HyunBin និងភរិយា Son YeJin ត្រូវបានគេចាត់ទុកជាគូស្វាមីភរិយាដ៏ផ្អែមល្ហែមមួយក្នុងប្រទេសកូរ៉េ។ រាប់ចាប់តាំងពីថ្ងៃដែលអ្នកទាំងពីរប្រកាសពីទំនាក់ទំនងស្នេហារហូតដល់រៀបការ និងទទួលបានចំណងដៃកូនប្រុសគឺតែងក្លាយជាប្រធានបទត្រូវគេលើកយកមកពិភាក្សា។ ជាពិសេស មនុស្សជាច្រើនតែងសរសើរពីចំណងស្នេហាដ៏ស្អិតល្មួតរបស់ពួកគេផងដែរ។

ថ្មីៗ នេះ មហាជន និងអ្នកគាំទ្រជាច្រើនហាក់មានការអស់សំណើចខ្លាំងចំពោះទង្វើរបស់តារាប្រុស HyunBin នៅពេលដែលលោកព្យាយាមផ្ដិតយករូបថតរបស់ភរិយាខ្លួន។ Son YeJin បានទម្លាយថា រូបនាងជាមនុស្សចូលចិត្តថតរូប ប៉ុន្ដែស្វាមីរបស់នាង HyunBin មិនពូកែថតរូបឡើយ។ នាងបានប្រាប់ដល់ស្វាមីថា ឱ្យថតមើលទៅឃើញជើងរបស់នាងវែងស្អាតនៅពេលទៅលេងវាយកូនហ្គោលប៉ុន្ដែលទ្ធផលថតចេញមកគឺមិនត្រូវចិត្តឡើយ។ រហូតដល់ថ្ងៃទី ២៩ ខែ សីហា រូបនាងបង្ហោះរូបមួយចំនួនទៀតនៅកន្លែងលេងវាយកូនហ្គោល និងបានលើកឡើងថា ថ្វីដៃថតរូបរបស់ស្វាមីនាងហាក់មានភាពប្រសើរជាងមុន។


មែនទែនទៅ រូបភាពដែល Son YeJin បង្ហោះត្រូវបានអ្នកលេងលើបណ្ដាញសង្គម Zoom មើលចុះឡើងក៏បានឃើញចំណាំងផ្លាតពីកញ្ចក់វ៉ែនតារបស់នាង។ អ្វីដែលគួរឱ្យអស់សំណើច គេឃើញរូបរាងមនុស្សប្រុសឈរកន្ធែកជើងអោនចុះដើម្បីថតរូប ហើយបុរសនោះគឺគ្មាននរណាក្រៅពីតារាប្រុស HyunBin ឡើយ។ គ្រប់គ្នាបានបញ្ចេញមតិជាច្រើនលើកឡើងថា ដើម្បីភរិយាបានរូបថតស្អាតតារាប្រុស HyunBin សុខចិត្តអោនចុះឡើង ថែមទាំងឈរកន្ធែកជើងដោយមិនខ្វល់ គូស្នេហ៍មួយគូនេះពិតជាគួរឱ្យស្រឡាញ់ខ្លាំង និងជាគូស្នេហ៍គំរូផងដែរ៕




























Account
Security
Favourite Content