កាលពីថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៤ ដំណឹងរៀបការរបស់តារាស្រី HyunA និងមិត្ដប្រុសលោក Yong JungHyung បានធ្វើឲ្យមហាជន និងអ្នកគាំទ្រហាក់មានការភ្ញាក់ផ្អើលខ្លាំង ដោយសារអ្នកទាំងពីរទើបប្រកាសសេពគប់គ្នាមិនបានមួយឆ្នាំផង ក៏លេចដំណឹងរៀបមង្គលការទៅហើយ។
រហូតដល់ថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២៤ ផលិតកម្មតំណាងរបស់តារាប្រុសស្រីទាំងពីរក៏បានចេញមុខបញ្ជាក់ពីរឿងមង្គលការនេះថា អ្នកទាំងពីរពិតជាត្រៀមចាប់ដៃគ្នាចូលរោងមង្គលពិតមែន ខណៈមង្គលការនឹងមានការចូលរួមតែពីគ្រួសារ និងមិត្ដជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះ។


ផលិតកម្មរបស់តារាស្រី HyunA គឺ At Area បានលើកឡើងថា៖ HyunA និងមិត្ដប្រុស Yong JungHyung បាននៅលើកទឹកចិត្ដគ្នាក្នុងកំលុងពេលពិបាក និងបានសន្យារៀបការជាមួយគ្នា។ អ្នកទាំងពីរនឹងរៀបការនៅខែ តុលា ឆ្នាំ ២០២៤ ខាងមុខ ដោយអញ្ជើញមិត្ដដែលជិតស្និទ្ធខ្លាំងបំផុតចូលរួម។ សូមអរគុណ ដល់អ្នកគាំទ្រដែលតែងតែគាំទ្រដល់ HyunA។ ខាងផលិតកម្មសូមឲ្យគ្រប់គ្នា ទទួលយកការសម្រេចចិត្ដរបស់នាង។


ចំណែកផលិតកម្មតំណាងតារាប្រុស Yong JongHyung គឺ Black Made បានឲ្យដឹងថា៖ Yong JungHyun និង HyunA បានសម្រេចចិត្ដរៀបមង្គលការនៅខែ តុលា ឆ្នាំ ២០២៤។ មង្គលការនឹងអញ្ជើញមិត្ដជិតស្និទ្ធចូលរួមអបអរជុំគ្នា។ អ្នកទាំងពីរនឹងបង្កើតដំណើរជីវិតថ្មីក្នុងនាមជាគូស្វាមីភរិយា។ សូមឲ្យគ្រប់គ្នា អបអរដល់គូស្នេហ៍នេះផង។
គួរបញ្ជាក់ថា តារាស្រី HyunA និងមិត្ដប្រុសលោក Yong JungHyung ធ្លាប់ជាមិត្ដរួមផលិតកម្មគ្នា តាំងពីជាង ១០ ឆ្នាំមុនគឺផលិតកម្ម Cube។ អ្នកទាំងពីរបានប្រកាសពីទំនាក់ទំនងស្នេហារបស់ខ្លួនកាលពីដើមឆ្នាំ ២០២៤៕

























Account
Security
Favourite Content