អូលីវ៉ា គង់ អ្នកច្នៃម៉ូដខ្មែរដំបូងបានពាន TOP FASHION DESIGNER AWARD 2023 ពី Milan Fashion Week

ម៉ែន សីហា ហៅ អូលីវ៉ា គង់ ជាអ្នកច្នៃម៉ូដខ្មែរតែម្នាក់គត់ដែលបាននាំឈុតសម្លៀកបំពាក់ទៅចូលរួមដើរបង្ហាញម៉ូដកម្មវីធី fashion show លំដាប់អន្តរជាតិ Milan Fashion Week 2023 នៅប្រទេសអ៊ីតាលី។ ក្នុងនោះលោកបាននាំយកឈុតសម្លៀកបំពាក់ ១៦ ឈុតពីប្រេន KALKIN|The Royalty ដែលអត្ថន័យនៃឈុតបង្ហាញពី ស្ត្រីភាពជាអ្នកដឹកនាំ ឬអំណាចស្រ្តី ឱ្យតារាម៉ូដែលបរទេស-ខ្មែរ ដើរបង្ហាញក្នុងព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនេះ។

ពិតជាគួរឱ្យស្ញប់ស្ញែង អ្នកច្នៃម៉ូដខ្មែររូបនេះទទួលបានពាន TOP FASHION DESIGNER AWARD 2023 ពីកម្មវិធី Milan Fashion Week 2023 នេះជាលើកដំបូងបង្អស់​ដែលអ្នកច្នៃម៉ូដខ្មែរយើង មានឱកាសទទួលពានរង្វាន់ពីកម្មវីធី fashion show លំដាប់អន្តរជាតិ បែបនេះ។

ទទួលពាននេះភ្លាម អ្នកច្នៃម៉ូដល្បីឈ្មោះរូបនេះមិនបង្អស់យូរ ក៏បានបង្ហាញអារម្មណ៍រំភើបក្រៃលែងសម្រាប់ភាពជោគជ័យដ៏ធំធេងនេះ ហើយក្នុងនាមជា Designer កូនខ្មែរមួយរូបដែលបានឃើញកម្ពុជា មានវត្តមាននៅលើឆាកអន្តរជាតិ ហើយទទួលបានការគោរព កោតសរសើរយ៉ាងខ្លាំង ធ្វើឱ្យលោកពិតជាស្ញប់ស្ញែង ហើយមានមោទនភាពខ្លាំង​ណាស់ ដែលនាំយកភាពជោគជ័យនេះជូនប្រទេសកម្ពុជា។

អូលីវ៉ា គង់ បានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការថា «ខ្ញុំបាទ ពិតជារំភើប សំរាប់ជោគជ័យមួយនេះ ក្នុងនាមខ្ញុំបាទជា Designer កូនខ្មែរមួយរូបដែលបានឃើញកម្ពុជា មានវត្តមាននៅលើឆាកអន្តរជាតិ ហើយទទួលបាននូូវការគោរព កោតសរសើរយ៉ាងខ្លាំង ជាពិសេស ខ្ញុំបាទបានដកស្រង់ម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសំលៀកបំពាក់បែបហ្វេសសិនច្នៃដោយខ្ញុំបាទផ្ទាល់មកបង្ហាញនៅលើឆាកអន្តរជាតិដែលមាន ប្រទេសល្បីៗចូលរួមចំនួន16ប្រទេស ហើយជាលទ្ធផលពិតជាទទួលបាននូវមហាកិត្តយស TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធី Milan Fashion Week មួយនេះសំរាប់ប្រទេសជាតិខ្ញុំ សូមអគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាព្រមទាំងក្រុមការងារទាំងអស់សំរាប់ការរួមចំណែកជោគជ័យដ៏ត្រចះត្រចង់មួយនេះ គាំទ្រនូវជោគជ័យមួយនេះផងដែរ កម្ពុជា កូនខ្មែរ ធ្វើបានហើយ អរគុណសន្តិភាព អគុណកម្ពុជា»។

សូមជម្រាបថា ក្រោយចប់កាតព្វកិច្ចដើរបង្ហាញម៉ូដកម្មវីធី Milan Fashion Week នៅអ៊ីតាលី លោក អូលីវ៉ា និងកូនសិស្សនៅមិនទាន់វិលត្រឡប់មកកម្ពុជាវិញនៅឡើយទេ ដោយលោកនឹងបន្តធ្វើដំណើរកម្សន្តនៅប្រទេសបារាំង និងស្វីស ហើយក៏ឆ្លៀតយកសម្លៀកបំពាក់ទៅថតរូបបែប fashion នៅទឹកដីអឺរ៉ុបនោះផងដែរ មុនពេល​វិល​ត្រឡប់​មក​មាតុប្រទេសវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈបុរាណត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់