ចូលឆ្នាំថ្មីឆ្នាំ ២០២៤ ភ្លាម តារាចម្រៀងស្រីខេប៉ុបល្បី IU បានផ្លាស់ប្ដូរពណ៌សក់ថ្មីរបស់ខ្លួនកាន់តែស្រស់ស្អាត និងធ្វើឲ្យអ្នកគាំទ្រស្ទើរចំណាំមិនបាន។ កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ តារាចម្រៀងស្រីវ័យ ៣០ ឆ្នាំរូបនេះបានធ្វើឲ្យអ្នកគាំទ្រ និងមហាជនជាច្រើនភ្ញាក់ផ្អើល ដោយនាងបានបង្ហោះរូបភាពអមជាមួយការលេងស្ទីលម៉ូតសក់ និងពណ៌សក់ថ្មី។ នាងបានផ្លាស់ប្ដូរពណ៌សក់ទៅជាពណ៌ទង់ដែងបែកផ្កាឈូក ដោយរូបនាងទុកសក់ពណ៌ធម្មជាតិពណ៌ក្រម៉ៅអស់រយៈពេលជាង ១ ឆ្នាំទៅហើយ។






ក្រៅពីបង្ហោះរូបក្នុងបណ្ដាញសង្គមរបស់ខ្លួន IU ក៏បានបង្ហាញខ្លួនជាសាធារណៈនៅព្រលានយន្ដហោះ Incheon ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Milan ប្រទេសអ៊ីតាលី។ តារាស្រីរូបនេះហោះទៅប្រទេសអ៊ីតាលី ដើម្បីចូលរួមកម្មវិធី Milan Fashion Week 2024 របស់ប្រេនលំដាប់ពិភពលោកគឺ Gucci។



សម្រាប់ការផ្លាស់ប្ដូរស្ទីលសក់ និងពណ៌ថ្មី IU ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើនសរសើរមិនដាច់ពីមាត់ ដោយសម្រស់របស់នាងដូចជាទេពអប្សរតូចដ៏ស្រស់ស្អាត ខណៈនាងមើលទៅក្មេងជាងវ័យខ្លាំងបើប្រៀបធៀបទៅនឹងអាយុរបស់នាង។
គួរបញ្ជាក់ថា ការផ្លាស់ប្ដូរស្ទីលសក់ និងពណ៌ថ្មីរបស់ IU គឺសម្រាប់ត្រៀមខ្លួនបញ្ចេញអាល់ប៊ុមថ្មីក្នុងឆ្នាំ ២០២៤។ ទន្ទឹមនេះដែរ សមាជិកក្រុម BTS គឺ V នឹងមានវត្ដមានក្នុង MV របស់ IU ផងដែរ។ ចម្រៀងថ្មីរបស់ IU នឹងត្រូវរំពឺងចេញនៅដើមឆ្នាំ ២០២៤ នាពេលឆាប់ៗខាងមុខនេះតែម្ដង៕


























Account
Security
Favourite Content