Cambridge បញ្ចូលពាក្យ Skibidi និង Delulu ចូលទៅក្នុងវចនានុក្រមរបស់ខ្លួនជាផ្លូវការ

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ Cambridge បានបញ្ចូលពាក្យថ្មីចំនួន ៦ ២១២​ ពាក្យចូលទៅក្នុងវចនានុក្រមរបស់ខ្លួន ដោយក្នុងនោះក៏មានពាក្យបង្កើតថ្មីដោយ Gen Z និង Gen Alpha ដូចជាពាក្យថា Skibidi និង Delulu​ ជាដើម។

នៅក្នុងយុគសម័យនៃបណ្ដាញទំនាក់ទំនងសង្គម​ មនុស្សជំនាន់ Z និង ជំនាន់ Alpha និយមបង្កើតពាក្យថ្មីៗដើម្បីពិពណ៌នាអំពីអារម្មណ៍ ឬព្រឹត្តការណ៍ណាមួយ ដោយមនុស្សជំនាន់ផ្សេងអាចនឹងត្រូវស្វែងយល់ពីប្រវត្តិ និងបរិបទនៃពាក្យទាំងនោះ ដើម្បីអាចដឹងពីអត្ថន័យរបស់ពាក្យបាន។

ជាក់ស្ដែង ដូចជាពាក្យថា Skibidi ដែលមានដើមកំណើតចេញពីតុក្កតារ​បស់សាធារណរដ្ឋហ្សកហ្ស៊ី រឿង Skibidi Toilet ដែលជាពាក្យមួយដ៏ពេញនិយមក្នុងចំណោម Gen Alpha ឬក្រុមមនុស្សដែលកើតចន្លោះឆ្នាំ ២០១០​ និង ២០២៤។

នៅក្នុងវចនានុក្រម​ Cambridge ពាក្យថា “Skibidi” នេះមានថ្នាក់ពាក្យជា គុណនាម មានន័យថា ឡូយ យ៉ាប់ ឬអាចយកទៅប្រើប្រាស់ដោយគ្មានអត្ថន័យអ្វីទាំងអស់ ដើម្បីជាការលេងសើច។ តួយ៉ាង ប្រយោគដូចជា “What the skibidi are you doing?” អាចប្រែជាខេមរភាសាថា “តើអ្នកកំពុងធ្វើអ្វី?​”

ក្រៅពីនេះ ក៏នៅមានពាក្យថា “Delulu” ដែលជាទម្រង់ខ្លីនៃពាក្យថា “Delusional” ដោយ​ Cambridge បានកំណត់ពាក្យនេះក្នុងថ្នាក់ពាក្យជា គុណនាម សំដៅទៅលើការជឿអ្វីមួយដែលមិនពិត ក៏ប៉ុន្តែអ្នកនៅតែជ្រើសរើសជឿលើរឿងនោះ។ តួយ៉ាង ប្រយោគដូចជា ខ្ញុំគិតថាមិត្តខ្ញុំ Delulu ព្រោះតែនាងបានលួចស្រឡាញ់តារាល្បីម្នាក់ ហើយនាងគិតថា គាត់ក៏ស្រឡាញ់នាងដូចគ្នា។

ឆ្លើយតបនឹងការបញ្ចូលពាក្យថ្មីៗមានមូលដ្ឋានពីមនុស្សជំនាន់ក្រោយ លោក Colin McIntosh អ្នកគ្រប់គ្រងកម្មវិធីវាក្យសព្ទរបស់ Cambridge Dictionary បានឱ្យដឹងថា វប្បធម៌ដែលកើតមាននៅលើអ៊ីនធឺណិតកំពុងតែជះឥទ្ធិពលលើភាសាអង់គ្លេស ដោយលក្ខណៈវិនិច្ឆ័យក្នុងការបញ្ចូលពាក្យថ្មីទៅកាន់វចនានុក្រមនេះ គឺអាស្រ័យទៅលទ្ធភាពដែលពាក្យនេះអាចនឹងមានអ្នកបន្តប្រើប្រាស់ក្នុងរយៈពេលយូរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ឬ​បាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន



Leave a Reply

Your email address will not be published.Required fields are marked *