ម្ចាស់បទ «នឹក» បកស្រាយឈ្មោះ Kwan ជារឿងនឹកស្មានមិនដល់

អ្នក​គាំទ្រ​បាន​ស្គាល់​ម្ចាស់​បទ «នឹក» Kwan ត្រឹម​ជា​ឈ្មោះ​ហៅ​ក្រៅ​ប៉ុណ្ណោះ និង​កម្រ​មាន​អ្នក​ដឹង​ឈ្មោះ​ពិត​ឡើយ លើកលែង​តែ​មិត្ត​រួម​អាជីព​ស្និទ្ធជាមួយ។ អ្នក​គាំទ្រ​ចាប់ផ្ដើម​ស្គាល់​ឈ្មោះ​ពិត​របស់ Kwan តាម​រយៈ​បទ «មេឃ​បើក​ថ្ងៃ» ដែល​បកស្រាយ​រួម​គ្នា​ជាមួយ វណ្ណដា។

ឃ្លា​មួយ​ក្នុង​បទ «មេឃ​បើក​ថ្ងៃ​» “…មាន​តំណាល​មួយ​ថា វណ្ណដា និង សុវណ្ណគង់ អម្បូរ​នេះ​អត់​ទាន់​មាន​ពី​មុន…” ដែល​អត្ថន័យរៀបរាប់​ពី​ប្រភេទ​តារា​រ៉េប​​​ស្រុក​ខ្មែរ​មិន​ទាន់​មាន​ពី​មុនមកនោះ ទើប​ម្នាក់​ៗ​ចាប់​អារម្មណ៍​ថា សុវណ្ណគង់ សំដៅ​ដល់ Kwan នេះ​ឯង។

ដើម្បី​ឲ្យ​កាន់តែ​ច្បាស់ ពេល​ចូលរួម​ក្នុង​បទ​សម្ភាសន៍​របស់​កម្មវិធី ផ្ទះ​អ្នក​ជិត​ខាង របស់​ស្ថានីយ​ទូរទស្សន៍ PNN កាល​ពី​ពេល​ថ្មី​ៗ​នេះ តារា​ប្រុស​ដែល​មាន​ដើម​កំណើត​នៅ​បន្ទាយមានជ័យ បាន​ជម្រាប​ឈ្មោះ​ពិត​ដល់​ពិធី​ករទាំង ២។ យ៉ែម ស្រីពេជ្រ ជា​ពិធីករ​ជាមួយ នាយព្រែក បាន សួរ​ថា ហេតុអ្វី​ជ្រើស​យក​ឈ្មោះ Kwan សម្រាប់​ប្រើ​​ឡើង​ឆាក។ ម្ចាស់​បទ «ប្រផ្នូល» បាន​បញ្ជាក់​ថា តាម​ការ​ពិត​ឈ្មោះ​នេះ គឺ​មាន​តាំង​ពី​ក្មេង។

លោក​បាន​បញ្ជាក់​ថា កាលពី​នៅ​ក្មេង​ៗ​លេង​ជាមួយ​មិត្តភ័ក្ដិ ចូលចិត្ត​ហៅ​គ្នា​បែប​កំបុតៗ ហើយ​ឈ្មោះចុង​គេ​ គង់ មិន​អាច​ហៅ​លេង​បែប​ដាច់​សាច់ ឬ​កំបុត​ៗ​បាន​ឡើយ។ ដូចនេះ​មានតែ​ឈ្មោះ​កណ្ដាល សុវណ្ណ ដែល​ហៅ​បែប​មុត​ៗ​ទៅជា ខ្វាន់។ ក្រោយ​ៗ​មក​ទៀត​លោក​មាន​អារម្មណ៍​ពេញចិត្ត​នឹង​ឈ្មោះ Kwan ទី​១​ស្រួល​ហៅ,ស្រួល​ចាំ,គ្មាន​អ្នក​ដូច ហើយ​មាន​ត្រឹម​មួយ​ពាក្យ​ប៉ុណ្ណោះ។

បើ​និយាយ​ដល់​ឈ្មោះ​​សិល្បករ​ភាគច្រើន អ្នក​គាំទ្រ​អាច​មិន​ដឹង​ឡើយ​ថា​ជា​ឈ្មោះ​តាំងពី​កើត​មក ឬ​ជា nick name ឡើយ។ អ្នក​ខ្លះ​ប្រើ​ត្រឹម នាម​ខ្លួន មិន​ប្រើ​ត្រកូល និង​ខ្លះ​ទៀត​ប្រើ​ឈ្មោះ​ជា​ភាសា​បរទេស​ដែល​មាន​ន័យ​ផ្សេង​ៗ ហើយ​ក៏​នាម​ខ្លះ​ទៀត​កែ​ឈ្មោះ ព្រោះ​ហុងស៊ុយ​ថែម​ទៀត​ផង។ មួយ​វិញ​ទៀត ពេល​សរសេរ តារាៗ​ខ្លះ​ចូលចិត្ត​សរសេរ​ជា​ភាសា​អង់គ្លេស ដើម្បី​ជា​ការ​ងាយស្រួល​ស្វែង​រក​នៅ​អ៊ីនធឺណិត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

​សាស្ត្រាចារ្យ​សិល្បៈ ប៉ុក សុវណ្ណា ចំណុច​ពិសេស «ល្ខោន​និយាយ» តួ​អង្គ​ចេះ​បង្កើត​ទំនាក់ទំនង​ជាមួយទស្សនិកជន

មិន​បត់​បែន​វែង​ឆ្ងាយ​បែក​ជា​អូរ​ហូរ​ជា​ស្ទឹង សាស្ត្រាចារ្យ​សិល្បៈ​ខ្មែរ​អ្នក​គ្រូ ប៉ុក សុវណ្ណា បង្ហាញ​ប្រាប់​ពី​តម្លៃ​ពិត​នៃ​ទម្រង់​ល្ខោន​និយាយ ថា​បើ​សិន​រៀប​ច

តារាម៉ូដែល Ya gal Terry កូនកាត់ខ្មែរ-ចិន ធ្លាប់ថត TVC ជាមួយតារាប្រុសកូរ៉េ Park Seo Joon

កញ្ញា Ya gal Terry ដែល​មហាជន​ខ្មែរ​ស្គាល់​យ៉ាង​ច្បាស់​ថា ជា​ម៉ូដែល​ឲ្យ​សាប៊ូ​កក់​សក់​របស់​អ្នកនាង ផន សុផារី អ្នក​ផលិត​មាតិកា​ខ្មែរ ដែល​មាន​ផលិតផល​ថែរក្សា​សម្រស់

អ្នកជាប់បាក់ឌុបត្រៀមខ្លួនចូលរៀនជំនាញ IT សាកលវិទ្យាល័យ និងវិទ្យាស្ថានទាំង ១១ នេះអាចគិតគូរពិចារណា

លទ្ធផល​នៃ​ការ​ប្រឡង​​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បាន​ចេញ​រួចរាល់​ហើយ ដូចនេះ​អ្នក​ដែល​ដឹង​ពី​និទ្ទេស និង​លំដាប់​ពិន្ទុ ក៏​អាច​កាន់តែ​ងាយស្រួល​ក្នុង​

មកស្គាល់អ្នកវិទ្យាសាស្ត្រវ័យក្មេងចិន ៥ រូប ដែលបានជួយបង្កើតប្រព័ន្ធ AI ធំៗបំផុតរបស់អាមេរិក

អ្នកវិទ្យាសាស្ត្រជំនាន់ថ្មីដែលកើត និងទទួលការអប់រំនៅប្រទេសចិន កំពុងជួយបង្កើតប្រព័ន្ធ AI ជឿនលឿនបំផុតមួយចំនួនរបស់អាមេរិក ចាប់ពី ChatGPT និង Grok

មកស្គាល់ពីតារាវ័យក្មេងប្រុសស្រី និងកូនក្មួយរបស់សិល្បករល្បីៗ ទើបប្រឡងជាប់បាក់ឌុបថ្មីៗ

នៅ​ព្រឹក​ថ្ងៃ ២ ខែ​កញ្ញា ឆ្នាំ ២០២៦ នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ បេក្ខភាព​ប្រឡង​បាក់​ឌុប​

នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយា សម្រេចផ្ដល់អាហារូបករណ៍ ៤៦៥០ កន្លែងដល់សិស្ស-និស្សិត

ដំណឹង​ល្អ! អាហារូបករណ៍​ជិត ៥ ពាន់​កន្លែង​ពី​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់​សិស្ស​ទី១២ លើ​មុខ​ជំនាញ​សិក្សា​ជា​

សិស្សទី១២ អាចដាក់ពាក្យប្រឡងអាហារូបករណ៍មួយនេះបាន ទោះជាប់ ឬធ្លាក់បាក់ឌុបក៏ដោយ

​សិស្ស​ទី១២ ដែលជាប់​ និងធ្លាក់បាក់ឌុប អាច​ដាក់​ពាក្យ​ប្រឡង​អាហារូបករណ៍ ១០០% សម្រាប់​កម្រិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់​បច្ចេកទេស (Diploma Level) លើ​ជំនាញ​ឯក​ទេស​ចំនួន

បន្ថែមការការពារអ្នកដែលជាធនធានមានស្នាដៃ សមាគមទិញសេវាធានារ៉ាប់រង​អាយុជីវិត ដល់សិល្បករខ្មែរ

ដោយ​មើល​ឃើញ​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​សិល្បករ​ខ្មែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក​ជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​បន្ថែម​​ការ​ការពារ​ផ្នែក​សុវត្ថិភាព​បន្ត​ដល់​អ្នក​ថែរក្សា និង​បណ្ដុះបណ្ដាល​វប្បធម៌​ទាំង​នោះ​

សម្បូរខ្លាឃ្មុំចូលខាំមនុស្សពេក ប្រទេសជប៉ុនប្រើ AI, ដ្រូន និងរូប៉ូតឆ្កែព្រៃ ដើម្បីទប់ស្កាត់

ការវាយប្រហារដោយខ្លាឃ្មុំនៅប្រទេសជប៉ុនបានកើនឡើងដល់កម្រិតកំណត់ត្រា ដោយបានសម្លាប់មនុស្ស ១៣ នាក់ និងបង្ករបួសជាង ២២០ នាក់ ចន្លោះពីខែមេសា ឆ្នាំ២០២៥ ដល់ខែមីនា ឆ្នាំ

ដូចការរំពឹងទុកពិតមែន លទ្ធផលប្រឡងបាក់ឌុបរបស់តារាចម្រៀង កែវ ទិត្យផល្លី ទទួលបាននិទ្ទេស B

កញ្ញា កែវ ទិត្យផល្លី ដែល​ជា​តារា​ចម្រៀង​វ័យ​ក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និង​ជា​សិស្ស​ប្រឡង​បាក់ឌុបឆ្នាំ ២០២៦ បាន​ទៅ​ស្ដាប់ ​មើល​ការ​ប្រកាស​លទ្ធផល​នៅ​ព្រឹក​នេះ ដោយ​តារា​វ័យ ១៨ ឆ្នាំ​រូប​នេះ​ទទួល​បាន​បាន​



Leave a Reply

Your email address will not be published.Required fields are marked *