តារាស្រីជើងចាស់ទាំងនេះគឺជាអ្នកកំដរ លី ម៉ារីណា ថ្ងៃមង្គលការ

ថ្ងៃ​នេះ​ជា​ថ្ងៃ​មង្គលការ​របស់​តារា​សម្ដែង លី ម៉ារីណា ហើយ​គេ​សង្កេត​ឃើញ​ថា​អ្នក​កំដរ​របស់​តារា​ស្រី​ជើង​ចាស់​រូប​នោះ គឺ​មិត្ត​រួម​អាជីព និង​ជា​បងប្អូន​ល្អ​ផង​ដែរ ហើយ​អ្នក​ដឹកដៃ​កូន​ក្រមុំ​គឺ​លោក​ជំទាវ ហ៊ុន ស៊ីណាត។

អ្នក​កំដរ​គឺ​តារា​ជើងចាស់ ចន ច័ន្ទលក្ខិណា, សារាយ សក្ខណា និង កែវ ពេជ្រពិសី ដែល​សុទ្ធសឹង​តែ​អ្នក​ស្គាល់​គ្នា​ជា​យូរ​ក្នុង​វិស័យ​សិល្បៈ​ស្រាប់​មក​ហើយ។ មួយ​វិញ​ទៀត សម្រស់​អ្នក​កំដរ​ទាំង ៣ ពិតជា​ស៊ី​គ្នា​ជាមួយ​កូន​ក្រមុំ​រូប​ស្រស់ លី ម៉ារីណា ខ្លាំង រួម​ទាំង​កម្ពស់កំព​ក៏​ខ្ពស់​ៗ​ដូច​គ្នា​ស្រាប់​ថែម​ទៀត​ផង។

គួរ​បញ្ជាក់​ថា លី ម៉ារីណា បាន​ដឹកដៃ​ចូល​រោង​ជ័យ​សូត្រ​មន្ត​កាលពី​ល្ងាច​ថ្ងៃ ១១ ខែ​មករា ឆ្នាំ ២០២៤ ហើយ​ថ្ងៃនេះ​គឺជា​វេលា​ល្អ រៀបចំ​ពិធី​ផ្សេង​ៗ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ។ អ្នកនាង និង​ស្វាមី​រូប​សង្ហា​វរសេនីយ៍ឯក ទៀង ច័ន្ទសារ ដែល​ជា​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ ក្រោយ​មើល​ចិត្ត​គ្នា​មួយ​រយៈ។

តារា​ស្រី​រូប​នោះ​បញ្ជាក់​ថា ការ​ដែល​អ្នកនាង​ព្រម​ទទួល​យក​លោក​វរសេនីយ៍ឯក ព្រោះ​លោក​ជា​មនុស្ស​ប្រុស​មាន​ភាព​ចាស់ទុំ និង​មាន​ភាព​ច្បាស់លាស់ តែងតែ​ការពារ និង​តែងតែ​ចេញ​មុខ​ទៅ​ចូលរួម​កម្មវិធី​អ្នក​សិល្បៈ​ជាមួយ​តារា​ស្រី​កូន​មួយ​នោះ៕

រូបភាព៖ Band Media Studio



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។