ព្រះនាងតូច នរោត្តម ជេនណា ថ្មីៗនេះបានយាងទៅប្រទេសប៊ុលហ្គារី ដើម្បីចូលរួមកម្មវិធី Runway Reels fashion on film ជាកន្លែងបណ្តុំអ្នកច្នៃម៉ូដ និងតារាបរទេសល្បីៗយ៉ាងច្រើនកុះករ។ មិនត្រឹមតែជាភ្ញៀវកិត្តិយស ព្រះនាងតូច ជេនណា ក៏បានឡើងបកស្រាយចម្រៀង original song ជាមួយតារាចម្រៀងដ៏ល្បីមួយរូប Papi Hans មានចំណងជើងថា ”117” ថែមទៀតផង។



គួរឱ្យស្ញប់ស្ញែងខ្លាំងជាងនេះទៀតនោះ ព្រះនាងតូច មិនត្រឹមយកវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិប៉ុណ្ណោះទេ ទ្រង់ថែមទាំងបានរំលេចទង់ជាតិខ្មែររាងជាផែនទី តំណាងឱ្យប្រទេសខ្មែរយើងលើឈុតរ៉ូបរបស់ទ្រង់ថែមទៀតផង ដែលនេះជាការបង្ហាញឱ្យបរទេសបានឃើញជាក់ច្បាស់និងភ្នែកពីទង់ជាតិ និងផែនទីនៃប្រទេសកម្ពុជា ក៏ដូចជាការចូលរួមចំណែកផ្សព្វផ្សាយពីកម្ពុជា។




បន្ទាប់ពីបានយាងចូលរួមកម្មវិធីអន្តរជាតិនេះ ព្រះនាងតូច ជេនណា បានបង្ហាញសេចក្តីត្រេកអរដែលបានយាងចូលរួមកម្មវិធីអន្តរជាតិនេះយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានសេចក្តីត្រេកអរជាខ្លាំង បានចូលរួមក្នុងកម្មវិធី Runway Reels fashion on film in Bulgaria ហើយក៏បានច្រៀងចម្រៀងoriginal song ជាមួយតារាចម្រៀងដ៏ល្បីមួយរូប @Papi Hans មានចំណងជើងថា ”117” ហើយក៏សូមអរគុណទៅដល់បងស្រី Chanda Moriarty Tailor បានធ្វើឈុតមួយនេះឡើងដែលមានរូបជាទង់ជាតិខ្មែរហើយរាងជាផែនទី តំណាងអោយប្រទេសជាតិរបស់យើង»។
ប្រជាជនកម្ពុជារាប់ពាន់នាក់បានចូលទៅ Comment សរសើររូបសម្រស់ដ៏ស្រស់ផូរផង់របស់ ព្រះនាងតូច គួបផ្សំការនាំវប្បធម៌ អរិយធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិទៀត៕























Account
Security
Favourite Content