មូលហេតុនេះធ្វើឱ្យ IU សម្រេចចិត្តសុំទោសសមាជិកក្រុម Seventeen ម្នាក់ភ្លាមៗ

ដូចប្រិយមិត្តមួយចំនួនធ្លាប់ដឹងរួចមកហើយថា IU គឺជាតារាស្រីខេប៉ុបដ៏មានប្រជាប្រិយភាព ជាពិសេសភាពទន់ភ្លន់ និងកាយវិការដ៏គួរឱ្យស្រឡាញ់របស់នាងមិនត្រឹមតែឆក់យកបេះដូងអ្នកគាំទ្រជាច្រើនជុំវិញពិភពលោកទេ សូម្បីតែតារាគ្នាឯងក៏ទ្រាំមិនចូលចិត្តមិនបាន។

ថ្មីៗ នេះ តារាស្រីវ័យ ២៩ ឆ្នាំរូបនេះក៏បានបង្ហាញខ្លួនក្នុងកម្មវិធីផ្ទាល់ខ្លួនរបស់នាងគឺ “IU’s Palette” ខណៈមានសមាជិកក្រុមចម្រៀងបុរសល្បី Seventeen ចំនួន ៥ នាក់បានចូលរួមដូចជា DK, Seungkwan, Woozi, Hoshi និង Dino។

ក្នុងឱកាសជាភ្ញៀវកិត្ដិយសម្នាក់ក្នុងកម្មវិធី តារាប្រុស DK ក៏ឆ្លៀតបើកបង្ហាញពីអារម្មណ៍របស់ខ្លួនប្រាប់ទៅតារាស្រី IU ថា លោកគឺជាអ្នកគាំទ្ររបស់នាងតាំងតែនៅពីក្មេងៗមកម្ល៉េះ។ ហើយលោកក៏បានប្រាប់ថាលោកបានទៅចុច follow គណនីរបស់ IU ក្នុងកម្មវិធី Cyworld ទៀតផង។

លោកបន្ដថា៖ រូបលោកពិតជាចូលចិត្តនាងខ្លាំង ហើយឧស្សាហ៍ចូលទៅមើលគណនីរបស់នាងទៀតផង។ ដូច្នេះពេលចុច follow តារាស្រី IU គឺគិតថានាងអាចនឹងចុច follow លោកវិញដែរ។

តារាប្រុសរូបនេះក៏បានបន្ដថា លោកពិតជាមានអារម្មណ៍ថាមិនសប្បាយចិត្ត និងអន់ចិត្តខ្លាំងពេលដែលអាយដលរបស់លោកហាក់ដូចមិនចាប់អារម្មណ៍ជាមួយខ្លួន។ មែនទែនទៅ នៅពេលដែលបានឮបែបនេះតារាស្រី IU ហាក់ដូចជាភ្ញាក់ផ្អើលខ្លាំង តែក៏ញញឹមបិទមាត់មិនជិតដែរ ព្រោះមានអ្នកគាំទ្រដែលជាតារាប្រុសមានសមត្ថភាពម្នាក់ព្រមទាំងច្រៀងពីរោះខ្លាំងទៀត។ ជាក់ស្ដែង ដោយសារនាងរវល់ច្រើនទើបមិនបានចាប់អារម្មណ៍រឿងអ្នកចុច follow រូបនាងក្នុង Cyworld ទេ ដើម្បីជាការប៉ះប៉ូវកំហុសអចេតនារបស់ខ្លួន រូបនាងក៏សម្រេចចិត្តសុំទោសទៅកាន់តារាប្រុស DK ភ្លាមៗ តែម្ដងមិនបានគិតច្រើននោះទេ។

នាងបន្ដថា បើមិនបានក្លាយជាមិត្តគ្នាក្នុងកម្មវិធី Cyworld តែនាង និងសមាជិកក្រុម Seventeen DK ឥឡូវក្លាយជាមិត្តនឹងគ្នាហើយក្នុងជីវិតពិត។ ពួកយើងគឺជាមិត្ត ដូច្នេះសុំកុំអន់ចិត្តទៀតអី។

បន្ទាប់ពីបានឃើញបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនបញ្ចេញមតិពាសពេញបណ្ដាញសង្គម ហើយលើកឡើងថា តារាប្រុស DK ប្រហែលជាអ្នកគាំទ្រដ៏មានសំណាងជាងគេរបស់ IU ព្រោះត្រូវនាងប្រកាសជាសាធារណៈតែម្ដងថា ពួកគេមិនត្រឹមតែជាអ្នកគាំទ្រ និងអាយដលទេ តែជាមិត្តទៀតផងចាប់ពីពេលនេះតទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ