គួរឱ្យកោតសរសើរ! IU ចំណាយប្រាក់ទិញសំបុត្រយន្ដហោះ Business Class ឱ្យបុគ្គលិកជាង ១០០ នាក់

ថ្មីៗនេះនៅលើបណ្ដាញសង្គម X មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពេលរូបភាពជាច្រើនសន្លឹកត្រូវបានផ្សព្វផ្សាយដោយបុគ្គលិកជាង ១០០ នាក់ដែលធ្វើការជាមួយកំពូលតារាចម្រៀងខេប៉ុប IU ដើម្បីបង្ហាញការដឹងគុណដល់ក្រុមការងារទាំងអស់។

យោងតាម Sports Seoul តារាចម្រៀងស្រីល្បីឈ្មោះរូបនេះបានចំណាយប្រាក់ទិញនូវសំបុត្រយន្ដហោះថ្នាក់ធុរកិច្ចជូនដល់បុគ្គលិកទាំងអស់សរុបជាង ១០០ នាក់សម្រាប់ការវិលត្រលប់មកប្រទេសកូរ៉េវិញ ក្នុងកំលុងកាលវិភាគប្រគំតន្រ្តីទេសចរណ៍របស់នាង។

ក្រោយមកបុគ្គលោកជាច្រើនបាននាំគ្នាបង្ហោះសារដែលបង្ហាញការដឹងគុណដល់កំពូលតារាចម្រៀងស្រីរូបនេះខ្លាំងមែនទែនសម្រាប់ទឹកចិត្តដ៏ល្អរបស់នាង។ លើសពីនេះ ក្នុងចំណោមបុគ្គលិកជាង ១០០ នាក់នោះ ត្រូវបានរាយការណ៍ថាយ៉ាងហោចណាស់មានអ្នករាំចំនួន ៣០ នាក់ជាផ្នែកនៃការសម្ដែងរបស់នាង។ ក្រៅពីនោះមានបុគ្គលិកទូទៅ តន្រ្ដីករ ក្រុមសន្ដិសុខ និងក្រុមការងារផ្សេងទៀតសរុបជាង ១០០ នាក់។​

មិនមែនមានតែបុគ្គលិកប៉ុណ្ណោះទេ សូម្បីតែអ្នកលេងបណ្ដាញសង្គមក៏នាំគ្នាកោតសរសើរតារាចម្រៀងស្រីរូបនេះខ្លាំងមិនធម្មតាដែរដោយពួកគេសរសើរនាងពិតជាតារាស្រីដែលមានចិត្តល្អពិតៗដូចជាទេពអប្សរមែនទែន។ គួររំឭកផងដែរថានេះមិនមែនជាលើកទីមួយនោះទេដែល IU បង្ហាញក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់ក្រុមការងារ។ កាលពីលើកមុននាងក៏បានផ្ដល់អំណោយដល់បុគ្គលិកនូវសំបុត្រចូលលេង Universal Studios Hollywood Express ក្នុងកំលុងពេលប្រគំតន្ត្រីទេសចរណ៍របស់នាងនៅសហរដ្ឋអាមេរិកដែលមានតម្លៃជាង ២០០ ដុល្លារក្នុងមួយសន្លឹកផងដែរ។

សម្រាប់ការងារប្រគំតន្រ្ដីទេសចរណ៍របស់នាងវិញ បច្ចុប្បន្ន IU កំពុងដំណើរការការប្រគំតន្ដ្រីទេសចរណ៍ពិភពលោក H.E.R យ៉ាងរលូនហើយក៏ទើបតែបញ្ចប់នៅសហរដ្ឋអាមេរិកផងដែរ។ ជាមួយគ្នានេះ នាងគ្រោងនឹងរៀបចំការប្រគំតន្ដ្រីទេសចរណ៍របស់នាងនៅថ្ងៃទី ២១ និង ២២ ខែកញ្ញា នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ LOOT ផ្លាស់ប្ដូរ​ផ្នត់​​គំនិត​យុវជន​ខ្មែរ​សម័យថ្មី​ ឱ្យ​ងាក​មកស្វែងយល់​ប្រវត្តិសាស្ត្រ និងតម្លៃ​ដួងព្រលឹងដូនតាកាន់តែខ្លាំងលើសការរំពឹងទុក

បន្ទាប់ពីចាក់បញ្ចាំងនៅរោងភាពយន្តបានរយៈពេល ២ សប្ដាហ៍ ភាពយន្តឯកសារ «LOOT: ការវិលត្រលប់មកវិញនៃរតនសម្បត្តិរបស់កម្ពុជា» បន្តទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ