ប្រមាណជាង ១ ខែក្រោយពីទម្លាយរូបថតភ្ជាប់ពាក្យលើបណ្តាញសង្គមហ្វេសប៊ុក ពេលនេះដល់ពេលកំលោះសង្ហាសមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ ដឹកដៃ Manager រូបស្រស់ កញ្ញា រឹម លក្ម្សី ចូលរោងការតាមប្រពៃណីទំនៀមទម្លាប់ខ្មែរហើយ។ យោងតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការ Rim Laksmey រឹម លក្ម្សី បានឱ្យដឹងថា មង្គលការរបស់ សុជាតិ និង លក្ម្សី នឹងរៀបចំឡើងនៅថ្ងៃទី ២៤-២៥ ខែមេសា ឆ្នាំ ២០២៤។


ស្របពេលកំពុងត្រៀមផ្លាស់ប្តូរឋានៈពីគូស្នេហ៍មកជាប្តីប្រពន្ធ សុជាតិ បានបង្ហោះឃ្លាប្រយោគផ្អែមមុតដូចស្ករតាំងម៉ែទៅកាន់អនាគតកូនក្រមុំថា «បងធ្លាប់ប្រាប់អូនហេីយថា បងស្រលាញ់អូនព្រោះអូនជាមនុស្សមានចិត្តល្អ បងមិនទាមទារអ្វីផ្សេងទៀតទេ គ្រាន់តែចង់ឱ្យអូនធ្វេីជាខ្លួនឯងបែបនេះរហូតទៅគឺគ្រប់គ្រាន់ហេីយសម្រាប់បង» ធ្វើឱ្យ Manager រូបស្រស់ រំភើបពន់ពេករហូតរៀបរាប់ថា «I cried every time he tell me this»។

មិនបណ្តោយឱ្យភាគីខាងប្រុសបង្ហោះសារផ្អែមល្ហែមម្នាក់ឯងឡើយ លក្ម្សី ក៏បានបង្ហោះរូបថត Pre-wedding ជាច្រើនសន្លឹកភ្ជាប់ជាមួយ caption ដ៏មានអត្ថន័យរំឮកពីចំណងស្នេហ៍ដែលផ្តើមចេញពីហ្វេន។ អនាគតកូនក្រមុំរៀបរាប់យ៉ាងមានន័យខ្លឹមសារថា «ចាប់ផ្តើមពីអ្នកគាំទ្រ បន្ទាប់មកក្លាយManager រួចក៏ក្លាយជាគូរដណ្តឹង 2ថ្ងៃទៀតក៏ក្លាយជាប្រពន្ធបង ជួបគ្នាថ្ងៃ ២៤-២៥ មេសា ២០២៤»។


មិត្តភ័ក្តិអ្នកសិល្បៈ អ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសអ្នកគាំទ្រនាំគ្នាអបអរសាទរថ្ងៃពិសេសរបស់សមាជិកក្រុមក្មេងខ្មែរ ជា សុជាតិ គ្រប់ៗគ្នា ថែមទាំងជូនពរឱ្យអ្នកទាំងពីរមានសុភមង្គលទៀតផង។ គេជឿជាក់ថា មង្គលការរបស់ម្ចាស់បទ «បុណ្យភូមិ» និងអ្នកចាត់ការរូបស្រស់ ប្រាកដជាមានភ្ញៀវអ្នកសិល្បៈច្រើនមិនខាន ព្រោះកូនកំលោះប្រឡូកសិល្បៈយូរឆ្នាំមកហើយ ថែមទាំងជាតារាចម្រៀងដ៏មានប្រជាប្រិយភាពក្នុងដួងចិត្តយុវវ័យទៀតផង៕























Account
Security
Favourite Content