ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ បានរកឃើញម្ចាស់មកុដ Miss Grand Cambodia 2023 ហើយ បានទៅលើ ភឹម ស្រីនោ។ រីឯ 1st Runner up បានទៅលើ កុយ អេនណា, 2nd Runner up បានទៅលើ អ៊ិន លក្ខិណា, 3rd Runner up បានទៅលើ ស៊ូ ស្រីនីត និង 4th Runner up បានទៅលើ ម៉ែន ណងនិត។

គេបានឃើញថា បវរកញ្ញារាងខ្ពស់ស្រឡះ អ៊ិន លក្ខិណា សោកស្តាយជាពន់ពេករហូតស្រស់ទឹកភ្នែកលើឆាកពេលកំពុងប្រកាសលទ្ធផល ព្រោះនាងមិនអាចដណ្តើមមកុដ Miss Grand Cambodia 2023 តាមការគ្រោងទុក ដោយបានជាប់ត្រឹមជយលាភី 2nd Runner Miss Grand Cambodia 2023 ក្នុងការប្រកួតដ៏អស្ចារ្យនេះ។



យ៉ាងណាមិញ គ្រាន់តែចប់ការប្រកួតភ្លាម មានរឿងចម្រូងចម្រាស់ជាច្រើនបានកើតឡើង ពិសេសគឺការប៉ះទង្គិចពាក្យសម្តីរវាងហ្វេនៗ និងមានសិល្បករមួយចំនួនបានចេញមកសម្តែងការមិនពេញចិត្តដែល ភឹម ស្រីនោ ឈ្នះមកុដ ចំណែក អ៊ិន លក្ខិណា បែរជាជាប់ត្រឹមជយលាភីលំដាប់រងទី២ ទៅវិញ។
ក្រឡេកទៅមើល អ៊ិន លក្ខិណា ដែលជាសាមីខ្លួនឯណោះវិញ ដ្បិតតែយំសោកស្តាយមិនអាចដណ្តើមមកុដដ៏អស្ចារ្យនោះបាន ប៉ុន្តែនាងមិនបានលូកដៃរឿងចម្រូងចម្រាស់រវាងហ្វេន និងហ្វេននោះទេ។ ប៉ុន្តែ លក្ខិណា បែរជាចេញមកបង្ហោះសារសុំទោសទៅកាន់ប្រជាជនកម្ពុជា និងហ្វេនៗដែលគាំទ្រនាង ដែលនាងធ្វើមិនបានល្អសម្រាប់ពួកគេ។ មិនតែប៉ុណ្ណោះ នាងក៏បានសូមកុំឱ្យយកនាងទៅពាក់ព័ន្ធរឿងនេះផងដែរ។


ក្នុងនាមជាបេក្ខភាពប្រកួតកម្មវិធីតែមួយ និងជាមិត្តរួមគ្រូជាមួយគ្នា អ៊ិន លក្ខិណា គ្មានប្រតិកម្មចំពោះរឿងចម្រូងចម្រាស់ទាំងនោះ ផ្ទុយទៅវិញនាងបែរជាចែករំលែករូបថតរបស់ ភឹម ស្រីនោះ និងអ្នកស្រី អ៊ឹម សុគន្ធា បង្ហាញពីការគោរព និងភ្ជាប់ Caption ប្រាប់កុំឱ្យហ្វេនកុំឱ្យដាក់សម្ពាធលើ ស្រីនោ ថែមទៀតផង។ 2nd Runner Miss Grand Cambodia 2023 រៀបរាប់ថា «សូមអោយគាត់ទៅប្រកួតអោយប្រទេស សប្បាយចិត្តសូមកុំដាក់សម្ពាធអោយគាត់បន្ថែមទៀតអី គ្មាននរណាម្នាក់កើតមកមិនចង់ល្អគ្រប់ដប់ទេ ចឹងក្នុងនាមជាប្រជាជនខ្មែរគួរតែចូលរួមលើកទឹកចិត្តគាត់ផង ព្រោះគាត់ជិតដល់ថ្ងៃប្រកួតហើយ កុំអោយគាត់អស់កម្លាំងចិត្តក្នុងការប្រកួត ខ្ញុំជឿជាក់លើបងស៊ូៗបង»។

បន្ទាប់ពីឃើញឃ្លាប្រយោគខាងលើនេះ ហ្វេនៗនាំគ្នាចូលទៅ Comment លើកទឹកចិត្ត អ៊ិន លក្ខិណា គ្រប់គ្នា ថែមទាំងលើកឡើងថា ថ្ងៃណាមួយ លក្ខិណា ច្បាស់ជាដណ្តើមបានភាពជោគជ័យ និងអាចតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិម្តងទៀត។
មុននេះបន្តិច បវរកញ្ញាសម្បុរទឹកឃ្មុំ អ៊ិន លក្ខិណា បានបង្ហោះឡើងថា «ដរាបណាមានអ្នកទាំងអស់គ្នាជាកម្លាំងចិត្ត ការតស៊ូមួយនេះនិងមិនត្រូវបានបញ្ចប់ឡើយ» ដែលឃ្លាប្រយោគនេះហាក់ចង់បញ្ជាក់ប្រាប់គ្រប់គ្នាថា នាងអាចនឹងត្រឡប់មកវិញម្តងទៀតនៅថ្ងៃណាមួយ តែការពិតបែបណាមានតែចាំអ៊ុតមើលទាំងអស់គ្នា៕

























































Account
Security
Favourite Content