តារាចម្រៀងកូរ៉េខាងត្បូង J-Hope បាននាំក្រុមការងារទៅដើរលេងជប់លៀងដោយមិនឱ្យចេញលុយមួយកាក់មួយសេន ព្រមទាំងសរសើរដល់ការខិតខំរបស់ពួកគេទៀតផង។

កាលពីថ្ងៃទី២៩ ខែកញ្ញានេះ អ្នកគាំទ្រវិស័យចម្រៀង K-pop បានបង្ហាញការភ្ញាក់ផ្អើលជាមួយនឹងទឹកចិត្តរបស់ J-Hope ក្រោយពីក្រុមការងាររបស់លោកបានចែករំលែករូបថតមួយសន្លឹកនៅលើបណ្ដាញទំនាក់ទំនងសង្គម ជំនួសដោយការអរគុណដល់តារាចម្រៀងរូបនេះជាសាធារណៈ។
រូបថតមួយនេះ បានបង្ហាញវត្តមានរបស់នាយទាហាន ៩រូបកាន់ស្លាកបដាដែលមានរូបលោកនៅលើនោះ ភ្ជាប់មកជាមួយនឹងសម្រង់សម្ដីដែលបង្ហាញពីទឹកចិត្តរបស់លោកជាមួយនឹងក្រុមការងារ ដោយលោកបាននិយាយថា៖ “ក្រុមការងារបស់ខ្ញុំ អ្នកបានតាំងចិត្តបំពេញការងារយ៉ាងលំបាក។ ខ្ញុំនឹងរ៉ាប់រងសម្រាប់ចំណាយ ដូច្នេះអ្នកអាចរីករាយបាន”។

ត្បិតនេះមិនមែនជាលើកទីមួយទេ ដែលសមាជិកក្រុម BTS រូបនេះបានចែករំលែកសេចក្ដីសុខទៅអ្នកដទៃ តែអ្នកគាំទ្ររបស់ J-Hope នៅតែហាមចិត្តមិនសរសើរមិនបាន ចំពោះទឹកចិត្តដ៏ល្អប្រពៃរបស់គេ។
គួរបញ្ជាក់ផងដែរថា តារាប្រុសរូបនេះនឹងបញ្ចប់កាតព្វកិច្ចរបស់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រោយពីចំណាយពេល ១៨ខែក្នុងជួរយោធា ពោលគឺចាប់តាំងពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ នេះជាដំណឹងល្អសម្រាប់អ្នកគាំទ្រ ដោយរំពឹងថា J-Hope នឹងត្រឡប់មកបង្ហាញវត្តមានសាជាថ្មីម្ដងទៀតក្នុងវិស័យសិល្បៈដូចជាមិត្តរួមក្រុម Jin ដែលបានបញ្ចប់ការងាររបស់ខ្លួនក្នុងនាមជានាយទាហានកាលពីថ្ងៃទី១២ ខែមិថុនា។
ដោយឡែកសម្រាប់សមាជិកក្រុមដទៃទៀតដែលកំពុងតែហ្វឹកហាត់ក្នុងជួរយោធា ក៏គ្រោងនឹងបញ្ចប់បេសកកម្មរបស់ខ្លួនក្នុងពេលឆាប់ៗនេះដែរ ពោលគឺនៅចន្លោះខែមិថុនា ឆ្នាំ២០២៥។ ជាក់ស្ដែង RM និង V នឹងចាកចេញពីកងយោធានៅថ្ងៃទី១០ បន្តដោយ Jimin និង Jungkok នៅថ្ងៃទី១១ និង Suga នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៥៕

























Account
Security
Favourite Content