មិនមែនទើបថ្មីថ្មោងនេះទេ ដែលបវរកញ្ញារាងខ្ពស់ អ៊ិន លក្ខិណា មានទំនាក់ទំនងល្អជាមួយតារាចម្រៀងកំពូលស្ទីល៍ ទេព បូព្រឹក្ស។ កន្លងមក លក្ខិណា តែងលេចមុខគ្រប់កម្មវិធីរបស់ បូព្រឹក្ស សូម្បីតែពិធីជប់លៀងផ្ទាល់ខ្លួនរបស់អ្នកម្តាយសម័យសម័យថ្មីនេះ ក៏គេប្រទះឃើញវត្តមានរបស់ម្ចាស់ជយលាភី 2nd Runner up Miss Grand Cambodia 2023 ផងដែរ។

ថ្មីៗកន្លងទៅ លក្ខិណា ក៏បានលេចមុខសម្តែងក្នុង MV ចម្រៀង «នុ៎ះអ្នកអត់មានស្នេហា» របស់ ជី ដេវីត និង ទេព បូព្រឹក្ស ថែមទៀតផង។ រឹតតែពិសេស ក្នុងកម្មវិធី សង្ក្រាន្តកូនខ្មែរ ២ របស់អ្នកស្រី អ៊ឹម សុគន្ធា បវរកញ្ញាសម្បុរស្រអែមស្រស់រូបនេះ បានលើកយកបទ «Top of the Lady» មកបកស្រាយ អមជាមួយឈុតសហសម័យរបស់ បូព្រឹក្ស មើលទៅស្អាតប្លែកភ្នែកតែម្តង។





ភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរ ធ្វើឱ្យហ្វេនមួយចំនួននាំគ្នាឆ្ងល់ពីទំនាក់ទំនងដ៏ស្អិតល្មួតនេះ។ ប្រាប់មិនលាក់លៀមចំពោះមុខអ្នកសារព័ត៌មានសិល្បៈក្នុងកម្មវិធី «សង្ក្រាន្តកូនខ្មែរ២» លក្ខិណា ថា ការពិតទៅអ្នកទាំងពីរមែនជាបងប្អូន ឬជាប់សាច់ឈាមអ្វីនឹងគ្នាឡើយ ពោលគឺគ្រាន់តែជាហ្វេន និង idol ប៉ុណ្ណោះ តែដោយសារនិស្ស័យ និងភាពរួសរាយរាក់ទាក់របស់ បូព្រឹក្ស ធ្វើឱ្យទំនាក់ទំនងអ្នកទាំងពីរល្អដូចបងប្អូនដូច្នោះដែរ។
បវរកញ្ញារាងស្រឡូនស្អាតរូបនេះ រំឮកឱ្យដឹងថា កន្លងមកម្ចាស់បទ វីរៈនារី ជួយជ្រោមជ្រែងនាងច្រើនណាស់ តាំងពីការជំរុញឱ្យប្រកួត ជួយណែនាំប្រាប់ពីចំណុចខ្វះខាត ក៏ដូចជាជួយ support ផ្នែកឌីជីថលលើទំព័រហ្វេសប៊ុកផ្លូវការផងដែរ។






ដោយក្តីរំភើបរីករាយឥតឧបមា កញ្ញា អ៊ិន លក្ខិណា គ្មានអ្វីក្រៅពីពាក្យអរគុណទៅកាន់បងស្រី (ទេព បូព្រឹក្ស) សម្រាប់ការស្រលាញ់ប្អូនស្រីម្នាក់នេះ ហើយនាងសង្ឃឹមថា ថ្ងៃក្រោយអាចនឹងក្លាយជាមនុស្សស្រីពូកែម្នាក់ដូច បូព្រឹក្ស ដែលល្បីល្បាញទាំងក្នុង និងក្រៅសិល្បៈ៕























Account
Security
Favourite Content