នៅថ្ងៃសៅរ៍ ទី ២៣ សីហា ឆ្នាំ ២០២៥ ខាងមុខនេះ តារាសម្ដែង នី មុនីនាថ នឹងរៀបចំក្បួនដង្ហែអហិង្សា និងសន្តិវិធី ដើម្បីជំរុញឱ្យរដ្ឋាភិបាលថៃដោះលែងយោធាកម្ពុជាទាំង ១៨ រូបដែលកំពុងឃុំខ្លួនដោយទាហានថៃចូលមកបន្លំចាប់ដៃ រួចចាប់ខ្លួនយកទៅ។


ក្បួនថ្មើរជើងដែលរៀបចំឡើងដោយតារាសម្ដែងស្រីរូបនេះធ្វើឡើងនៅខាងមុខព្រះរាជដំណាក់ក្នុងក្រុងសៀមរាបចាប់ពីម៉ោង ២ រសៀលរហូតដល់ម៉ោង ៥ ល្ងាច។ ក្បួនដង្ហែសន្តិភាព និងអហិង្សានេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យរដ្ឋាភិបាលថៃដោះលែងទាហានកម្ពុជាដែលត្រូវបានទាហានថៃចាប់យកទៅដោយខុសច្បាប់កាលពីថ្ងៃទី ២៩ កក្កដា ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន ដែលគិតមកត្រឹមថ្ងៃនេះមានរយៈពេល ២២ ថ្ងៃហើយ។
សម្រាប់ក្បួនដើរនេះដែរតារាសម្ដែងខាងលើក៏បានបង្កើតជាគ្រុបតេឡេក្រាមដែលមានឈ្មោះថា ក្រុមស្រលាញ់ប្រទេសជាតិយើង ដើម្បីងាយស្រួលក្នុងការតាមដានពីព័ត៌មាននិងការការអាប់ដេតផ្សេងៗអំពីទីតាំងក៏ដូចជាពេលវេលាជាក់ស្ដែង។
យ៉ាងណាមិញចំពោះការរៀបចំក្បួនដង្ហែមួយនេះ នី មុនីនាថ ក៏បានអំពាវនាវឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរឱ្យបានច្រើនកុះករបង្កើតជាសំឡេងទៅកាន់អន្តរជាតិឱ្យបានដឹងពីកលល្បិចដ៏ខ្មៅងងឹតរបស់ចោរសៀមមកលើកកម្ពុជា ជាពិសេសផ្ដោតជាសំខាន់លើការដោះលែងកងទ័ពកម្ពុជាទាំង ១៨ រូបមកកាន់មាតុភូមិកំណើតវិញ៕
រូបភាព ៖ Ny Monyneath























Account
Security
Favourite Content