គ្រុនពោះវៀនមិនអាចរារាំងក្ដីស្រមៃ! លឹម សេរីហាន់នីកា ទីបំផុតអាចឆ្លងផុតទៅវគ្គផ្ដាច់ព្រ័ត្រហើយ

The Voice Cambodia រដូវ​កាល​ទី​៣ បាន​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​យប់មិញ​នេះ​ដែល​ជា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ លឹម សេរីហាន់នីកា នៅ​បន្ត​ធ្វើ​បាន​ល្អ​ដដែល បើ​ទោះ​ជា​មាន​ជំងឺ​គ្រុន​ពោះវៀន​ក៏​ដោយ តែ​មិន​អាច​មក​បង្អាក់​សមត្ថភាព​នាង​បាន​ឡើយ។ នេះ​បើ​យោង​តាម​សម្ដី​គ្រូ​បង្វឹក​ ពេជ្រ សោភា។

នីកា បាន​លើក​យក​ចម្រៀង “Sorry មួយលានដង” ជា​សំនៀង​ដើម​របស់​អ្នកនាង ឱក សុគន្ធកញ្ញា។ បទ​នេះ​ដែរ គឺ​បេក្ខជន​វ័យ ១៦ ឆ្នាំ​រូប​នេះ​ផ្ទាល់ ជា​អ្នក​ដាក់​មក​ខាង​គ្រូ​បង្វឹក​តាំង​ពី​យូរ​ម្ល៉េះ។ ក្នុង​រាត្រី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នីកា នៅ​តែ​ធ្វើ​បាន​ល្អ បើ​ទោះ​ជា​បទ “Sorry មួយលានដង” នោះ​កែ​ទៅ​ជា​ច្រើន​ចង្វាក់ និង​គន្លិកគន្លាក់​ច្រើន ហើយ​គ្រូ​បង្វឹក និង​គ្រូ​ភ្លេង​បាន​ថែម​ឃ្លា​សម្រាប់​រ៉េប​ផ្សេង​ទៀត។

ងាក​មក​បទ​ដែល​បកស្រាយ​រួម​គ្នា​ជាមួយ​ជាមួយ​បេក្ខជន វេហា ដែល​ជា​មិត្ត​រួម​ក្រុម ទោះ​ជា​តុង​បែប​ប្រុស នាង​ក៏​ព្រម​បន្ធូរ​ដៃ​ឡើយ ស្រែក​បាន​ខ្ពស់ និង​ប្ដូរ​ជា​សំឡេង​ខ្មោច​បាន​យ៉ាង​ងាយ​ស្រួល ដើម្បី​កុំឲ្យ​ភ្លាត់​មាន​កំហុស និង​ក្លាយ​ជា​រសជាតិ​ថ្មី ធ្វើឲ្យ​ទស្សនិកជន​បោះឆ្នោត​ជាប់​ទៅ​វគ្គ​បន្ត។

ងាក​មក coach ៣ រូប​ដែល​មិន​ជា coach ផ្ទាល់​ខ្លួន​ក៏​នៅ​តែ​សរសើរ​នាង​ដូច​សប្ដាហ៍​មុន​ៗ ពិសេស​តារា​ចម្រៀង ណុប បាយ៉ារិទ្ធ ថា​បេក្ខជន​ដែល​មក​ពី​ខេត្ត​កំពង់ធំ​រូប​នេះ អាច​ស្រែក​ដល់​ណោត​ខ្ពស់​ៗ​នៃ​បទ “Sorry មួយលានដង” តែ នីកា ធ្វើ​បាន​ដោយ​គ្មាន​បញ្ហា បញ្ជាក់​ថា​ជា​បេក្ខជន​ស័ក្តិសម​បោះជំហាន​ទៅ​កាន់​វគ្គ​ខាង​មុខ​ទៀត។

សាមី​ខ្លួន​បាន​ចេញ​មុខ​មក​និយាយ ក្រោយ​ខ្លួន​អាច​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​រួច​ហើយ​នោះ នាង​បាន​បញ្ជាក់​ថា អរគុណ​សម្រាប់​អ្នក​គាំទ្រ​ ដែល​បាន​គាំទ្រ និង​បោះឆ្នោត​ឲ្យ​នាង​បាន​ទៅ​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​ជា​ក្ដី​ស្រមៃ​របស់ នីកា។ មិន​អស់​ត្រឹម​នេះ​ឡើយ នីកា ក៏​បាន​អរគុណ​ទៅ​ដល់​គ្រូ​បង្វឹក ដែល​បាន​បង្ហាត់​បង្រៀន​បច្ចេកទេស និង​បទពិសោធន៍​ដល់​ខ្លួន ហើយ​ក៏​អរគុណ​លោកគ្រូ​ភ្លេង Sann Sovandin New ដែល​តែងតែ​បង្រៀន​នាង និង​សូម​បន្ត​គាំទ្រ ហាន់នីកា នៅវគ្គផ្តាច់ព្រ័ត្រ។

គួរ​បញ្ជាក់​ថា វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​មាន​បេក្ខជន ៣ រូប ផ្សេង​ទៀត សួន​ សុវណ្ណចន្នី Team ណុប បាយ៉ារិទ្ធ សាល​ បាទី Team ឆន សុវណ្ណរាជ និង គឹម សុវណ្ណ Team ឱក សុគន្ធកញ្ញា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New