ក្នុងសន្និសីទកាសែតព្រឹកថ្ងៃ ៩ ខែតុលា ឆ្នាំ ២០២៤ នេះ អ្នកស្រី អ៊ឹម សុគន្ធា ម្ចាស់ក្រុមហ៊ុន KH7 បានបញ្ជាក់ថា បើទោះជាមានការជំរុញឲ្យប្ដឹងផ្ដល់ជាមួយស្ថាប័ន MGI គឺលោក Nawat ដោយអ្នកស្រីបញ្ជាក់ហើយថាមិនចង់ប្ដឹងផ្ដល់រឿងខុសកុងត្រា ឬកិច្ចសន្យា រហូតដកហូតកម្ពុជាពីសហម្ចាស់ផ្ទះរៀបចំកម្មវិធី Miss Grand International 2024។

លោកស្រីថា សុំបញ្ចប់ត្រឹមការធ្វើសន្និសីទកាសែតថ្ងៃនេះតែម្ដងទៅ។ អ៊ឹម សុគ្ធនា បានបញ្ជាក់ថា ការធ្វើសន្និសីទកាសែតនេះ គឺគ្រាន់តែចង់បកស្រាយពាក្យចោទប្រកាន់ពីខាងលោក Nawat និង Miss Grand Thailand នាង Malin ដែលបំផ្លើសការពិតពីកម្ពុជា និងក្រុមការងារ MGC តែប៉ុណ្ណោះ ព្រមទាំងបង្ហាញការពិតពីកម្ពុជាទៅកាន់ពិភពលោក។
ការបើកសន្និសីទកាសែតថ្ងៃនេះអ្នកស្រីបញ្ជាក់ថា មានការជំរុញពីថ្នាក់ដឹកនាំធំៗ ឲ្យបកស្រាយ ស្រោចស្រង់មុខមាត់ប្រទេសកម្ពុជាឡើងវិញ។ ណាមួយដើម្បីឲ្យពិភពលោកបានដឹងថា តើការដែល Miss Grand International 2024 មកពិតជាមិនល្អដូចខាងភាគីថៃនិយាយមែន ឬយ៉ាងណា។

អ្នកស្រីក៏បាននិយាយពីបញ្ហាដែលមហាជនជំរុញឲ្យប្ដឹង តែមិនចង់ប្ដឹងផ្ដល់ឡើយ ដោយលើកឡើងថាបើជ្រុលជាធ្វើហើយ ឲ្យការចំណាយមួយនេះរួមចំណែកមួយជួយឲ្យកេរ្តិ៍ឈ្មោះខ្មែរ ទោះមានរយៈពេលខ្លីក៏ដោយ។ មួយវិញទៀតការមិនប្ដឹងទៅខាងលោក Nawat ព្រោះអ្នកនាង បានចងចាំពីស្នាមញញឹម ដែលអនុស្សាវរីយល្អៗពីបេក្ខជន Miss Grand International 2024 សប្បាយរីករាយ ពេលមកដល់កម្ពុជានេះ។ ប៉ុន្តែអ្នកស្រីនៅខូចចិត្តខ្លាំងត្រង់មិនបាននាំ Miss Grand International 2024 បានទៅមើលដួងព្រលឹងខ្មែរនៅខេត្តសៀមរាប គឺប្រាសាទអង្គរវត្ត។
សម្រាប់សន្និសីទកាសែតថ្ងៃនេះអ្នកស្រីក៏ចង់បង្ហាញពីភាពស្អាតស្អំខ្លួនឯង មុខមាត់កម្ពុជា និងចង់និយាយទៅបងប្អូនជនរួមជាតិគ្រប់គ្នា ព្រមទាំងពិភពលោកឲ្យដឹងពីទឹកចិត្តដែលខំប្រឹងប្រែងអស់ពីលទ្ធភាពក្នុងការរៀបចំទទួលបេក្ខភាពបេក្ខជនប្រកួតជាង ៧០ នាក់។
អ្នកស្រី អ៊ឹម សុគន្ធា ដែលជាអ្នករៀបចំធ្វើសហម្ចាស់ផ្ទះទទួល Miss Grand International 2024 ត្រឹមប៉ុន្មានថ្ងៃនេះ ក្រុមហ៊ុន HK7 បានចំណាយអស់ ១០ ម៉ឺនដុល្លារបាត់ទៅហើយ៕
























Account
Security
Favourite Content