អាជីព HyunA រងការរង្គោះរង្គើកាន់តែខ្លាំង ក្រោយប្រកាសរៀបការជាមួយ Yong Junhyung

តារា​ចម្រៀងខេប៉ុប HyunA កំពុងប្រឈម​​ការ​រិះគន់ខ្លាំង​ពី​អ្នក​គាំទ្រ​ បន្ទាប់​ពីមាន​ការ​ប្រកាសថានាងនឹង​រៀប​ការ​នៅ​ខែ​តុលា​ ជាមួយមិត្តប្រុស Yong Junhyung ជាអតីតតារាខេប៉ុបដែលមានឈ្មោះពាក់ព័ន្ធសំណុំរឿងអាស្រូវក្លឹប Burning Sun។ ជាក់ស្ដែងថ្មីៗនេះនាងបានប្រឈមមុខនឹងការធ្វើពហិការនៅក្នុងព្រឹត្តិការណ៍នានា និងការលុបចោលការប្រគំតន្ត្រីនៅអាមេរិកខាងជើង ក្រោយការប្រកាសដំណឹងរៀបការនេះ។

កាលពីថ្ងៃទី ១៣ ខែកក្កដា HyunA បានឡើងសម្តែងជាតារាចម្រៀងកិត្តិយសនៅក្នុងព្រឹត្តិការណ៍ “Summer Night Race” ដែលធ្វើឡើងនៅទីក្រុង Yongin ខេត្ត Gyeonggi-do។ នាងបានសម្ដែងបទចម្រៀងល្បីៗរបស់ខ្លួនដូចជា “Bubble Pop!” “Red” “Lip & Hip” “I’m Not Cool” និងបទចម្រៀងថ្មីរបស់នាង “Q&A” ។ ទោះយ៉ាងណា វីដេអូជាច្រើនដែលគេថតបានពីព្រឹត្តិការណ៍នេះត្រូវបានចែកចាយពាសពេញសហគមន៍អនឡាញផ្សេងៗ ដែលបង្ហាញពីកង្វះការឆ្លើយតបរបស់ទស្សនិកជនចំពោះការសម្ដែងរបស់នាង។

ខុសពី ពីមុនមកដែលមានអ្នកគាំទ្រច្រៀងតាម និងស្រែកហ៊ោឱ្យនាងក្នុងពិធីបុណ្យសាកលវិទ្យាល័យ និងការសម្តែងតាមតំបន់ផ្សេងៗ តែលើកនេះមហាជនបែរជាស្ងៀមស្ងាត់។ អ្នក​​លេង​អ៊ីនធឺណិត​កូរ៉េ​ជា​ច្រើន​បាន​ចាត់​ទុក​ថាការ​ធ្វើ​ពហិការ​នេះគឺដោយសារ​ការ​ប្រកាស​រៀប​ការ​របស់​នាង​ជាមួយ Yong Junhyung។

លើសពីហ្វេនក្នុងប្រទេស ប្រតិកម្មនិងការធ្វើពិហការនេះក៏រីករាលដល់ឆាកសម្ដែង​អន្តរជាតិ​របស់នាងផងដែរ។ ការប្រគំតន្ត្រីទេសចរណ៍នៅអាមេរិកខាងជើងរបស់ HyunA ត្រូវបានលុបចោល ដោយអ្នករៀបចំកម្មវិធីបានប្រកាសថា “គួរឱ្យសោកស្ដាយ ព្រឹត្តិការណ៍នេះត្រូវបានលុបចោល។ ការសងប្រាក់វិញនឹងត្រូវបានដំណើរការតាមរយៈវិធីបង់ប្រាក់ដែលបានប្រើនៅពេលទិញ។” លើសពីនេះ HyunA បានលុប ឬកំណត់ជាឯកជនរាល់ការបង្ហោះដែលទាក់ទងនឹងការប្រគំតន្ត្រីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់នាង។ ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយបានរៀបរាប់ថា ការលក់សំបុត្រទាបជាមូលហេតុនាំទៅដល់ការលុបចោលការសម្ដែង ហើយក៏មានការសង្ស័យផងដែរថាការប្រកាសរៀបការជាមួយ Yong Junhyung អាចមានឥទ្ធិពលលើកាលវិភាគការងាររបស់នាង។

គួររំឭកថា HyunA បាន​ប្រកាស​ជា​សាធារណៈ​អំពី​ទំនាក់​ទំនង​របស់​នាង​ជាមួយ Yong Junhyung ក្នុង​ខែ​មករា។ ប្រាំមួយខែបន្ទាប់ពីការប្រកាសទំនាក់ទំនងជាសាធារណៈ គូស្នេហ៍មួយគូនេះក៏បានប្រកាសពីគម្រោងរៀបការរបស់ពួកគេ ដោយត្រៀមរៀបចំពិធីមង្គលការលក្ខណៈ​ឯកជន នៅទីក្រុងសេអ៊ូល នៅថ្ងៃទី ១១ ខែតុលា។

ទោះជាយ៉ាងណា ការពាក់ព័ន្ធរបស់ Yong Junhyung នៅក្នុងរឿងអាស្រូវ “Burning Sun” កាលពីឆ្នាំ ២០១៩ បានធ្វើឱ្យទំនាក់ទំនងរបស់ពួកគេរងការរិះគន់ច្រើន។ កាលពីខែមុន Yong Junhyung បានសរសេរការពន្យល់ដ៏វែងមួយអំពីឧប្បត្តិហេតុ Burning Sun ប៉ុន្តែមតិរបស់សាធារណៈជននៅតែមានការរិះគន់។ បញ្ហានេះបានផ្ទុះឡើងជាថ្មីក្រោយការចេញផ្សាយនាពេលថ្មីៗនេះនៃភាពយន្តឯកសាររបស់ BBC News Korea មានចំណងជើងថា “Burning Sun: Exposing the secret K-pop chat group” ដែលនាំឱ្យមានការបន្តបញ្ចេញមតិអវិជ្ជមានលើប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនរបស់ HyunA ប្រឆាំងនឹងទំនាក់ទំនងរបស់នាងជាមួយ Yong Junhyung ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *