HyunA ជាតារាចម្រៀងស្រីខេប៉ុបដ៏ល្បីល្បាញម្នាក់ប្រចាំប្រទេសកូរ៉េខាងត្បូង ដែលបានប្រឡូកក្នុងអាជីពសិល្បៈអស់ជាង ១០ ឆ្នាំ ហើយនាងក៏បានឈ្នះពានរង្វាន់ជាច្រើន និងសាងកេរឈ្មោះទុកដល់អ្នកជំនាន់ក្រោយឲ្យស្គាល់ខេប៉ុបផងដែរ។



កាលពីថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៤ បានបង្ហាញមុខក្នុងកម្មវិធី JaeFriends របស់តារាចម្រៀងខេប៉ុបល្បីលោក Kim JaeJoong។ ក្នុងកម្មវិធីនេះ HyunA បានទម្លាយពីរឿងហួសចិត្ដមួយ ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើនចំណាំរូបនាងស្ទើរមិនបាន។ ជាពិសេស បើទោះជានាងដើរចេញក្រៅក៏មនុស្សភាគច្រើនមិនស្គាល់ថានាងជានរណាដែរ។



តារាស្រីរូបនេះបានលើកឡើង មហាជន និងអ្នកគាំទ្រជាច្រើនគិតថានាងជាតារាស្រីមានកម្ពស់ខ្ពស់ខ្លាំង និងអាចមានកម្ពស់ដល់ ១៧០ សង់ទីម៉ែត្រ តែជាក់ស្ដែងនាងមិនខ្ពស់ដូច្នេះឡើយ។ មនុស្សជាច្រើនបានដើរហួសនាង និងមិនចំណាំថានាងជា HyunA ឡើយ។ ពួកគេលើកឡើងថា នាងមិនមែនជា HyunA ទេ។ HyunA គឺមិនមែនមានកម្ពស់ទាបបែបនេះទេ។
នាងបន្ដថា ទំហំដៃជើងរបស់នាងក៏តូច ជាធម្មតាទម្ងន់របស់នាងគឺនៅចន្លោះតែពី ៤០ ទៅ ៤១ គីឡូប៉ុណ្ណោះ អំឡុងពេលត្រូវផ្សព្វផ្សាយចម្រៀងថ្មី។ មាឌរបស់នាងកាន់តែតូច មូលហេតុនេះទើបមនុស្សជាច្រើនមិនចំណាំនាង សូម្បីអ្នកគាំទ្រ។ គ្រប់គ្នាគិតថា នាងមានកម្ពស់ខ្លាំងនៅខាងក្រៅ។


ជាមួយគ្នាដែរ អតីតសមាជិក TVXQ គឺតារាប្រុស Kim JaeJoong ក៏យល់ស្របជាមួយចំណុចនេះ ព្រោះសូម្បីតែលោកផ្ទាល់ក៏តែងគិតថា HyunA ជាតារាស្រីដែលមានកម្ពស់ខ្លាំង។ ប្រសិនបើមិនធ្លាប់ជួបនាង លោកក៏ពិបាកក្នុងការចំណាំរូបនាងដូចគ្នា។
គួរបញ្ជាក់ថា កម្ពស់ពិតជាក់ស្ដែងរបស់តារាខេប៉ុបស្រីវ័យ ៣១ ឆ្នាំរូបនេះគឺត្រឹមតែ ១,៦៤ សង់ទីម៉ែត្រប៉ុណ្ណោះ ខណៈមនុស្សជាច្រើន តែងយល់ច្រឡំថានាងមានកម្ពស់ចន្លោះពី ១៦៩ ទៅ ១៧២ សង់ទីម៉ែត្រ៕























































Account
Security
Favourite Content