អ៊ិន លក្ខិណា ហេតុតែមានសម្បុរស្រអែមស្រស់ ពេលស្លៀកប៊ីគីនីពណ៌ត្រួយចេក ជះសម្រស់ស្អាត

ខណៈ​ការ​ប្រកួត Miss Supranational នៅ​ប្រទេស​ប៉ូឡូញ​កាន់តែ​ខិត​ជិត​មក​ដល់ គេ​សង្កេត​ឃើញ​កញ្ញា អ៊ិន លក្ខិណា ដែល​ជា Miss Supranational Cambodia 2022កាន់តែ​ស្រស់​ស្អាត និង​មាន​ភាព​ជឿជាក់​ខ្លាំង​ឡើង ដោយ​ជារឿយ​ៗ​នាង​រមែង​បង្ហាញ​វត្តមាន​តាម​កម្មវិធី​ធំ​ៗ ជាមួយ​ស្ទីល​តុបតែង​ខ្លួន និង​ការ​ផាត់​មុខ​ប្លែក​ៗ។

មិន​ខុស​ពី​បវរកញ្ញា និង​សិល្បករ​ខ្មែរ​ផ្សេង​ទៀត​ដែល​ស្លៀក​ប៊ីគីនី​បង្អួត​រាង និង​ដង​ខ្លួន​រលើបរលោង​ដ៏​សិចស៊ី បវរកញ្ញា​សម្បុរ​ស្រអែម​ស្រស់​រូប​នេះ ក៏​តែងតែ​បង្អួត​សម្រស់​ក្នុង​ឈុត​លេង​ទឹក​បែប​នោះ​ដូច​គ្នា​ដែរ។ ដោយសារ​មាន​ពណ៌​សម្បុរ​ស្រអែម​ស្រស់​ពី​ធម្មជាតិ​ស្រាប់ Miss Supranational Cambodia 2021 មើល​ទៅ​ពិតជា​ទាក់ទាញ ហើយ​សិចស៊ី​ខ្លាំង​ណាស់​គ្រប់​ពេល​នាង​ស្លៀក​ឈុត​ប៊ីគីនី​ម្ដង​ៗ។ ថ្មី​ៗ​នេះ នាង​បាន​ធ្វើ​ឱ្យ​ហ្វេន​ភ្ញាក់ផ្អើល​ជា​ខ្លាំង ដោយ​នាង​បាន​ស្លៀក​ឈុត​ប៊ីគីនី​ពណ៌​ត្រួយ​ចេក​ខ្ចី​ពេល​ទៅ​លេង​សមុទ្រ។

ដ្បិត​មិន​មាន Make up ច្រើន តែ អ៊ិន លក្ខិណា ពិតជា​ស្រស់​ស្អាត​ជាមួយ​សម្រស់​អំណោយផល​ពី​ធម្មជាតិ ពិសេស​សម្បុរ​ស្រអែម​​ស្រស់​បែប​ខ្មែរ ធ្វើ​ឱ្យ​មើល​ទៅ​ទាក់ទាញ​ក្រសែ​ភ្នែក។

មិនមែន​បង្ហោះ​ឱ្យ​ឃើញ​តែ​ភាព​សិចស៊ី​ក្នុង​ដំណើរ​កម្សាន្ត​ប៉ុណ្ណោះ​ទេ ស្ត្រី​ខ្មែរ​ដំបូង​គេ​ក្នុង​កម្មវីធី Miss Supranational បាន​ភ្ជាប់​ជាមួយ​ពាក្យ​មួយ​ឃ្លា​ថា៖ «ទឹកសមុទ្រ​​គឺជា​កន្លែង​ដែល​ខ្ញុំ​ស្រលាញ់​ ពេល​ដែល​ខ្ញុំ​បាន​ងូត​ជាមួយ​វា ធ្វើ​អោយ​ខ្ញុំ​មាន​អារម្មណ៍​ ភ្លេច​នៅ​អ្វី​ដែល​ជាច្រើន»

កម្មវិធី​ប្រកួត​ប្រជែង​ផ្នែក​សម្រស់ Miss/Mister Supranational 2022នឹង​ប្រព្រឹត្ត​ទៅ​នៅ​អំឡុង​ខែ កក្កដា ឆ្នាំ ២០២២ នេះ​ក្រោយ​មាន​ការ​ពន្យារ​ពេល​ជិត ១ ឆ្នាំ​កន្លង​ទៅ ដោយសារ​តែ​បញ្ហា​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។ កម្ពុជា​នឹង​បញ្ជូន​បេក្ខជន​ទៅ​ចូលរួម​ការ​ប្រកួត​ខ្នាត​អន្តរជាតិ​នេះ​ជា​លើក​ដំបូង​​ក្នុង​ឆ្នាំ ២០២២ នេះ​ដោយ លក្ខិណា គ្រង​តំណែង​ជា Miss Supranational Cambodia 2022 ចំណែក​លោក ឡៅ បញ្ញា គ្រង​តំណែង​ជា Mister Supranational Cambodia 2022។ អ្នក​ទាំង​ពីរ​នឹង​ដឹក​ដៃ​គ្នា​ចេញ​ទៅ​ប្រកួត​កម្មវិធី​នេះ​នៅ​ប្រទេស​ប៉ូឡូញ ដោយ​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ Miss Supranational 2022 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១៥ ខែ​កក្កដា រីឯ Mister Supranational 2022 នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ ២០២២៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ្នកស្រុកអង្គរ បន្តទំនៀមទម្លាប់បុរាណ «កាត់សក់បង្កក់ឆ្មប» ដល់ទារកទើបកើត

ការ​កាត់​សក់​បង្កប់​ឆ្មប ឬ​អ្នក​ខ្លះ​ហៅ​ថា ទម្លាក់​ជើង​ក្រាន ចេញ​ខែ ឬ​ស្រាយ​ខ្សែ គឺ​ជា​ប្រពៃណី​ទំនៀម​ទម្លាប់​តាំង​ពី​បុរាណ​របស់​អ្នក​ស្រុក​អង្គរ ដែល​តែង​តែ​និយម​ធ្វើ​ក្រោយ​ទារក​កើត​បាន ១ សប្ដាហ៍ ឬ ១ ខែ ។

ស្រស់ស្អាត សមសួន តារាស្រីៗនាំគ្នាតុបតែងជាតួអង្គទេវតាឆ្នាំមមី ព្រះនាង «រាក្យៈសាទេវី»

ជា​រៀង​រាល់​ឆ្នាំ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ តែង​ឃើញ​តារា​ស្រីៗ​នៅ​កម្ពុជា​តុបតែង​ជា​តួអង្គ​ទេវតា ក្នុង​ទម្រង់​ និង​ស្ទីល៍​ប្លែកៗ​គ្នា។ ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​ទៅ​មិញ ដោយ​មាន​តារា​ស្រី​ល្បីៗ​ជា​ច្រើន​បង្ហាញ​កាយ​ក្នុង​ឈុត​ទេព្ដាឆ្នាំថ្មី

កន្លែងបញ្ចុះសពឡើងថ្លៃខ្ពស់ ជនជាតិចិនទិញអាផាតមិនទុកតម្កល់ធាតុ រហូតដល់មានច្បាប់ហាមឃាត់

ខណៈដែលទីបញ្ចុះសពនៅប្រទេសចិនកាន់តែមានតម្លៃថ្លៃ មនុស្សជាច្រើនបានចាប់ផ្ដើមទិញអាផាតមិនដើម្បីតម្កល់ធាតុសពសាច់ញាតិ ដែលបង្កឱ្យមានការជជែកដេញដោលជាសាធារណៈ រហូតរដ្ឋាភិបាលប្រទេសចិនចេញ

កម្ពុជាធ្វើបានហើយ! គីម ច័ន្ទជីញហ្វា ក្លាយជាម្ចាស់មកុដ Miss Preteen Global 2026

ទង់​ជាតិ​កម្ពុជា​ត្រូវ​បាន​លើក​គ្រវី​ឡើង​ទាំង​មោទកភាព​ដោយ​បវរ​កញ្ញា គីម ច័ន្ទជីញហ្វា ក្រោយ​ការ​ប្រកាស​លទ្ធផល​ក្លាយ​ជា​ម្ចាស់​ជយលាភី Miss Preteen Global 2026 លើ​ឆាក​ប្រកួត​អន្តរជាតិ​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​រា

វីរសិល្បករជួបជុំគ្នា សប្បាយរីករាយមុនថ្ងៃចូលឆ្នាំ ក្រោមការរៀបចំរបស់សមាគមសិល្បករខ្មែរ

សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ជួបជុំ​ដ៏​ធំ​ប្រចាំ​ឆ្នាំ សម្រាប់​វីរ​សិល្បករ​ជើងចាស់​ជាច្រើន ដែល​បាន​បើក​ផ្លូវ​ដល់​អ្នក​ជំនាន់​ក្រោយ។ កម្មវិធី​កាលពី​ថ្ងៃ ៩ ខែ​មេសា ឆ្នាំ ២០២៦ ម្សិលមិញ​នេះ​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​មាន​ការ​

រូបភាពផ្លូវការរបស់អ្នកអង្គម្ចាស់​ក្សត្រិយ៍ នរោត្តម ចេណ្ណា ក្នុងឈុតទេព្ដាឆ្នាំថ្មី ឆ្នាំមមី « ព្រះនាង «រាក្យសាទេវី»

កាលពី​ម្សិលមិញ ចំពោះ​សែ​រាជវង្ស​មាន​ដំណឹង​ល្អ​ដែល កែវ នរោត្តម​ ចេណ្ណា ដែល​មហជន​ស្គាល់​ថា ព្រះនាង នរោត្តម ជេនណា ត្រូវ​បាន​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ព្រះរាជទាន​ដំឡើង​ព្រះឋានៈ

ជិតដល់ថ្ងៃចូលឆ្នាំថ្មី គួរដឹងពីរបៀបរៀប “រណ្ដាប់ទទួលទេវតាឆ្នាំមមី ព្រះនាងរាក្យសាទេវី” កុំឱ្យរំលង

នៅថ្ងៃទី១៤ ខែមេសា ខាងមុខ គឺជាដំណើរមកដល់នៃការផ្លាស់ឆ្នាំចាស់ប្ដូរចូលឆ្នាំថ្មី​ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ជាការយាងចុះមកជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាងរាក្យសាទេវី វេលាម៉ោង ១០ និង ៤៨

Cha Eun Woo ចេញមុខទទួលខុសត្រូវ ចំពោះរឿងអាស្រូវគេចពន្ធជាង ១៣ លានដុល្លារ

នៅថ្ងៃទី៨ ខែមេសា នេះ Cha Eun Woo បានចេញមុខបកស្រាយអំពីបញ្ហាពន្ធដារនាពេលថ្មីៗនេះ និងបានបញ្ជាក់ថា ខ្លួនបានបង់បង្គ្រប់លើប្រាក់ពន្ធ ២០ប៊ីលានវ៉ុន ឬ ១៣លានដុល្លារដែលមានបញ្ហា រួចរាល់ហើយ។

ចាប់ផ្ដើមជំពូកថ្មី Heeseung អតីតសមាជិកក្រុម ENHYPEN ប្តូរឈ្មោះទៅជា EVAN

ក្រោយចាកចេញពីក្រុម ENHYPEN តារាខេប៉ុបប្រុស Heeseung បានចាប់ផ្ដើមជំពូកថ្មីក្នុងអាជីពដដែលនេះ ដោយណែនាំខ្លួនជាសិល្បករទោល ក្រោមឈ្មោះថា EVAN។

ព្រះនាង នរោត្តម អេម៉ា នឹងសហការជាមួយ Immersion Community រៀបចំព្រឹត្តិការណ៍ពិសេសមួយនៅកម្ពុជា

ថ្មី​ៗ​នេះ​ព្រះនាង នរោត្តម អេម៉ា ដែល​ត្រូវជា​ម្ចាស់​បង​របស់​ព្រះនាង ជេនណា កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ត្រូវ​បាន​ក្លាយ​ជា​តំណាង​នៃ​កម្ពុជា​ផង​ដែរ។ ដោយ​នៅ​ពេល​ខាង​មុខ​នេះ ទ្រង់​នឹង​សហការ​ជាមួយ Immersion

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី