព៖ FB page @GMM Academy

យោងតាមការបង្ហោះជាផ្លូវការរបស់ GMM Academy បាន​ឲ្យ​ដឹង​ថា តារាចម្រៀងពន្លកថ្មីទាំង ១០០ រូប ត្រូវបែងចែកជា ៣ ក្រុមរួមមាន «TeamThaidol» «TeamPopstar» « TeamThaidol» ក្នុងនោះ ព្រះនាងតូច ជេនណា គឺស្ថិតនៅក្នុងក្រុម «TeamThaidol»។ កញ្ចប់ Social media រួមមាន Facebook, Tik Tok, Instagram និង Youtube ជាដើម ក៏ត្រូវបើកបង្ហាញជាសាធារណៈ ដើម្បីទាក់ទាញអ្នកគាំទ្រឱ្យចូលទៅ Follow និងបានដឹងពីសកម្មភាពរាល់ថ្ងៃរបស់តារាចម្រៀងទាំង ១០០ នាក់។

ព្រះនាង​តូច គឺ​ជា​សិល្បករ​ខ្មែរ និង​ជា​ប់សែស្រឡាយ​រាជវង្ស​មួយ​រូប​ដែល​មាន​ទេពកោសល្យ​សិល្បៈ​ពេញ​ខ្លួនទាំង​បុរាណ សម័យ ព្រម​ទាំង​មាន​អ្នក​គាំទ្រ​ច្រើន​ ព្រោះតែ​សមត្ថភាព និង​អត្តចរិត​ដ៏​ថ្លៃថ្នូរ សមសួន មាន​ក្ដី​មេត្តា ថែម​ទាំង​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត។ ម្យ៉ាង​ទៀត​ទ្រង់​ក៏​មាន​ចំណេះដឹង​ជ្រៅជ្រះ ដែល​អាច​និយាយ​បាន​ច្រើន​ភាសា។

​​

រូបភាព៖ FB page @GMM Academy

ក្នុង​នោះ​អ្នក​គាំទ្រ​ក៏មានការរំពឹងទុកថា ទៅថ្ងៃអនាគត ព្រះនាងតូច ប្រហែល​ជាអាច​ក្លាយជា Girl Band ឬ Solo Artist របស់ផលិតកម្ម GMM GRAMMY MUSIC ឬក៏ក្រុមហ៊ុនថ្មីផ្សេងទៀតដែលមានភាគហ៊ុន GmmTV ឬក៏ YG Entertainment ជាដើម។ 

យ៉ាងណាមិញ ពេលនេះ ក្រុមការងារ AMS មិនទាន់អាចសុំការឆ្លើយតបលម្អិតពីការហ្វឹកហាត់របស់ ព្រះនាងតូច នរោត្តម ជេនណា នៅ GMM Academy បានឡើយ ព្រោះពេលនេះ ព្រះនាងតូច មិនទាន់ទទួលសម្ភាសន៍អ្វីទាំងអស់ ដោយសារទ្រង់មិនទទួលការងារណាដែលត្រូវសម្ភាសន៍ទេ ដូច្នេះសុំលាក់សិនសម្រាប់ការងារនីមួយៗ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ