ចំណាត់ថ្នាក់ប្រទេស និងតំបន់ទាំង ៧ ដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេនៅអាស៊ី

នាបច្ចុប្បន្នតំបន់អាស៊ីបាន និងកំពុងក្លាយជាទីកន្លែងដែលកាន់តែពេញនិយមសម្រាប់ទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំមកពីគ្រប់បណ្ដាប្រទេសលើពិភពលោកដោយសារភាពចម្រុះនៃវប្បធម៌ ប្រវត្តិសាស្រ្តដ៏សម្បូរបែប និងសម្រស់ធម្មជាតិដ៏អស្ចារ្យផងដែរ។ ជាក់ស្ដែងយោងតាម Best Diplomat ខាងក្រោមនេះគឺប្រទេសនៅអាស៊ីទាំង ៧ ដែលមានភ្ញៀវទេសចរទៅលេងច្រើនជាងគេ៖

១. ប្រទេសចិន

ប្រទេសចិនគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីរក្នុងពិភពលោកពិតមែន តែមិនដែលបរាជ័យក្នុងការទាក់ទាញភ្ញៀវទេសចររាប់លាននាក់រៀងរាល់ឆ្នាំឡើយ។ ក្នុងឆ្នាំ ២០១៩ ប្រទេសចិនទទួលបានភ្ញៀវទេសចរអន្ដរជាតិជាង ៦៥.៧ លាននាក់ដែលជាចំនួនមួយដ៏ខ្ពស់គួរឱ្យកត់សម្គាល់។​ ជាងនេះទៅទៀត​ តាមរយៈការចុះផ្សាយព័ត៌មានរបស់អន្តរជាតិបានបង្ហាញថាមហាកំផែងដ៏ល្បីល្បាញ រាជវាំង និងទេសភាពធម្មជាតិសែនស្អាតនៅភ្នំ Guilin គឺតំបន់ពោរពេញទៅដោយវប្បធម៌ និងប្រវត្តិសាស្រ្តសម្បូរបែបដែលសុទ្ធសឹងតែជាចំណុចសំខាន់សម្រាប់ទាក់ទាញទេសចរ។ លើសពីនេះមុខម្ហូបរបស់ជនជាតិចិនក៏ត្រូវបានគេទទួលស្គាល់ថាជាមុខម្ហូបដ៏ល្បីដែលធ្វើឱ្យមនុស្សរីករាយកំលុងពេលស្នាក់នៅទីនោះផងដែរ។

២. ប្រទេសថៃ

ប្រទេសថៃក៏បានស្ថិតនៅក្នុងចំណោមប្រទេសដែលមានអ្នកទស្សនាច្រើនជាងគេក្នុងតំបន់អាស៊ីដោយក្នុងមួយឆ្នាំទទួលបានភ្ញៀវទេសចរប្រមាណ ៤០ លាននាក់។ វប្បធម៌ប្លែកពីគេ ឆ្នេរសមុទ្រស្រស់ស្អាត និងម្ហូបឈ្ងុយឆ្ងាញ់គឺជាចំណុចល្បីល្បាញដែលត្រូវបានទទួលស្គាល់ដោយទេសចរភាគច្រើន។ ជារឿយៗប្រទេសថៃត្រូវបានគេហៅជាទឹកដីនៃស្នាមញញឹម ហើយទីក្រុងបាងកក និងខេត្តឈៀងម៉ៃជាទីកន្លែងមានអ្នកទៅលេងច្រើនបំផុត។

៣. ប្រទេសជប៉ុន

ក្នុងឆ្នាំ ២០១៩ ប្រទេសជប៉ុនទទួលបានភ្ញៀវទេសចរប្រមាណ ៣២.២ លាននាក់ និងជាប្រទេសមួយដែលអាចរក្សាការរស់នៅបែបប្រពៃណីបុរាណដោយសុខុដុមក្នុងសម័យកាលបច្ចេកវិទ្យាទំនើបបានយ៉ាងល្អ។ ជាងនេះទៅទៀត ប្រទេសជប៉ុនក៏ផ្ដល់ជូនអ្នកទេសចរនូវបទពិសោធន៍ជីវិតខុសៗគ្នាពីទីក្រុងមួយទៅទីក្រុងមួយទៀតតាមរយៈបែបផែននៃការរស់នៅ បរិយាកាសរស់នៅ និងទីកន្លែងមួយចំនួនផងដែរ។ ជាក់ស្ដែងនៅក្នុងទីក្រុងតូក្យូអ្នកទេសចរអាចរីករាយនឹងជីវិតស្ងប់ស្ងាត់កំលុងពេលធ្វើដំណើរដោយមធ្យោបាយសាធារណៈជាដើម។

៤. ប្រទេសម៉ាឡេស៊ី

ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៦ លាននាក់ក្នុងឆ្នាំ ២០១៩។ ស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសមួយនេះមានភាពល្បីល្បាញដោយសារទីក្រុងទំនើបៗ ព្រៃឈើខៀវស្រងាត់ និងឆ្នេរស្អាតផងដែរ។ ជាងនេះទៅទៀត ប្រទេសម៉ាឡេស៊ីក៏ជាកន្លែងតែមួយគត់ផ្ដល់ជូនអ្នកទេសចរនូវការលាយវប្បធម៌បញ្ចូលគ្នាតែមួយរវាងម៉ាឡេ ចិន និងឥណ្ឌា។ សម្រាប់កន្លែងដែលទាក់ទាញអ្នកទេសចរបានច្រើនបំផុតនោះគឺអាគារភ្លោះនៅរដ្ឋធានីកូឡាឡាំពួរ កោះឡាំងកាវី និងកោះប៉េណាំងបូករួមជាមួយអាហារមានរសជាតិឆ្ងាញ់ទៀតផង។

៥.​ ទីក្រុងហុងកុង

ថ្វីត្បិតហុងកុងជាទឹកដីដែលមានទំហំដីតូច ប៉ុន្តែគឺជាគោលដៅទេសចរណ៍ដែលកំពុងទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនដោយក្នុងឆ្នាំ ២០១៩ បានទទួលភ្ញៀវទេសចរប្រមាណ ២៣.៨ លាននាក់។ ក្នុងនោះគោលដៅសំខាន់ៗដែលភ្ញៀវទេសចរពេញនិយមខ្លាំងមានដូចជាតំបន់ Victoria Peak វត្ត​ម៉ាន់ម៉ូ និងអាហារឆ្ងាញ់ៗនៅផ្សាររាត្រី Temple Street ផងដែរ។

៦. ទីក្រុងម៉ាកាវ

ខណៈពេលកន្លែងនេះនៅតែជាតំបន់រដ្ឋបាលនៃប្រទេសចិន ទីក្រុងម៉ាកាវត្រូវបានគេទទួលស្គាល់ថាជាតំបន់ដែលមានវប្បធម៌ចម្រុះ។ ក្នុងឆ្នាំ ២០១៩ ទីក្រុងនេះទទួលស្វាគមន៍ភ្ញៀវទេសចរចំនួន ១៨.៦ លាននាក់ដោយសារតែការរីកចម្រើនមិនធម្មតានូវឧស្សាហកម្មកាស៊ីណូដែលជាញឹកញាប់ត្រូវបានគេហៅថាជា Las Vegas of Asia និងមានរមណីយដ្ឋានប្រណិតជាច្រើននៅតាមបណ្តោយផ្លូវ Cotai ផងដែរ។

៧. ប្រទេសវៀតណាម

ប្រវត្តិសាស្រ្ត វប្បធម៌ និងទេសភាពនៃប្រទេសវៀតណាមបានទាក់ទាញអារម្មណ៍អ្នកទេសចរឱ្យមកលេងជាង ១៨ លាននាក់ក្នុងឆ្នាំ ២០១៩។ ទីក្រុងសំខាន់ៗដូចជារដ្ឋធានីហាណូយ និងទីក្រុងហូជីមិញត្រូវបានគេស្គាល់ថាជាកន្លែងពោរពេញដោយភាពទាក់ទាញរួមជាមួយម្ហូបអាហារឆ្ងាញ់ៗ និងសម្បូរបែបផងដែរ។ ជាពិសេសនៅប្រទេសវៀតណាមក៏មានភាពល្បីល្បាញខ្លាំងដោយសារហាងកាហ្វេ និងផ្សាររាត្រីជាដើម ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ